ក្រសួងសាធារណះការនិងដឹកជញ្ជូន គួណាស់តែសមល្មមដល់ពេលវេលាអនុវត្តរឹតបន្តឹងច្បាប់ចរាចរជើងគោក ចំពោះការកែឆ្នៃយានយន្តខុសស្តង់ដាបច្ចេកទេឲ្យមានប្រសិទ្ធិភាព ពីព្រោះថា រថយន្តទាំងនេះបាននិងកំពុងធ្វើ ចរាចរដឹងបទល្មើសស្ទើរតែពេញផ្ទៃប្រទេសទៅហើយ ដូចជាចរាចរដឹងទំនិញតាមបណ្តារច្រកព្រំដែននានា ក្នុងស្រុកជាដើមពិសេសទៀតនោះក្នុងខេត្តមួយចំនួន ដែលមានព្រៃឈើរថយន្តកែឆ្នៃទាំងនោះកំពុងពេញនិយម ក្នុងការដឹងជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់មិនថាឈើ មិនថាអុសព្រៃ បើនិយាយពីឃ្យូងវិញ គឺ មហាពេញនិយមណាស់អំឡុងពេលនេះរថយន្តនិមួយសល់តែដែកមានតែម៉ាស៊ីននិងកង់បាត់បងសណ្តាន អស់ សូម្បីតែស្លាកលេខសំគាល់យានយន្តក៍មិនមានដែរ រូបភាពបែបនេះតើវាអាចជាជម្ងឺមហារីកដ៏រាំរកថ្នាំព្យា បាលបាន ឬយ៉ាងណាបើក្រលេកទៅមើលមន្ត្រីចរាចរក៏ដូចជាមន្ត្រីបច្ចេកទេ វីញគ្រប់គោលដៅគ្រប់តំបន់ធ្វើការ យ៉ាងសកម្មទាំងយប់ទាំងថ្ងៃហាក់រកពេលវេលាទទួលទានបាយបានផង ចំពោះព័ត៌មានដ៍ថ្មីស្រឡាងមួយនេះ ពុំ ធ្លាប់មានស្ថាប័នព័ត៍មានមួយណាលើកយកមកផ្សព្វផ្សាយចែករំលែកនៅឡើយទេ នេះជាយោបល់និង កើត ចេញពីចំងល់របស់នាយកនិពន្ធយើង បើមិននិយាយមិនផ្សព្វផ្សាយគឺនៅតែមន្ទិលនៅតែឆ្ងល់ សង្ឃឹមផ្នែកបច្ចេក ទេ (ហៅកាត់ឈៀក) របស់មន្ទីរសាធារណះការ ក៍ដូចជារដ្ឋមន្ត្រីក្រសួង លោកជួយស្រាយពន្យល់ជូនមហាជន លោកបានជ្រាបផង ។
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ