លោក អ៊ុត គឹមអាង ប្រធាន ស្តីទី សមាគមព័ត៌មានមិត្តក្រោមមេឃ បាននិយាយថា រូបលោកពិតជាមានគោរព ស្ញប់ស្ញែងចំពោះឯកឧត្តម នេត្រ ភក្ត្រា ជាខ្លាំង ដោយឃើញយ៉ាងច្បាស់ថា នៅពេលមានវត្តមានរូបឯកឧត្តម បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន រូបឯកឧត្តមតែងតែបានយកចិត្តទុកដាក់ជួយឈឺឆ្អាល និងបណ្តុះបណ្តាល បំពេញបន្ថែមនូវជំនាញដល់អ្នកសារព័ត៌មានជាបន្តបន្ទាប់ ឈរលើជំហរបំពេញកាតព្វកិច្ចជាអ្នកទទួលខុស ត្រូវក្នុងការដឹកនាំក្រសួងព័ត៌មាន ពោពេញដោយសមត្ថភាព ។លោក អ៊ុត គឹមអាង បានបន្តថា ថ្មីៗនេះ ក្រសួងព័ត៌មានបានបើកនូវវគ្គបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹក នាំ និងប្រសិទ្ធិភាព នៃការគ្រប់គ្រង ។ កម្មវិធីនេះ នឹងដំណើរការបណ្តុះបណ្តាលមានរយៈពេល៥ថ្ងៃ ដោយរាប់ ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ ហើយដោយឡែកសម្រាប់សមាគមព័ត៌មាន មិត្តក្រោមក្រោមមេឃ គឺត្រូវបានបញ្ជូនលោក ហ៊ួន ចាន់ថន ដែលជាអនុប្រធានប្រចាំការ ចូលទៅសិក្សារៀន សូត្របំពេញជំនាញ បន្ថែមផងដែរ ។ប្រធានស្តីទី សមាគមព័ត៌មានមិត្តក្រោមមេឃ បញ្ជាក់ថា សម្រាប់រូបលោក គឺយល់ឃើញថា ចូលដល់សម័យ បច្ចេកវិទ្យាទំនើបនេះ ក្រសួងព័ត៌មានមានផលលំបាកគ្រប់គ្រងលើវិស័យព័ត៌មានខ្លាំងជាងសម័យកាល ដែល អ្នកសារព័ត៌មានចេញផ្សាយពេលមុន គឺធ្វើដោយការបោះពុម្ព ក៏ព្រោះថាសម័យពេលមុនអ្នកសារព័ត៌មាន មុននឹងអាចធ្វើការផ្សាយ គឺអ្នកសារព័ត៌មានត្រូវត្រួតពិនិត្យយ៉ាងល្អិតល្អន់ មុននឹងបញ្ជូនចូលទៅរោងពុម្ព ប៉ុន្តែ ចូលដល់សម័យនេះ អ្នកសារព័ត៌មានត្រូវបានផ្សាយនៅលើបណ្តាញសង្កមបច្ចេកវិទ្យា ដូច្នោះហើយក៏មានអ្នក សារព័ត៌មានមួយចំនួន បានផ្សាយធ្វើការឡាយផ្ទាល់ទៅហើយនោះ ពេលខ្លះពាក្យពេចន៍សម្តីសំដៅ ក៏មាន ជ្រុលជ្រោះតិច ឬច្រើន ដែលតែងធ្វើឲ្យខ្លួនពួកគាត់រងគ្រោះ ដោយមិនបានត្រៀមខ្លួនជាមុន ។លោក អ៊ុត គឹមអាង បន្តថា នៅពេលដែលអ្នកសារព័ត៌មានកើតមានបញ្ហា ទាំងអស់នេះហើយដែលជាអម្រែក តម្រូវឲ្យក្រសួងព័ត៌មានចេញមុខដោះស្រាយ ហើយជាហេតុផលដែលសម័យកាលដំណាក់ការកម្រិត នៃការ គ្រប់គ្រង របស់ក្រសួងព័ត៌មាន កើតមានការខុសគ្នា នាកម្លុងពេលវេលាធ្វើការផ្សព្វផ្សាយរូបភាពខុសគ្នា ។លោកប្រធាន ស្តីទី បន្តថា ទោះជាយ៉ាងណាក្តី ក្នុងនាមរូបលោកជាអ្នកសារព័ត៌មាន ហើយក៏ជាប្រធាន ស្តីទី សមាគមព័ត៌មានមិត្តក្រោមមេឃ រូបលោកសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួង ដែលតែងមានចំពោះអ្នកសារព័ត៌មាន និងបង្កើតជំនាញដល់អ្នកសារព័ត៌មាន មិនឈប់ មិនឈរ ក្នុងគោលបំណងបញ្ជៀសរាល់ហានីភ័យទាំងឡាយណា ដែលអាចកើតមានលើអ្នកសារព័ត៌មាន រូប លោកប្រធានក៏សូមគោរពជូនពរ សូមឯកឧត្តមរដ្ឋមន្ត្រី ទទួលបានតែសេចក្តីសុខ និងជ័យជំនះ ពោពេញដោយ សុភមង្គល គ្រប់ពេល និងគ្រប់វេលា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ