ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ព្រៃឈើរាប់រយហិកតា នៅចំណុចអូរក្បាលចង្គៀងតំបន់ភ្នុំសេវ៉ា ភូមិសាស្ត្រ ភូមិអូរគគី ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានបំផ្លាញ
Sun,18 May 2025 (Time 12:57 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 111នាក់)

មិនមែនជារឿងចម្លែកអីនោះទេ ករណីក្រុមមនុស្សកាប់បំផ្លាញព្រៃយកដីលក់ចែកគ្នាស៊ីចាយសប្បាយដោយមិន ញញើតច្បាប់នោះ ពីមុនរហូតមកដល់ពេលនេះ សមត្ថកិច្ចក៍ដូចជាជំនាញពាក់ព័ន្ធវិស័យគាំពារ ព្រៃឈើហាក់ នៅមិនទាន់បំពេញកាតព្វកិច្ច ប្រើតួនាទីការពារឲ្យបានពេញលេញនៅឡើយនោះដែរ ។

នេះជាការព្រួយបារម្ភជាខ្លាំង ថាបើសិនជានៅតែមានរូបភាពកាប់ទន្ទ្រានព្រៃបំផ្លាញឈើយកដីលក់នៅតែបន្ត មានដដែល ជំនាញពាក់ព័ន្ធនៅតែមិនឈឺឆ្អាលសង្ងំដេកលង់លក់យ៉ាងនេះទៀតនោះ មិនយូរទេព្រៃឈើដីព្រៃ របស់រដ្ឋ និងត្រូវបំផ្លាញនាពេលខាងមុខដ៍ខ្លី វិនាសសកម្មព្រៃឈើពិតជាកើតមានជាក់ជាមិនខាន ។

គួររម្លឹកថា បន្ទាប់ពីទទួលបានព័ត៍មានថា មានបុគ្គលមានលុយគៀងគរមនុស្សម្នារស្រីប្រុសចូលកាប់ទន្ទ្រានព្រៃ យកដីលក់នោះ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ថ្មីនេះ ក្រុមការងារសារព័ត៍យើងបានចុះដល់ទីតាំង តាម ដែលប្រភពបង្ហើបជាក់ស្តែង ពិតជាមានការកាប់បំផ្លាញព្រៃឈើជាច្រើនរយហិកតាមែន គឺចំណុចអូរក្បាល ចង្គៀង និងតំបន់ភ្នំសេវ៉ា ។

ប្រភពដ៍ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបបញ្ជាក់យ៉ាងច្បាស់ថា តាមពិតមេខ្យល់ដែលគៀងគរដឹកនាំកាប់ ទន្ទ្រានពៃ្រយកដីលក់នោះ ឈ្មោះ ផៃ សុខា ឈ្មោះនេះក៏ជាដៃជើងគូកន អាចថាជាមុស្សជំនិតរបស់មេព្រៃដែល គ្រប់គ្រងភូមិសាស្ត្រនោះផងដែរ ក្រុមនោះតែងតែធ្វើទុក្ខទោសពលរដ្ឋដែលកាន់កាប់ដីព្រៃ ដើម្បីអាស្រ័យផល បន្តិចបន្តួច គ្រាន់បានដាំដុះចិញ្ចឹមក្រពះ។

បុគ្គលនោះមានលោកមេព្រៃនៅពីក្រោយស្រាប់ផងនោះរាយការណ៍ដកហូតយកដីលក់ តែបើពលរដ្ឋចង់បាន ដីវិញតម្រូវឲ្យយកលុយទៅទិញតាមតម្លៃទីផ្សារពេលនេះ២៧០០ ដុល្លា ក្នុងមួយហិកតា ពលរដ្ឋថាបើពលរដ្ឋប្តឹង ក្រុមនោះវិញ ខាងមេព្រៃធ្វើអត់ដឹងអត់ឮទេ ។ ពេលនេះពលរដ្ឋក្រីក្ររស់នៅតំបន់នោះចង់ពង្រីកដីក្បាលចំការ ក្បាលស្រែរបន្តិចបន្តួចគ្រាន់និងបានអាស្រ័យផល ព្រោះកំណើនសមាជិកគ្រួសារកាន់តែច្រើន ចឹងលួចធ្វើទាំង ភ័យខ្លាចអាស្រ័យផលទាំងទុក្ខព្រួយ ព្រោះអត់ដឹងថាពេលក្រុមនេះរឹបអូសយកពេលណានោះឡើយ ប៉ុន្តែប្រសិន បើពលរដ្ឋហ៊ានប្រឆាំង ច្បាស់ណាស់មានតែដេកគុគ ពលរដ្ឋថា បែបនេះព្រោះកន្លងមកមានពលរដ្ឋជាប់គុគ ដោយសារក្រុមទាំងនេះម្តងហើយ ។

កាន់តែច្បាស់រយះពេលថ្មីៗនេះ ក្រុមឈ្មោះ ផៃ សុខា ខាងលើនេះកំពុងតែមមាញឹករៀបចំក្បាលដីពុះលក់ឲ្យខ្មែរ អ៊ីស្លាមខ្ទង់រយគ្រួសារ សម្រុកបុកមកទិញដីជាហូរហែរនៅតំបន់នោះ បន្ទាប់ពីការផ្សព្វផ្សាយព័ត៍មានលើកនេះ រួចហើយសង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចផងទាន ថាតើរឿងនេះពិតដូចអ្វី ដែលពលរដ្ឋរាយការណ៍ទេ ។

លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ គួរពិនិត្យមើលកូនចៅក្រោមឱវ៉ាទផង បើមានរឿងដូចពល រដ្ឋនិយាយមែនោះ គួរសមល្មមថ្នាក់លើចាត់វិធានការខ្លះៗហើយទានម្ចាស់ ។ អង្កភាពយើងរិះគន់ក្នងន័យស្ថាបនា តែប៉ុណ្ណោះ មិនមានចេតនាបង្កាច់បង្ខូចស្ថាប័នបុគ្គលសាម៉ីណានោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ