ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ជីកស្រះខ្នាតយក្សធំៗបី យកអាចម៍ដីពង្រាយពេញហាសិបហិកតាជាង កំពុងក្លាយជារឿងមន្ទិល
Wed,28 May 2025 (Time 07:03 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 11នាក់)

សកម្មភាពជីកកាយស្រះយកអាចម៍ដីចាក់ពង្រាយ លើផ្ទៃដីប្រម៉ាន៥០ហិកតា ជាងនៅក្នុងភូមិសាសន៍ភូមិ អន្លង់ ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងក្លាយជារឿងចម្ងល់លើកយកមកជជែក វែកញែកព្រោងព្រាត មតិ ជាច្រើនកំពុងដុតកំដៅអោយកាន់តែក្តៅ និងចង់ដឹងការពិតគ្រប់ៗគ្នា បើមើលតាមរូបភាពការរៀបចំសាងសង់ នៅចំណុចខាងលើនោះ ដូចជាការសងសង់សំណង់ ជាក្រុមហ៊ុនចឹង ។

យោងតាមការបង្ហើបពីពលរដ្ឋនៅតំបន់នោះបានអោយអង្គភាពយើងដឹងថាទីតាំងដីដែលកំពុងជីកស្រះដឹកដីចាក់ពង្រាយលើផ្ទៃដីដ៍ធំល្វឹងល្វើយនោះ ដើមឡើយជាដីរបស់អតីតះអភិបាលស្រុក ស្ទោងចាស់ លោក ណែត សារី ជំនាន់នោះលោកប្រមូលទិញដីអនាធិបតេយ្យពីពលរដ្ឋ យកមកកាន់កាប់ឈូសឆាយ ពលរដ្ឋខាងលើនោះថា គ្រាដែលអភិបាល ស្រុកជំនាន់នោះធ្វើការឈួសឆាយក៍ធ្លាប់មានកំលាំងចំរុះលោកចុះចាប់គ្រឿងចក្រនិងបង្កក់ ដីរួចហើយផងដែរ បច្ចុប្បន្ននេះដីអតីតអភិបាលស្រុកចាស់ម្នាក់នោះ លោកបានលក់អោយអ្នកផ្សេងរួចរាល់ ហើយផងដែរ ។

ដោយឡែកលោក ចាន់ ថែល មេភូមិ អន្លង់ក្រាញ់ បានប្រាប់ភ្នាក់ងារយើងថា ដីនោះគេរត់ការណ៍មកពីខាង លើចំពោះសំនួរ គេធ្វើអីសាងសង់អី គាត់ឆ្លើយថាសុំអត់ដឹងទេ ដឹងត្រឹមតែស៊ីញ៉េ តាមការចង្អុលរបស់ថ្នាកលើ មានន័យថា (ចៅវ៉ាយស្រុកជាថ្នាក់លើ)គាត់ ។

លោកមេឃុំ ពពក កែវ នន អោយសួរអ្នកផ្សេងទៅគាត់អត់ច្បះទេ ចឹងអ្នកផ្សេង ដែលមេឃុំថាដឹងរឿងច្បាស់ នោះគាត់អត់បានបញ្ជាក់ថាអ្នកណានោះទេ អភិបាលស្រុកស្ទោង លោក សាយ គឹម ឡម ឯណេះវិញ និយាយ មួយមាត់ខ្លីថា គេធ្វើ រោង ចក្រដំឡូងមី ។

យោងតាមសម្តីមេការ នៅទីតាំងនោះ ថាដីនេះបានទិញពីម្ចាស់មុនរួចរាល់ ( អភិបាលស្រុកស្ទោងចាស់ លោក ណែត សារី ) អស់ហើយកំពុងរៀបចំរត់ផ្លង់រឹង ខាងថ្នាក់ខេត្តចុះមកពិនិត្យដល់ទីតាំងរួចអស់ហើយ ផងដែរ ។

មហាជនកំពុងតែមានចម្ងល់ថាដីមិនទាន់ស្របច្បាប់រហូតដល់ទៅជាងហាសិបហិកតា មានការលក់ទិញនិងជីក គាស់កាយចាក់ដីពង្រាយ សាងសង់សំណង់ មុនមានសិទ្ធពេញលិញ កាន់កាប់ដីដោយស្របច្បាប់ នោះតើអាច ជាការបំពានច្បាប់ដែរឬយ៉ាងណា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ