លោក សំ លាងទ្រី ប្រធានមន្ទីសាធារណ:ការនិងដឹកជញ្ជូនខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះបានបង្ហោះសារមួយតាមសង្គមហ្វេសប៊ុកអាខោនរបស់លោកផ្ទាល់ សំលាងទ្រីដែលភ្ជាប់ជាមួយនឹងខ្លឹមសារច្បាបជាមួយដែលមានខ្លឹមសារដូចខាងក្រោម។ករណីបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដែល បាន កើតឡើង ជា បន្តបន្ទាប់ នៅ ក្រុង ព្រះវិហារ គឺជា ទង្វើ ដែល មិនអាច អត់ឱន បាន ឡើយ ។ នេះ ជា លើក ទី៣ ហើយ ដែល ជនល្មើស នៅតែ បន្ត គេចវេះ ពី ការទទួលខុសត្រូវ ផ្លូវច្បាប់ ។ ទង្វើ ទាំងនេះ មិន ត្រឹមតែ បង្ក ការខូចខាត ដល់ ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ប៉ុណ្ណោះ ទេ តែ ក៏ ជាការ ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ ប្រយោជន៍ រួម របស់ ប្រជាពលរដ្ឋ ទាំងមូល ផងដែរ ។យើង សូម ជម្រាប ជូន ជនល្មើស ថា ច្បាប់ នៅតែ មាន សុពលភាព ជានិច្ច ។ ក្រមព្រហ្មទណ្ឌ មាត្រា ៤១១ បាន ចែង យ៉ាង ច្បាស់ ថា៖ «កាលបើ បទល្មើស នេះ បាន ប្រព្រឹត្ត នាំ ឲ្យ ខូចប្រយោជន៍ សំណង់ គ្រឹះស្ថានសាធារណៈ ឬ ផ្លូវ សាធារណៈ ត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង ពិន័យ ជា ប្រាក់ ពី ៤.០០០.០០០ (បួន លាន) រៀល ទៅ ១០.០០០.០០០ (ដប់ លាន) រៀល»។ នេះ គឺជា ការព្រមាន មួយ ដ៏ ធ្ងន់ធ្ងរ ដែល ជនល្មើស គ្រប់រូប គប្បី ពិចារណា ឱ្យបាន ស៊ីជម្រៅ ។ការ បំពានច្បាប់ មិន អាច គេច ផុត ពី សំណាញ់ យុត្តិធម៌ បាន ឡើយ ។ រាល់ ទង្វើ ទាំងឡាយ ដែល បង្ក ការខូចខាត ដល់ ទ្រព្យសម្បត្តិ សាធារណៈ នឹង ត្រូវ ប្រឈម មុខ នឹង ផលវិបាក ធ្ងន់ធ្ងរ តាម ផ្លូវច្បាប់ ។ យើង សង្ឃឹមថា សារ នេះ នឹង ក្លាយជា ការដាស់តឿន មួយ ដ៏ ចាក់ដោត សម្រាប់ ជនល្មើស ទាំងឡាយ ឱ្យ បញ្ឈប់ សកម្មភាព បំផ្លិចបំផ្លាញ ទាំងនេះ ជាបន្ទាន់ក្នុងន័យខាងលើនេះបើសិនជាក្រុមឬជនទាំងឡាយណាដែលបានប្រព្រឹត្តនាពេលកន្លងមេត្តាគួរឈប់បន្តរាល់សកម្មភាពទាំងនេះពីពាក់សុភាសិតមួយពោលទុកមកគួរយកទៅពិចារណាថាជុងគឺមិនដែលនិងភ្លេចកុកនោះឡើយ។មួយវិញទៀតបើមិនចង់អោយគេដឹងនឹងឃើញនូវរាល់ទង្វើររបស់ខ្លួនលុះត្រាណាខ្លួនកុំឬក៏ឈប់ប្រព្រឹត្ត។
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ