ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ចុមយ័ក្ស. បែកធ្លាយការងឿងឆ្ងល់ជាច្រើន ក្នុងករណីរឿងរ៉ាវជនស៊ីវិលបាញ់បោះសេរីនៅក្នុងទឹកដីឃុំថ្មី ស្រុកចិត្រ បុរី ខេត្តក្រចេះ មតិមហាជនជាច្រើនចង់ឃើញ ACU ជួយបើកភ្នែកវែកផ្លូវរកការពិតបង្ហាញពលរដ្ឋឲ្យបានឃើញផង តើអ្នកនៅពីក្រោយខ្នងជាអ្នកណា
Mon,15 September 2025 (Time 04:12 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 7នាក់)

សេចក្តីរាយការណ៍ចេញពីខេត្តក្រចេះ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ រឿងរ៉ាវបាញ់បោះមួយដែលកើតឡើងក្នុងទឹកដី ឃុំថ្មី ស្រុកចិត្របុរី កំពុងបានក្លាយជាចម្ងល់ដ៏ក្តៅគគុកមួយ ដែលធ្វើសាធារណៈមតិក្នុងខេត្ត កំពុងលើកយកមក និយាយមិនឈប់មិនឈរថា តើអ្នកណាជាអ្នកដៃដល់បង្កហេតុ បានជាមានឥទ្ធិពលខ្លាំងអ្វីម្ល៉េះ បិទបាំងព័ត៌មាន យ៉ាងស្ងាត់ស្រាវជ្រាវរកមុខសញ្ញាមិនឃើញ លើសពីនេះបែរជាមានត្រឹមតែការសង្ស័យ ប៉ុន្តែអត្តសញ្ញាណជន បង្កដៃដល់ បែរជាមិនអាចរកឃើញទៅវិញ ។

តាមប្រភពបង្ហើបឲ្យដឹងថា មានករណីក្រុមស៊ីវិលប្រើប្រាស់អាវុធខុសច្បាប់ រហូតឈានដល់ការបាញ់បោះសេរី បង្ករកាភ្ញាក់ផ្អើលទាំងយប់អាធ្រាត្យផងនោះ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយកន្លងមកក៏ មានបណ្តាញព័ត៌មានសង្គមបានធ្វើការផ្សាយចែករំលែកជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះលទ្ធផលនៃ ការស្រាវជ្រាវវែករកមុខសញ្ញាជនដៃដល់ គឺនៅមិនទាន់ឃើញនៅឡើយ ។

តាមការនិយាយតៗគ្នា អ្នកខ្លះថាជនដៃដល់បាញ់បោះបង្កអសន្តិសុខនោះជាជនស៊ីវិលធ្វើការឲ្យស្ថាប័នរង អយ្យការ អ្នកខ្លះថាជនដៃដល់បាញ់បោះនោះ ធ្វើការឲ្យប៉ូលីសនគរបាល ប៉ុន្តែទាំងអស់នេះ គឺត្រឹមតែជាការ សង្ស័យដោយគិតតៗគ្នាប៉ុណ្ណោះ ប៉ុន្តែព័ត៌មានច្បាស់ការបែរជាបានរក្សាការស្ងៀមស្ងាត់ ដោយមុខសញ្ញាជនដៃ ដល់បែរជាអាចគេចផុតពីសំណាញ់ស្រាវជ្រា យ៉ាងរលូនទៅវិញ ។

ប្រភពទម្លាយបន្តថា ប្រសិនបើជនដៃដល់ជាអ្នកបង្កបាញ់បោះនេះ ជាប្រជាពលរដ្ឋធម្មតាវិញនោះ ច្បាប់ណាស់ ក្រោយពេលធ្វើសកម្មភាពត្រឹមតែប៉ុន្មាននាទីដង្ហើមចង្រិត ពិតជាត្រូវបានស្ថាប័នសមត្ថកិច្ចក្របួចជាប់ឲ្យក្រញ៉ង់ មិនខាន ប៉ុន្តែករណីជនដៃដល់បាញ់បោះយ៉ាងសេរី អាចរួចផុតការស្រាវជ្រាវបានយ៉ាងក្រឡែតបែបនេះ សាធារណៈមតិសង្ស័យថា សង្ស័យអាចជាអ្នកដែលរកប្រយោជន៍ឲ្យលោកធំណាមួយនៅក្នុងខេត្តក្រចេះនេះហើយ ទើបស្ថាប័នច្បាប់មិនអាចស្រាវជ្រាវវែកមុខរកឃើញយ៉ាងចឹងនោះ ។

ទោះជាយ៉ាងណាក្តី សាធារណៈមតិនៅក្នុងខេត្តក្រចេះទាំងអស់ សូមសំណូមពរដល់លោកទេសរដ្ឋមន្ត្រី ឧិម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាជួយមានចំណាត់ការដ៏ក្តៅគគុកលើបញ្ហាទុក្ខលំបាក របស់ពលរដ្ឋក្នុងទឹកដីឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នេះផង ព្រោះតាមការនិយាយតៗគ្នាពីសំណាក់ពលរដ្ឋ ជនដៃដល់ដែលបាញ់បោះគម្រាមកំហែងពលរដ្ឋ និងបង្កភាពអសន្តិសុខ គឺជាមនុស្សរកប្រយោជន៍ឲ្យលោកធំ ក្នុងខេត្តក្រចេះ ប៉ុន្តែប្រភពមិនបានបង្ហាញថា លោកធំម្នាក់នោះជាអ្នកណា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ