ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
អីយ៉ាសថាមែនៗ!...ដូងក្រអូបនាំចូលពីប្រទេសថៃ ត្រូវបាន សមត្ថកិច្ចខេត្តព្រះវិហារដុតកម្ទេចចោល
Sat,28 June 2025 (Time 02:16 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 7នាក់)

មិនមែនរើសអើងប្រកាន់ជាតិសាសន៍អីនោះទេ នេះជាគោលការណ៍របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រ កម្ពុជាក្នុងការមិនអនុញ្ញាតអោយនាំចូលទុំនិញមួយចំនួនមកពីប្រទេសថៃ សម្ភារះក៍ដូចជាគ្រឿងឧប្បភោគ បរិ ភោគ នៅពេលដែលសភាពការណ៍ព្រំដែន នៃប្រទេសទាំងពីរកំពុងតែមានវិវាទតានតឹងនៅឡើយ ។

កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចចំរុះ នៃខេត្តព្រះវិហារ បានធ្វើការដុតកំទេចចោលផ្លែដូង ក្រអូបប្រមាណជាងមួយតោន ទឹកដូងច្រកដបនិងសាច់ដូងមួយចំនួន ក្រោយរកឃើញអំពីការនាំចូលឆ្លងដែនដោយ មិនស្របច្បាប់តាមរថយន្តមួយគ្រឿងពាក់ស្លាកលេខក្រុងព្រះសីហនុ ២A-២៣៤៣ កំពុងដឹកជញ្ជូនផ្លែដូង នៅចំ ណុចកំពុងចម្លង កំពុងស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ បានឃាត់សាកសួរនិងបន្តស្រាវជ្រាវក្រោយមក ទើបដឹង ថាផ្លែដូងទាំងនោះត្រូវបានឈ្មួញនាំចូលពីប្រទេសថៃ កម្លាំងសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យ ឃើញផ្លែដូងក្រអូបទាំង នោះមានចំនួន២៨៥០ ផ្លែស្នើនឹង១៥០០គីឡូក្រាម ទឹកដូងច្រកដាក់ដបចំនួន២៨០ ដប ស្មើនឹង ៤២០លីត្រ និង សាច់ដូង២៤គីឡូក្រាម។

ភ្លាមនោះដែរកម្លាំងសមត្ថកិច្ចចម្រុះក៏បានសម្រេចឃាត់ទុកនិងធ្វើរបាយការណ៍ រាយការណ៍រង់ចាំការសម្រេចពី ថ្នាក់ដឹកនាំ ។ យោងតាមអាជ្ញាធរស្រុកឆែប ឱ្យដឹងថាក្រោយទទួលបានការណែនាំនិងឯកភាពពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានដឹកនាំកំលាំងគណៈបញ្ជាការរដ្ឋបាលស្រុក ដោយបានសហការជាមួយពីមន្ត្រីគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មន្ត្រីគយសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ កម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើការដុតបំផ្លាញចោល នៅក្នុបរិវេណសាលា ស្រុកឆែប ធ្វើឡើងនៅចំពោះមុខអ្នកបើកបររថយន្តដឹកដូងក្រអូបនោះផងដែរ ។

ប្រតិបត្តិការបង្ក្រាបរឹបអូសផលិតផលដែលនាំចូលពីប្រទេសថៃ មកកាន់កម្ពុជាហើយអនុវត្តនីតិវិធីក្នុងការដុត កម្ទេចចោលនោះ វាជាសញ្ញាមួយ នៃការព្រមានដល់ក្រុមឈ្មួញឆ្មក់នាំចូលទំនិញឆ្លងដែនដោយគ្មានការអនុញ្ញា
ត ក៍ដូចជាចង់បង្ហាញជំហរ របស់កម្ពុជាផងដែរថា ទោះមិនប្រើផល្លិតផលថៃក៍កម្ពុជា រស់បានដោយឯករាជ្យ មិនពឹងលើដង្ហើមដកពីថៃឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ