ថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី ១១កក្កដា ឆ្នាំ២០២៥ នៅបរិវេណសាលាវិទ្យាល័យព្រះគោ ស្ថិតក្នុងភូមិ ថាឡាបរិ វ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងការប្រារព្វពិធី អបអរសារទររុក្ខទិវា ៩កក្កដា ២០២៥ រៀបចំដោយរដ្ឋបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមដោយថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត កងកំលាំងទាំងបី ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពិសេសរដ្ឋបាលព្រៃឈើ ដែលជាអង្កភាពសាម៉ី អ្នកចូលរួមក្នុងពិធីនោះ ដែរ រហូតដល់ទៅជាង ៥០០នាក់ ។ក្នុងនោះប្រសាសន៍ របស់លោកអភិបាលខេត្ត ជំរុញបន្ថែមអោយយើងទាំងអស់គ្នាចូលរួមដាំកូនឈើ ថែរទាំដើម ឈើ ពីព្រោះថាដើមឈើមានប្រយោជន៍សំរាប់ជិវិតមនុស្សសត្វ ។ លោកអភិបាលយកពេលនេះផងដែរ ផ្តាំទៅ លោកមេភូមិ មេឃុំសូម កុំបន្តចូលរួមប្រថាប់ត្រាលិខិតបញ្ជាក់ដីងាយៗពេក បើពិនិត្យមិនបានល្អិតល្អន់ អាចជា ដើមហេតុចូលរួមក្នុងការបំផ្លាញព្រៃឈើ យកដីធ្វើកម្មសិទ្ធ ឬលក់ដូរបន្តរដោយមិនដឹងខ្លួន ។លោកសុំអោយចូលរួមថែរក្សាព្រៃឈើដាំដើមឈើស្តាព្រៃឈើឡើងវិញ ដើម្បីផលប្រយោជន៍ពលរដ្ឋអ្នកស្ទឹងត្រែង និងសង្គមជាតិយើងទាំងមូលផងដែរ ។ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បន្ទាប់ពីភារវៈកិច្ចថ្នាក់ដឹក នាំ ព្រមទាំងស្វាគមន៍សមាជិកក្នុងពិធីទាំងមូល លោកថាពិធីបុណ្យរុក្ខទិវា តែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំនៅ ខេត្តស្ទឹងត្រែង ដើម្បីស្តារ និងដាំដុះព្រៃឈើឡើងវិញ ។ ជាក់ស្តែងឆ្នាំ ២០២៤ ខេត្តស្ទឹងត្រែង យើងបានប្រារព្ធបុណ្យ រុក្ខទិវា និងបណ្តុះកូនឈើចែកចាយ ពលរដ្ឋនិងស្ថាប័នរដ្ឋផ្សេងៗ យកទៅដាំដុះផងដែរ ។ដោយឡែកឆ្នាំ២០២៥នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ដែលមានរដ្ឋបាលព្រៃឈើស្ទឹងត្រែង ជាសេនាធិការបណ្តុះកូនឈើ ចំរុះចំនួន២៨.៦០០ដើម ក្នុងនោះ ក្រញ៉ួង ១៣.០០០ដើម ក្ងោក២.០០០ដើម បេង ៥.០០០ដើម ធ្នង់៦៥០០ដើម គគី១០០ដើម កកោះ៤០០ដើម ព្រីង ៦០០ដើម និងស្តៅ១០០០ដើមរដ្ឋបាលព្រៃឈើខិតខំជំរុញការដាំដុះ និងការពារ ព្រមទាំងសម្របសំរួលកិច្ចដំណើរការគ្រប់គ្រងសហគមន៍ព្រៃឈើមកទល់បច្ចុប្បន្ន ទូទាំងខេត្តសហគមន៍ព្រៃឈើ សរុប២១សហគមន៍ មានផ្ទៃដីព្រៃសរុប ៣៧.៤១៨ ហិកតា ប្រជាពលរដ្ឋចូលរួមចំនួន ១៦.៨៦២នាក់ ១៦.៨៦២ នាក់ ក្នុងភូមិសាស្ត្រ ៤៤ភូមិ ១៦ឃុំនិង៣ ស្រុក នៃខេត្ត ស្ទឹងត្រែង ។លោកប្រធានមន្ទីរថាក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យើងខ្ញុំសូមប្តេជ្ញា ថា និងខិតខំអនុវត្តន៍តាមគោលនយោបាយ ស្តីពី ការកែទំរង់វិស័យព្រៃឈើជាតិ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អោយទទួលបានជោគជ័យ ព្រមទាំងរក្សាការពារដាំ ដុះព្រៃឈើឡើងវិញ អោយសម្រេចបានតាមកម្មវិធីព្រៃឈើថ្នាក់ជាតិ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ