ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង
Sun,29 March 2020 (Time 09:55 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 1377នាក់)

ក្លាយជារឿងហួសចិត្តនិយាយតៗគ្នាថា ចប់តែម្តង លោក មឿង សារុន អធិការនគរបាលស្រុកសំរោង ស្រប ពេលដែលប្រទេសកំពុងរងនូវជម្ងឺវីរុសកូរូណាកូវីដ១៩ នោះ គេបានឃើញថ្នាក់ដឹកនាំជាច្រើនបានណែនាំសុំ ឲ្យអាជ្ញាធរមូលដ្ឋានជួយណែនាំពង្រឹងសុំឲ្យប្រជាពលរដ្ឋមានការថែរក្សាសុខភាព និងរក្សាលំនឹង នៅតាមផ្ទះ ឲ្យបានត្រឹមត្រូវ ផ្ទុយទៅវិញទីតាំងទឹកដីស្រុកសំរោង ដែលស្ថិតនៅក្រោមកណ្តាប់ដៃរបស់លោក មឿង សារុន
បែរជាបណ្តែតបណ្តោយឲ្យមនុស្សឈ្លក់វង្វេង ញៀននឹងល្បែងភ្នាល់ស៊ីសងភ្លូកទឹកភ្លូកដី អត់ខ្វល់ពីការប្រឈម ទៅនឹងគ្រោះថ្នាក់នៅថ្ងៃមុខ អីបន្តិចសោះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ នៅរាល់ថ្ងៃនេះ កំពុង
បានបើកលេងល្បែងយ៉ាងសេរីគគ្រឹកគគ្រេងខ្លាំងណាស់ ក្នុងនោះគេល្បីថា បុរសម្នាក់ឈ្មោះ តាអួក គឺជាអ្នក រត់ការយកលុយចាយជាមួយសមត្ថកិច្ច ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ អំពីសុខភាពជម្ងឺផ្លូវដង្ហើម វីរុសកូរូណាកូវីដ១៩ យ៉ាងខ្លាំង ព្រោះមិនដឹងថាអ្នកណាជាអ្នកណានោះទេ ឃើញ តែមនុស្សឈូទៅឈូមក លេងឲ្យកងរំពង ដែលមើលទៅខុសឆ្ងាយពីការណែនាំរបស់ថ្នាក់ដឹកនាំប្រទេស ឲ្យ ប្រុងប្រយ័ត្នអំពីសុខភាពខ្លាំងណាស់ ។

ទាក់ទិននឹងព័ត៌មាននេះផងដែរ លោក មឿង សារុន អធិការស្រុកសំរោង បានអះអាងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកមិញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះថា រូបលោកនឹងឲ្យកម្លាំងលោកចុះទៅស្រាវជ្រាវមើល ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង សូមសំណូមពរដល់រូបថ្នាក់ដឹកនាំកំពូលៗ សូមមេត្តាជួយទប់ស្កាត់ក្រុម អ្នកញៀនល្បែងក្នុងទឹកដីរបស់គាត់ផង ព្រោះថា ពួកគាត់ទាំងអស់គ្នា ស្ទើរតែអស់ជនឿលើរូបលោក មឿង សារុន ក្នុងការបង្ក្រាបល្បែងស៊ីសងខ្លាំងពេកហើយ ។

ទោះជាយ៉ាងណា អង្គភាពព័ត៌មានយើង នឹងព្យាយាមរង់ចាំការ រាយការណ៌ពីបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំ រោង ផ្សាយជូនមហាជន ជ្រាបបន្តនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ