ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
រឿងរ៉ាវដីធ្លីក្រុមហ៊ុនសីលាដាម៉ិច ជាមួយនិងប្រជាពលរដ្ឋដោះស្រាយទើបនឹងចប់មិនបានប៉ុន្មានផង ឥឡូវស្រាប់ មកផ្ទុះរឿងក្រុមឈ្មួញដាក់គ្រឿងចក្រឈូសឆាយរំលោភយកដីព្រៃ របស់ក្រុមហ៊ុនអេមីនិន អាជ្ញាធរខេត្តព្រះ វិហាររង់ចាំតែទទួលថ្មប្រេះ ដោយសារក្រុមឈ្មួញមួយក្តាប់តូច
Thu,24 April 2025 (Time 04:40 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 35នាក់)

ដីព្រៃគ្រប់គ្រងដោយរដ្ឋរាប់សិបហិកតានៅចំនុចព្រៃកេងកង ដែលស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ បច្ចុប្បន្នដីព្រៃខាងលើនេះត្រូវបានក្លាយទៅជានំខេក របស់ក្រុមឈ្មួយដែលជាអ្នកមានលុយដាក់ គ្រឿងចក្រប្រភេទអេស្កាវ៉ា ចូលឈូសឆាយដោយគ្មានក្រែងរអារំលោភកាន់កាប់យ៉ាងគឃ្លើនក្លាយជាវាលរហោ ស្ថាន ស្ទើរបាត់អស់ពីក្នុងរង្វង់ នៃផែនទីដែលមានពីមុនមក ។

ការដែលពួកក្រុមឈ្មួញថ្លើមធំពាសមេឃ ហ៊ានដាក់គ្រឿងចក្រធ្វើសកម្មភាពចូលទៅឈូសឆាយទន្រ្ទានរំលោភ កាន់កាប់បានយ៉ាងរលូនបែបនេះ ត្រូវបានមហាជនក៏ដូចជាក្រុមប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើអាជ្ញាធរ ឬសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងតំបន់នោះ ទំនងទទួលបានលាភសក្ការះពីក្រុមឈ្មួញថ្លើមដុះមមិះទាំង នេះហើយទើបបានបិតភ្នែកបើកភ្លើងខៀវ និងមួយវិញទៀត ដោយមានទស្សន:មួយបែបទៀតលើកឡើងថា បើ សិនជាខ្មោចស្រុកមិនបើកដៃ នោះខ្មោចព្រៃក៏វាមិនហ៊ាននោះដែរ ។

ជុំវិញនឹងករណីនេះលោក ប៉ែន ជឹង អភិបាលនៃគណ:អភិបាលស្រុកគូលែន បានប្រាប់មកក្រុមអ្នកសារព័ត៏មាន នៅតាមប្រព័ន្ធសង្គមតេលេក្រាមនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះថា ដីព្រៃដែលក្រុមឈ្មួញដាក់ គ្រឿងចក្រឈួសឆាយខាងលើ គឺស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន អេមីនិន ខូលអិលធីឌី ។ យ៉ាងណាក៏ដោយ លោកអភិបាលស្រុកថា ក្រោយទទួលបាននូវព័ត៏មានខាងលើនេះហើយ លោកបានដាក់ក្រុមកាងារនឹងលោក សន ណូ ប្រធានក្រុមហ៊ុនដឹកនាំកម្លាំងចុះពិនិត្យស្រាវជ្រាវ ដើម្បីនឹងរៀបចំបណ្ដឹង ។

លោកបានបន្តទៀតថា ក្រុមខាងលើនេះ គឺគេមកពីខេត្តសៀមរាប ដែលពួកក្រុមឈ្មួញទាំងនេះ គឺគេតែងឆក់ឱកាស ក្នុងពេលរវល់បុណ្យទាន នូវពេលសមត្ថកិច្ចកំពុងជាប់រវល់ បើទោះយ៉ាងនេះក្តីលោកអភិបាលស្រុកថា នឹងចាត់ចែង ការងារនេះឲ្យមានលទ្ធផលល្អ រកជនល្មើសឲ្យឃើញ ។

ពាក់ព័ន្ធទៅនឹងករណីផងដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក សន ណូប្រធានក្រុមហ៊ុន អេមីនិន ខូអិល ធីឌីនេះបានទេ នៅមុនម៉ោងផ្សាយនេះ ដោយមិនមានលេខទូរសព្ទ័របស់លោក ។ បើទោះយ៉ាងនេះក្តីត្រូវបានមហា ជនលើកឡើងថា បច្ចុប្បន្នដីព្រៃដែលលោកអភិបាលស្រុកលោក ប៉ែន ជឹង ថាជាដីក្រុមហ៊ុននោះ ដែលដីព្រៃខាង លើបច្ចុប្បន្នគឺនៅសេសសល់យ៉ាងច្រើនប្រហែលជា៣០ទៅ៤០%តែប៉ុណ្ណោះ ដោយក្រៅពីហ្នឹងត្រូវបានក្លាយទៅ ជាចំការដំឡូងមី និងមួយផ្អែកទៀតជាចំការស្វាយ ឬក៏ស្វាយចន្ទីអស់រួចទៅហើយ។

ដែលករណីទាំងនេះត្រូវគេដាក់កាសង្ស័យថា ទំនងជាក្រុមហ៊ុនខាងលើក្ស័យធន់ ហើយទើបមកដល់និងម៉ោងនេះ មិនឃើញក្រុមហ៊ុនមានសកម្មភាពអភិវឌ្ឍទៅលើអ្វីមួយនៅលើផ្ទៃដីរបស់ខ្លួនដូចសព្វថ្ងៃនេះ តែសន្លឹកបៀរនេះ គឺឋិតនៅលើដៃតំណាងក្រុមហ៊ុនបើក្រុមហ៊ុនចែក ឬបោះឲ្យទៅលើបុគ្គល ឬក៏ក្រុមបក្ខពួកណាមួយក្នុងចេតនា លាក់បាំងនោះដែលអំរែកដ៏ធ្ងន់មួយនេះ ទៅថ្ងៃមុខ គឺថ្នាក់ដឹកនាំអាជ្ញាធរខេត្តជាពិសេស គឺរាជរដ្ឋាភិបាលតែម្តង ដែលជាអ្នកទទួលថ្មប្រេះ តួរយ៉ាងដូចជាករណីដីក្នុងក្រុមហ៊ុនសីលាដាម៉ិចជាដើម ។
ក្រោយពីការរំលោភកាន់កាប់ខុសច្បាប់ពីសំណាក់ក្រុមឈ្មួញក៏ដូចជាក្រុមប្រជាពលរដ្ឋចំណាកខេត្តផ្សេងៗមកនោះ ហើយក្រោយពីម្ចាស់ក្រុមហ៊ុនសើររើវិញ ដែលរាល់បញ្ហាទាំងអម្បាលមាណទាំងនេះ គឺត្រូវបានធ្លាក់មកលើ រដ្ឋបាលខេត្តទាំងស្រុង ជាអ្នកដោះស្រាយរាល់បញ្ហាប្រឈមទាំងនេះ ។

ដើម្បីបញ្ជៀសបានលើបញ្ហានេះកុំឲ្យធ្លាក់ចូលក្នុងគន្លងផ្លូវចាស់ ដូចករណីដីក្នុងក្រុមហ៊ុនសីលាដាម៉ិចទៀតនោះ អាជ្ញាធរមូលដ្ឋាន ជាពិសេសលោក ប៉ែន ជឹង អភិបាលនៃគណ:អភិបាលស្រុកគូលែន គួរលោកមានវិធានការ ឲ្យបានតឹងរឹងបំផុត ទៅលើក្រុមឈ្មួញទាំងនេះ ពីព្រោះកន្លងមករឿងករណីដីព្រៃដែលកើតមានឡើងនៅតាមបណ្តា ភូមិសាស្ត្រនានាក្នុងស្រុកគូលែននេះ វាបានក្លាយទៅជារឿងច្រំដដែលៗពេកហើយ បើករណីនេះបែកធ្លាយដល់ អ្នកសាព័ត៏មានហើយ ទើបអាជ្ញាធរហាក់បីដូចស្ទុះស្ទៀរៀបចំកម្លាំងចុះពិនិត្យ ហើយក្រោយពីកម្លាំងចុះពិនិត្យរួច ហើយជាទូទៅទីតាំងដីព្រៃដែលឈូសឆាយទាំងនេះ ត្រូវបានធ្លាក់ទៅលើដៃនៃពួកក្រុមឈ្មួញដដែលជាដដែល ចំនុចនេះហើយដែលមហាជនរិះគន់ថា នេះហើយដែលជាភាពកំសោយរបស់អាជ្ញាធរ ។

ព្រោះអីករណីបើលោកអភិបាលស្រុកមានឆន្ទះក្នុងការស្រាវជ្រាវរកក្រុមជនទាំងនេះ យកមកផ្តន្ទាទោសនោះ គឺជា ភាពងាយស្រួលជាងបកចេកទៅទៀត ពីព្រោះដូចពាក្យមួយឃ្លាដែលពោលមកថា ក្តាមកាត់ស្រូវស្រែណា គឺវានៅ ស្រែនោះឯង មួយវិញទៀតដើម្បីបញ្ចប់បាននូវបញ្ហានេះទៅបានលោកអភិបាល ស្រុកគួរប្រើកណ្តាប់ដៃដែកទៅ លើបុគ្គល ឬបក្ខពួកក្រុមឈ្មួញទាំងនេះ គឺធ្វើមួយនាក់ឬពីរនាក់ ជាការព្រមានទៅលើ១០០០នាក់ ។ មួយបែបទៀត គឺអារកមាន់បន្លាចស្វាកុំឲ្យចេះតែរពឹសដៃពេក អារឿងដីព្រៃនេះ គឺល្មមគ្រប់គ្រាន់ហើយ ។

មួយវិញទៀតដើម្បីបញ្ជាក់នូវភាពស្អាតស្អំ នូវរាល់បាតុភាពតាមអ្វីដែលកាលើកឡើងរបស់មហាជន ក៏ដូចមជ្ឈ ដ្ឋានមួយចំនួន ដែលបានដាក់ការសង្ស័យទៅលើលោកអភិបាលស្រុកថា ទទួលបានលាភសក្ការះពីក្រុមឈ្មួញទាំង នេះតាមមាត់ចាបមាត់ព្រាបកន្លងមកផងដែរ ។ បើទោះយ៉ាងនេះក្តីប្រជាពលរដ្ឋសង្ឃឹមហើយនឹងជឿជាក់លើ
ឯកឧត្តម គីម រិទ្ទី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ថាពិតជាឯកឧត្តមនឹងមិនទុកបណ្តែតបណ្តោយឲ្យពួក ក្រុមឈ្មួញទាំងនេះនៅបានបន្តធ្វើសកម្មភាពបែបអនាធិបតេយ្យនោះទៀតដែរ ពីព្រោះកន្លងមកឯកឧត្តមធ្លាប់ លើកឡើងហើយថា ប្រទេសប្រជាធិបតេយ្យ មិនមែនអាណាធិបតេយ្យ អ្នកណាដណ្តើម ឬច្បាមយកអីបានតាម តែអំពើចិត្តទេ រឿងសម្បត្តិធនធានធម្មជាតិនោះ ចំនុចនេះហើយប្រាកដជា ឯកឧត្តមនិងមិនទុកឲ្យករណីថ្មី ដែល កើតមានទាំងនេះ ដើរលើគន្លងចាស់ដូចនាពេលកន្លងមកនោះដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ