ថ្មីៗនេះ អង្គភាពព័ត៌មាន ទូរទស្សន៌កែវភ្នែក អាយធីវីអនឡាញ ទទួលបានប្រភពស្នើសុំពីប្រជាពលរដ្ឋ រស់នៅ ក្នុងស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ដោយលើកឡើងថា ពួកគាត់នៅរាល់ថ្ងៃនេះ គឺប្រឈមរស់នៅក្នុងទុក្ខវេទ នា ជាខ្លាំងណាស់ ពីព្រោះថា ទឹកដីដែលពួកគាត់រស់នៅគឺក្បែរទៅនឹងដែនជម្រកតំបន់ការពារសត្វព្រៃ ព្រៃឡង់ក្នុងនោះកាលពីសម័យរូបលោក សូត រស្មី នៅជាប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ពួកគាត់អាច បង្កបង្កើនផល ក៏ដូចជាអាស្រ័យផលរកអនុផល ឈើអុស និងឈើគ្រឿងផ្ទះខ្លះៗ ចិញ្ចឹមជីវិតពួកគាត់បាន ប៉ុន្តែ ទីតាំងស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែនេះ នៅក្រោយដែលប្តូរជ្រើសយករូបលោក សាំង សុខន ធ្វើជា ប្រធានស្នាក់ការ ជំនួសរូបលោក សូត រស្មី ចាប់តាំងពីពេលណាមក គឺត្រូវបានបែកធ្លាយថាបាន បង្កភាពក្តៅ ក្រហាយឲ្យប្រជាពលរដ្ឋរងនូវការឈឺចាប់ជាពន់ពេក និយាយឲ្យចំទៅ គឺមិនខុសពីគៀបក្តាមយកឈាមនោះ ទេ ។ ប្រភពបែកធ្លាយស្នើសុំនោះ បានបន្តថា នៅរាល់ថ្ងៃនេះ លោក សាំង សុខន គឺបានប្រើអំណាចដើរចាប់ឈើ ដែលប្រជាពលរដ្ឋពួកគាត់ខិតខំប្រម៉ែប្រមូលសន្សំលុយកាក់បានតិចតួច ថានឹងអាចទិញឈើគ្រឿងផ្ទះ យកមក ជួសជុលផ្ទះសម្បែង ដែលវាខូចខាតនឹងធ្លុះធ្លាយនោះ ប៉ុន្តែបែរជាត្រូវបានលោក សាំង សុខន បានប្រើអំណាច របស់ខ្លួនជាប្រធានទីស្នាក់ការចាប់យកតាមអំពើចិត្ត ក្នុងនោះបើពលរដ្ឋលើកដៃសំពះអង្វរករ គឺតែងបានឃើញ រូបលោក សាំង សុខន រូបនោះ ធ្វើការសម្របសម្រួលយកលុយរាប់លានរៀល ដោយអះអាងថា ជាការពិន័យ របស់ខ្លួនលើវត្ថុតាងផលបទល្មើស ប៉ុន្តែជានិច្ចជាកាលរាល់ការពិន័យដោះដូរជាលុយចូលហោប៉ៅលោក សាំង សុខន នោះ គឺគេមិនធ្លាប់ឃើញបុគ្គលលោក សាំង សុខន បានចេញជាលិខិតបង់ពិន័យជាផ្លូវការណាមួយ ជូន ពលរដ្ឋនោះឡើយ ពោលគឺយកលុយញាត់ហោប៉ៅហើយ ស្ងាត់ៗ តែម្តង ។ ក្នុងនោះដែរប្រជាពលរដ្ឋដែលធ្វើការភ្ជួររាល់ដីស្រែរបស់ខ្លួន ដែលនៅក្នុងទៅនឹងទីតាំងរបស់លោក សាំង សុខន ក៏តែងត្រូវបានលោក សាំង សុខន បង្ខំឲ្យបង់លុយឲ្យខ្លួនចាប់ពី៤០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលផងដែរ បើពុំដូច្នោះ នោះទេ គឺគំរាមចាប់រឹបអូសម៉ាស៊ីនគោយន្តភ្ជួរដី ដោយសំអាងថាខុសច្បាប់មាត្រានេះ មាត្រានោះ មិនខាន ។ប្រភពបែកធ្លាយពីប្រជាពលរដ្ឋនោះបានបន្តថា អស់រយៈពេលជាច្រើនខែមកនេះ ខាងអាជ្ញាធររដ្ឋអំណាច តែងបានមានការព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាខ្លាំងផងដែរ ប៉ុន្តែដោយហេតុតែអាជ្ញាធរមិនមានសិទ្ធ លូកដៃ ក្នុងការងារបរិស្ថានដែនជម្រក អញ្ចឹងហើយ គឺបានត្រឹមតែនាំគ្នាអង្គុយសម្លឹងមើលពលរដ្ឋ ទាំងការព្រួយ បារម្ភជាខ្លាំង ។ក្នុងនោះបើតាមដែលប្រភពលើកឡើងបានប្រាប់ឲ្យដឹងថា លោក សាំង សុខន ដោយហេតុតែអាចមកកាន់តួ នាទី ជាប្រធានទីស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ នោះបានយ៉ាងធំសម្បើមនេះ គឺតាមរយៈលោក ឌួង ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ហើយប្រភពមួយចំនួននៅក្បែរៗលោក សាំង សុខន រូបនោះ ក៏ បានទម្លាយស្របពេលនោះផងដែរថា សកម្មភាពលោកសាំងសុខន ដែលកំពុងបានធ្វើឲ្យប្រជាពលរដ្ឋយ៉ាងច្រើនកើតការក្តៅក្រហាយនេះ គឺសូម្បី តែមន្ត្រីៗនៅក្បែរៗលោកនោះ ក៏មិនសប្បាយចិត្តដូចពលរដ្ឋផងដែរ ដោយមន្ត្រីមួយចំនួននោះលើកឡើងថា ទោះជាយ៉ាងណា ពលរដ្ឋបើទោះប្រកបការងារខុសឆ្គងតិចតួចនោះ ក៏រួបពួកគាត់ជាមនុស្សដូចគ្នា អញ្ចឹងហើយ គួរតែមានការយោគយល់ អធ្យាស្រ័យខ្លះៗ ទើបសម ។ប្រភពបែកធ្លាយពីប្រជាពលរដ្ឋជាច្រើននោះ បានលើកឡើងថា ពួកគាត់សំណូមពរសុំឲ្យលោកទេសរដ្ឋមន្ត្រី ឧិម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយបើកការស្រាវជ្រាវចំពោះរូបលោក សាំង សុខន ដែល ជាប្រធានទីស្នាក់ការបរិស្ថាន អូរគ្រួត ឬត្រពាំងស្រកែ នេះផង ដោយពួកគាត់ចង់ដឹងថា តើសកម្មភាពដែលរូប លោក សាំង សុខន ព្យាយាមចាប់ និងគៀបសង្កត់យកលុយ ដោយគ្មានក្រដាសស្នាមផាកពិន័យអ្វីសោះនោះ តើយកលុយទៅណា ឬក៏មានបុគ្គលអ្នកធំណាមួយគាត់ជាអ្នករៀបចំឲ្យរូបលោក សាំង សុខន រកកញ្ចប់ឲ្យខ្លួន ។ទោះជាយ៉ាងណា ប្រភពបែកធ្លាយព័ត៌មាននេះ អង្គភាពព័ត៌មាន ទូរទស្សន៌កែវភ្នែក អាយធីវី អនឡាញ មិន អាចសុំការបំភ្លឺពីរូបលោក សាំង សុខន ប្រធានទីស្នាក់ការបរិស្ថាន អូរគ្រួត ឬត្រពាំងស្រកែ បាននៅឡើយទេក្នុងថៃ្ងនេះ ព្រោះមិនមែនលេខទំនាក់ទំនង ។សូមបញ្ជាក់ថា ព័ត៌មានខាងលើនេះ គឺជាប្រភពស្នើសុំរបស់ប្រជាពលរដ្ឋ ស្នើសុំឲ្យអង្គភាពព័ត៌មានយើង ចែក រំលែក ជូនថ្នាក់ដឹកនាំជ្រាប ក្នុងគោលបំណងកែលំអរសង្គម គ្មានចេតនាបង្កាច់បង្ខូចសាម៉ីស្ថាប័នណាមួយនោះ ឡើយ រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើនេះ មិនសុក្រិតសម្រាប់ខ្លួន អាច ទំនាក់ទំនង មកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ