ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ប្រជាពលរដ្ឋហួសចិត្តទៅនិងទង្វើរ របស់លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ដែលបានធ្វើរបងលួសបន្លា ហុំព័ទក្រោលគោ រំលោភលើចិញ្ចើមផ្លូវសាធារណះ
Sun,13 July 2025 (Time 04:50 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 15នាក់)

កំណាត់ផ្លូវក្រាលក្រួសក្រហម១ខ្សែរដែលនៅចំនុចឈើភ្លើងក្នុងភូមិភ្នំដែកឃុំរមណីស្រុករវៀងខេត្តព្រះវិហារដែរកំណាត់ផ្លូវមួយខ្សែរខាងលើនេះបច្ចុប្បន្នមានការរិះគន់ពីសណាក់មហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុករវៀងក្រោយពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានធ្វើរបងបន្លាលួសរំលោភលើចិញ្ចើមផ្លូវ ករណីទាំងនេះបានក្លាយជាប្រធានបទមួយសម្រាប់បងប្អូនប្រជាពលរដ្ឋក៌ដូចមជ្ឈដ្ឋានទូទៅដោយពួកគាត់លើកឡើងថា ការដែលលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ធ្វើរបងលួសបន្លាហុំព័ន្ធក្រោលគោ របស់លោក នោះគឺបានហុំព័ទ្ធពីក្រៅលូអូរ ឬប្រឡាយរំលោភយកដីចំណីចិញ្ចើមផ្លូវសាធារណ: ហាក់មិនបានគិតពីហា និភ័យ ទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនោះបន្តិចណាសោះ ។

ជុំវិញ និងភាពមិនប្រក្រត្តីពីការដែលធ្វើរបងលួសបន្លាហុំព័ន្ធរំលោភលើដីចំណីកំណាត់ផ្លូវ១ខ្សែរខាងលើនេះ លោក ហោ ប៊ុន ហួរ អភិបាលស្រុករវៀង ឆ្លើយសំនួរមកកាន់អង្គភាពទូរទស្សន៏កែវភ្នែក តាមប្រព័ន្ធទូរស័ព្ទ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះថាតើប្រជាពលរដ្ឋរូបណាដែលថា លោករំលោភយកដីពួកគាត់ ហៅពួកគាត់ឲ្យជួបលោកផ្ទាល់មួយវិញទៀតលោកថា សម្រាប់លោកគឺ មិនបានប៉ះពាល់ដីប្រជាពលរដ្ឋសូម្បី តែមួយចំអាមក៏នោះដែរយ៉ាងណាក៏ដោយលោកអភិបាលស្រុកថា ថ្វីត្បិតម៉ោងហ្នឹងលោកកំពុងរវល់សឹម លោកចប់រវល់លោកថា សឹមឲ្យអង្គភាពយើងឡើងទៅជួបលោកផ្ទាល់ ។

ដែលចម្លើយរបស់លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងនេះ គឺលោកឆ្លើយចាគប្រធាបបទ និយាយជារួម គឺលោកអភិបាលស្រុកឆ្លើយបង្វែរខុសពីករណីដែលពាក់ព័ន្ធ ឬក៏សាច់រឿងដែលអង្គភាពសាព័ត៏យើងបានសួរ នាំទៅកាន់លោក ។

ដែលចំនុចនេះហើយដែលស្តែងឲ្យឃើញថាកាដែលប្រជាពលរដ្ឋក៏ដូចមហាជនលើកឡើង តាមមាត់ចាបមាត់ ព្រាបមកនោះ គឺវាមិនខុសនោះទេ ពីព្រោះលោកជាថ្នាក់ដឹកនាំគឺធ្វើអ្វីក៏ចេះតែសមដែរ ។

តែបើទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋក៏ដូចមជ្ឈដ្ឋានទូទៅលើកឡើងថាការធ្វើរបងលួសបន្លាមកលើចិញ្ចើម ផ្លូវបែបនេះគឺបង្កហានិភ័យសម្រាប់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅពេលយប់ព្រលប់ក្តីពី ព្រោះនៅលើកំណាត់ផ្លូវ១ខ្សែរខាងលើ គឺបច្ចុប្បន្នមិនមានភ្លើងបំភ្លើនៅពេលយប់នោះឡើយ មួយវិញទៀតក៏ មិនមានបានដាក់ផ្លាកសញ្ញា ឬក៏ចំណាំងផ្លាក់អ្វីសំគាលើនោះដែរ ដែលកត្តានេះហើយងាយនឹងបង្ករងគ្រោះថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាសផ្លូវនោះខ្លាំងណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ