បន្ទាប់ពីអ្នកសារព័ត៍មានក្នុងស្រុកជាច្រើនអង្កភាពផ្សព្វផ្សាយ អំពីក្រុមហ៊ុនមួយកន្លែង មានទីតាំងនៅឃុំ ស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមាន ម្ចាស់អាជីវកម្ម ឈ្មោះ ឡុង សុភា អាស្រ័យដ្ឋានភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាន់សេចក្តីសំរេចលេខ ១២៦/២៤ ស.ស.រ ស្តីពីលក្ខខណ្ឌ នៃអាជ្ញា បណ្ណ សិប្បកម្មធនធានរ៉ែ (ខ្សាច់បក) ទុកពលភាពចាប់ពីថ្ងៃទី១៦ ខែឆ្នូ ឆ្នាំំ២០២៤ ដល់ថ្ងៃ១៦ ឆ្នូ ២០២៥ក្នុងលិខិតអនុញ្ញាតនោះបានបញ្ជាក់អំពីមធ្យោបាយ និងសម្ភារះជាក់លាក់កាអនុញ្ញាតរួមមាន ១ .ម៉ាស៊ីនបូម ១គ្រឿង កម្លាំង៣០សេស ២ . ហ្សាហ្សើ ម៉ាកខេត ១ គ្រឿង កម្លាំង D៣៥ ៣ . អ៉ិចស្កាវ៉ាទ័រ ម៉ាកខេត ១ គ្រឿង កំលាំង D១២ ៤ .រថយន្តដឹក ហ៊ីយ៉ានដាយ២គ្រឿង ៦ម៉ាស៊ីនចំណុះមិនលើសពី ៥ម៉ែត្រគូប ៥ .ទុយយោ មុខ កាត់១០០សង់ទីម៉ែត្រ ប៉ុន្តែរូបភាពដែលបែកធ្លាយចេញពីក្រុមហ៊ុនមួយនេះនាំចូលប្រើប្រាស់សម្ភារះលើស ចំនួនដែលបានកំណត់ឲ្យអ្នកកាន់អាជ្ញាប័ណ្ណ គោរពទៅតាម សៀវភៅបន្ទុក នេះហើយជាដើមចមធ្វើឲ្យអ្នក សារព័ត៍មានជាច្រើនផ្សព្វផ្សាយលើកយកមកផ្សាយតាមចម្ងល់ផ្សេងៗគ្នារហូតអង្កភាពខ្លេះដាក់ការសង្ស័យថាជាការធ្វើអាជីវកម្មរ៉ែមានដោយខុសច្បាប់ក៏មាន ។ បន្ទាប់ពីមានការផ្សព្វផ្សាយចែករំលែកឲ្យហុយសំពោង តាមប្រពន្ធ័អនឡាញព្រោងព្រាតទើបគេប្រទះឃើញ រថយន្តស្ទូចចំនួនពីគ្រឿងដឹកឧបករណ៍សម្ភារះមួយចំនួនចេញពីភូមិសាស្ត្រទីតាំងក្រុមហ៊ុនខាងលើ ដើម្បី ជម្លៀសទៅទីតាំងផ្សេងបានដោយពុំមានអីរំខានសោះ ។លោកស្រី ញ៉ែម សុម៉ាលី ធ្លាប់ប្រាប់បុគ្គលិកអ្នកកាសែតក្នុងស្រុកមួយអង្កភាពប្រចាំខេត្តស្ទឹងត្រែងថា ចំពោះ លទ្ធផលមន្ទីរ៉ែថាមពលចុះពិនិត្យបន្ទាប់ពីសារព័ត៍ផ្សាយជ្រុំជាច្រើននោះឃើញថា ខុស ២ ចំណុច មន្ទីរនិង ធ្វើការផាកពិន័យជាក់ស្តែងទៅតាមទុំហ៊ុំជាក់ស្តែងដែលអាជីវកម្មធ្វើសកម្មភាពនិងផ្អាកបណ្តោះអាសន្នរង់ចាំការអាជីវកម្មសម្រួលសង្វាក់ផលិតកម្មអោយបានត្រឹមត្រូវទុកពេលបីថ្ងៃសម្រាប់អាជីវករមកចុះហត្ថលេខាលើកំណត់ហេតុ ។ លោកស្រីបន្ថែមថា ចំពោះឧបករណ៍សម្ភារះដែលលើសខាងមន្ទីរមិនមានសមត្ថកិច្ចរឹបអួសនោះទេ លើក លែងតែព្រះរាជ្ញាបញ្ជា ។ មហាជនក៍ដូចជាអ្នកសារព័ត៍មានមានការងើយឆ្ងល់ជាខ្លាំង ចំពោះការបកស្រាយរបស់មន្ទីររ៉ែង និងថាម ពលដែលជាមន្ទីរសាម៉ីមកស្រាយចាមិនមានសិទ្ធក្នុងការដកហូតសម្ភារះយកមកប្រើប្រាស់ទុច្ចរិតខុសច្បាប់កំណត់ឲ្យពេលនេះទៀតសោតអាជីវករបំពានកិច្ចសន្យាខាងលើ ជម្លៀសចេញបានដោយសុវត្តិភាពយ៉ាង រលូនទៅវិញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ