ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ពលរដ្ឋក្នុងភូមិចំនួនប្រាំ នៃស្រុកកោះញែក ខេត្តមណ្ឌលគីរី កំពុងរងគ្រោះ ដោយសារទឹកជំនន់បន្ទាប់ពីភ្លៀង បន្តរធ្លាក់រហូតមកទល់ពេលនេះ
Thu,25 September 2025 (Time 10:35 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 39នាក់)

ជំនន់ទឹកភ្លៀងអាចបន្តរលិចសាយភាយកាន់តែធំជាងនេះ បើសិនជាភ្លៀងនៅតែបន្តរធ្លាក់អូសបន្លាយរយះពេល យូរតទៅទៀតក្នុងទឹកដីនៃខេត្តមណ្ឌលគីរី ជាក់ស្តែងនៅភូមិសាស្ត្រស្រុកកោះញែក ភូមិចំនួនប្រាំ បានរងផល ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងត្រូវបានលិចលង់ ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកកំពុងរងផលប៉ះពាល់ ផ្លូវថ្នល់ ស្ពាន មួយចំនួនបានផ្អាកចរាចរណ៍ បណ្តោះអាសន្នផងដែរ .

ទាក់ទិននិងទឹកជំនន់នេះ ក៏មានការយកចិត្តទុក្ខដាក់ចូលរូមដុតដៃដុតជើងពីសំណាក់អាជ្ញាធរធូរមូលដ្ឋាន ហើយកាន់តែពិសេសទៀតនោះ មានវត្តមានកងកំលាំងនគរបាល នៃស្នងការដ្ឋានខេត្តមណ្ឌលគីរី ដែលដឹក នាំបញ្ជារផ្ទាល់ដោយ លោក ឡោ សុខា ស្នងការដ្ឋានខេត្តតែម្តង តាំងតែពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មក ទល់ពេលនេះ ។ ប្រត្តិបត្តិការជួយសង្គ្រោះនេះធ្វើឡើងនៅចំនួនប្រាំដែលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងនោះ រួមមាន ភូមិអន្ត្រះ ភូមិអម្ពូនលើ ភូមិឈួល ភូមិស្រែសង្គម ភូមិ ស្រែហ៊ុយ ។

លោកស្នងការបានជម្រុញអោយកងកំលាងនគរបាលបន្តរយកចិត្តទុកដាក់ខ្ពស់លើ សុវត្ថិភាពប្រជាពលរដ្ឋ អោយត្រៀមលក្ខណៈជានិច្ច ដើម្បីជម្លាសពួកគាត់ទៅកាន់ទីទូលសុវត្ថិភាព ដោះស្រាយបញ្ហារប្រឈមនាៗ អោយបានទាន់ពេលវេលា នេះជាទឹកចិត្ត របស់កងកំលាំងនគរបាល ដែលប្រសូត្រចេញពីផ្ទៃ នៃប្រជាជន ចំណាយពេវេលាលះបង់កំលាំងកាយចិត្តបូជា ដើម្បីផលប្រយោជប្រជាជន និងសង្គមជាតិទាំងមូលផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ