នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានដឹកនាំសមាជិកសមាជិកា ចុះចែក អំណោយមនុស្សធម៌ជូន៤គ្រួសារ ដែលមានសភាពខ្វះខាតទីទាល់ក្រ ស្ថិតនៅភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុក កោះធំ ខេត្តកណ្តាល។ប្រជាពលរដ្ឋក្រីក្រ ៤គ្រួសារ ដែកំពុងមានសភាពខ្វះខាតនោះ រួមមាន គ្រួសារទី១ ៖ លោកតា ហៀប វណ្ណ ស្ថិតនៅ ភូមិព្រែកតារត័្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។ គ្រួសារទី២ ៖ លោកយាយ អេង ហ៊ន សិ្ថតនៅភូមិ ព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ គ្រួសារទី៣ ៖ លោកយាយ ឃ្លាំង សុខ ស្ថិតនៅភូមិព្រែក តាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។ គ្រួសារទី ៤ ៖ លោកយាយ សូត្រ ឃឿន ស្ថិតនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ក្នុងនោះក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ៤ បេ (២៥ Kg) មី ចំនួន ៤ កេស ត្រីខ ចំនួន ៤ យួរ ទឹកត្រី ចំនួន ៤ យួរ ទឹកស៊ីអ៊ីវ ចំនួន ៤ យួរ ភួយ ចំនួន ៤ ព្រមទាំងថវិកាមួយចំនួន។មានមតិក្នុងពិធីនោះ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានមានប្រ សាសន៍សំណេះសំណាលថា នេះគឺជាទឹកចិត្តបន្តិចបន្តួចដែលជាសិល្បៈ នៃការចែករំលែក ជួយគ្នាក្នុងគ្រាលំបាក អាសន្នអន់ក្រ ថ្វីត្បិតតែសម្ភារៈនិងថវិកាទាំងអស់នេះមិនច្រើន តែយ៉ាងណាក៏អាចជួយរំលែកការលំបាកបងប្អូន ប្រជាពលរដ្ឋទីទាល់ក្រខ្វះខាត បានមួយរយៈពេលខ្លីដែរ ។លោកបណ្ឌិតក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នថែរក្សាសុខភាព និងរួមគ្នា ការពារការរីករាលដាល នៃជំងឺ covid 19 ដែលកំពុងផ្ទុះនៅប្រទេសជិតខាង ដូច្នេះត្រូវមានអនាម័យជានិច្ច ។ដោយឡែកប្រជាពលរដ្ឋទីទាល់ក្រ បានសំដែងនូវការត្រេកអរនិងគោរពអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក បណ្ឌិត ហែម ប្រសើរ ប្រធានសមាគមនិងក្រុមការងារសមាជិកសមាជិការួមដំណើរទាំងអស់ ដែលបាននាំយកនូវ ថវិកានិងសម្ភារៈឧបភោគបរិភោគមួយចំនួនឧបត្ថម្ភដល់គ្រប់គ្រួសារ ពួកគាត់ដែលមានជីវភាពខ្វះខាតក្រីក្រខ្លាំង រកព្រឹកខ្វះល្ងាច។ពលរដ្ឋទាំងអស់ បានបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក សូមតាមបីបាច់ថែរក្សា លោកបណ្ឌិតប្រធានសមាគម និងក្រុមការងារទាំងអស់ ឲ្យជួបប្រទះតែពុទ្ធពរទាំង ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ បដិ ភានៈ កុំបីឃ្លៀងឃ្លាត ឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ