ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង
Tue,20 October 2020 (Time 06:42 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 1838នាក់)

តើអាចជាការពិតមែនដែរឬទេ ដែលក្នុងយុគសម័យសម្តេចតេជោ សែន បុរសខ្លាំងរបស់កម្ពុជាទៅហើយ នៅតែ មានបុគ្គលមួយចំនួនប្រើអំណាចច្បាប់ព្រៃ រំលោភយកដីរបស់ប្រជាពលរដ្ឋទាំងស្រស់ៗ លើសពីនេះ ព្រមទាំង គំរាមកំហែងមិនឲ្យប្រជាពលរដ្ឋចូលដីរបស់ខ្លួនបានទៀត ដោយខ្លួនបានប្រកាសថា នឹងប្រើហឹង្សា ប្រសិនបើ មានប្រជាពលរដ្ឋរូបណា ហ៊ានចូលទៅលើដីចំណុចនោះ ។

ថ្មីៗនេះ មានប្រភពស្នើសុំពីប្រជាពលរដ្ឋជាច្រើនគ្រួសារ សុំឲ្យទូរទស្សន៌កែវភ្នែក អាយធីវី អនឡាញ ជួយពាំនាំ ទុក្ខលំបាករបស់ពួកគាត់ទាំងអស់គ្នា ជម្រាបជូនដល់ថ្នាក់ដឹកនាំ ជាពិសេសគឺរូបលោក អ៊ូច ភាអភិបាល នៃគណៈ អភិបាលខេត្តតាកែវ ក្នុងនាមរូបលោកជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមមេត្តា ជួយយកអាសារពួក គាត់ផង ពីព្រោះថា ដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ប្តីប្រពន្ធ ដែលអះអាងថា ខ្លួនជាឯកឧត្តមលោកជំទាវ សង់ជាខ្ទមនៅលើដីតែម្តង ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ខ្លុង ឃុំអួរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់ថា កាលពីពេលកន្លង មក ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ ត្រូវបានមនុស្សពីរនាក់ប្តីប្រពន្ធ បានអះអាងថា ខ្លួនមានឋានៈជា ឯក ឧត្តម និងលោកជំទាវ បានទិញដីរបស់ពួកគាត់ ដោយបានកក់លុយក្នុងមួយគ្រួសារ១០០ដុល្លា ប៉ុន្តែជាក់ស្តែងប្រជា ពលរដ្ឋមិនទាន់បានលុយសោះនៅឡើយទេ ស្រាប់ពួកគេពីរនាក់ប្តីប្រពន្ធបែរជានាំគ្នាទៅសង់ខ្ទមនៅលើដីហើយ ហាមមិនឲ្យប្រជាពលរដ្ឋចូលទៅលើដីរបស់ពួកគាត់ ដូចមុននោះឡើយ ដោយមានពេលខ្លះប្រជាពលរដ្ឋពុំ ស្តាប់ បានចូលទៅលើដីនោះ ហើយក៏មានជាលក្ខណៈអំពើហឹង្សាផងដែរ ដែលមនុស្សពីរនាក់ប្តីប្រពន្ធនេះបង្កឡើង ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ពួកគាត់គឺជួបនូវទុក្ខលំបាកខ្លាំងណាស់ ដីរបស់ខ្លួនត្រូវបានគេរំលោភ យក ដោយគ្រាន់តែសន្យាថាឲ្យលុយ ផ្ទុយទៅវិញលុយក៏មិនបាន ហើយចូលទៅមើលដីខ្លួនក៏មិនបានទៀតផង ជាហេតុដែលធ្វើឲ្យពួកគាត់មានការក្តៅក្រហាយ ជាមួយបុគ្គលទាំងពីរនាក់ប្តីប្រពន្ធនេះយ៉ាងខ្លាំង ។

ប្រជាពលរដ្ឋជាច្រើននោះ សូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសនោះគឺរូបលោក អ៊ូច ភា ក្នុងនាមរូបលោកជាប្រធានគណៈបញ្ជាឯកភាពខេត្ត សូមមេត្តាជួយជម្រុញឲ្យមន្ត្រីថ្នាក់ដឹកនាំ ចុះជួយពួកគាត់ ដែលកំពុងរងទុក្ខ និងភាពអយុត្តិធម៌នេះផង ពីព្រោះថា ជនទាំងពីរនាក់ខាងលើនេះ កាន់តែសម្បើមដៃខ្លាំងឡើង ៗហើយ ។

ទាក់ទិនទៅនឹងព័ត៌មានការស្នើសុំរបស់ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ នេះ
អង្គភាពព័ត៌មានយើង នៅមិនអាចទំនាក់ទំនងបុគ្គលពីរនាក់ប្តីប្រពន្ធ ដែលកំពុងបង្កការក្តៅក្រហាយជាមួយប្រជា ពលរដ្ឋនោះបាននៅឡើយទេ ហើយក៏សូមបញ្ជាក់ផងដែរថា នេះគឺជាសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំឲ្យ អង្គភាពព័ត៌មានយើងផ្សាយចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ដើម្បីកែលំអរសង្គម គ្មានចេតនាបង្កាច់បង្ខូចសាមី ស្ថាប័នណាមួយនោះឡើយ រាល់សាមីស្ថាប័នទាំងឡាយដែលអះអាងថា ព័ត៌មានខាងលើមិនសុក្រិតយុត្តិធម៌ អាច ទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ