ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ផ្លូវ១៤៣ ចេញពីផ្លូវជាតិលេខ៤១ ពីស្រុកគងពិសីខេត្តកំពង់ស្ពឺឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ត្រាំខ្នា ចម្ងាយ៩គីឡូ ម៉ែត្រជាង ខូចខាតអស់ទាំងស្រុងដោយសារឡានដឹកថ្មធំៗ
Mon,09 June 2025 (Time 12:29 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 44នាក់)

ផ្លូវ១៤៣ ចេញពីផ្លូវជាតិលេខ៤១ ពីស្រុកគងពិសីខេត្តកំពង់ស្ពឺឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ត្រាំខ្នា ចម្ងាយ៩គីឡូ ម៉ែត្រជាងខូចខាតអស់ទាំងស្រុង ដោយសារឡានដឹកថ្មធំៗដឹកចេញពីស្រង់ស្រកគងពិសី ដឹកចេញពីស្រុកបរ សេដ្ឋ ឆ្លងកាត់ផ្លូវជាតិលេខ៤១ ប្រជាពលរដ្ឋមានការលំបាកការធ្វើដំណើរមានការហុយធូលីពិបាកទ្រាំ ហើយ កម្មករកម្មការិនីរោងចក្រគាត់ធ្វើដំណើរព្រឹកល្ងាចក៏មានផលលំបាកក្នុងការធ្វើដំណើរ ព្រោះពេលវាហុយម្តងៗ គឺពិបាកពេក ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ១៤៣ ទៅផ្លូវជាតិលេខ ៤១ ទៅផ្លូវជាតិលេខ៣ ចេញពីផ្លូវជាតិ លេខ៣ មកផ្លូវជាតិលេខ៤១ ទីរួមស្រុកគងពិសី ឆ្លងកាត់សាលាស្រុកគងពិសី ឆ្លងកាត់មន្ទីរពេទ្យស្រុកកងពិសី មកឡើងផ្លូវជាតិលេខ៤១ បានបង្ហាញពីការត្អូញត្អែមិនឈប់មិនឈរ ។

ពួកគាត់សំណូមពរទៅរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សូមមេត្តាក្រឡេកមើលខ្លះៗផង សូមកុំនៅតែ ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ព្រោះពលរដ្ឋពិតជាពិបាករស់នៅខ្លាំងណាស់ ព្រោះផ្លូវមានការហុយធូលីដី ដោយឡែក ពេលមានភ្លៀងម្តងៗ គឺរអិលក៏រអិលខ្លាំង ធ្វើឲ្យកម្មករកម្មការនីរោងចក្រជាច្រើនធ្វើដំណើរព្រឹកល្ងាចមានរអ៊ូរទាំ
គ្មានពេលលោះ ។

តាមរយៈព័ត៌មាននេះ ប្រជាពលរដ្ឋសូមគោរពស្នើសុំដល់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សូមមេត្តា យកចិត្តទុកដាក់លើផ្លូវនេះ ឲ្យបានច្រើនៗផង ក្រោមហេតុផលថាសម័យរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលជារាជ រដ្ឋាភិបាលអភិវឌ្ឍន៍ទៅហើយនោះ មិនគួរណាសាម៉ីក្រសួងពាក់ព័ន្ធជាច្រើននោះ នៅតែបណ្តែតបណ្តោយឲ្យ ប្រជាពលរដ្ឋរងទុក្ខតាមរយៈការធ្មេចភ្នែកមិនខ្វល់របស់ យ៉ាងចឹងទៀតនោះទេ ។

ពលរដ្ឋកម្មរជាច្រើនបានរអ៊ូរទាំថា ពីផ្លូវជាតិលេខ៣ មកផ្លូវជាតិលេខ៤១ មានចម្ងាយប្រហែល៩ គីឡូជាងនេះ ប៉ុណ្ណោះ មូលហេតុដែលមានការខូចខាតទាំងស្រុងដោយសារឡានដឹកថ្មធំៗ ស្រុកបរិសេដ្ឋ ស្រុកគងពិសី ចេញពី ភ្នំស្រង់ ខេត្តកំពង់ស្ពឺធ្វើឱ្យបំផ្លាញផ្លូវនេះខូចទាំងស្រុង អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងរដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនបានទេ ដោយពុំមានមានលេខទូរស័ព្ទទំនាក់ទំនង ដោយឡែកបើតាមការបំភ្លឺពី អាជ្ញាធរស្រុកគងពិសីមួយរូប សុំមិនបញ្ចេញឈ្មោះនិងអាជ្ញាធរខេត្តកំពង់ស្ពឺ មួយរូបបានប្រាប់ឲ្យដឹងថា ផ្លូវថ្នល់ នេះគឺជាការងារក្រសួងសាធារណការនិងដឹកជញ្ជូន ជាអ្នកទទួលបន្ទុកធ្វើទាំងស្រុង មិនមែនជាកាតព្វកិច្ច របស់ ថ្នាក់ស្រុក ឬក៏ថ្នាក់ខេត្តទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ