ប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បាននិយាយថា រូបខ្ញុំពិតជា មានមោទនភាពជាខ្លាំងណាស់ នៅពេលដែលបានដឹងថា ស្ពានដ៏ខ្ពស់ជាងគេរបស់ប្រទេសកម្ពុជា គ្រោងសម្រេច បាននូវសមិទ្ធផល១០០% នាពេលខាងមុខឆាប់ៗនេះ ។តាមការឲ្យដឹង ស្ពានដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាកំពុងអ៊ុតកៅស៊ូAC គិតត្រឹមថ្ងៃទី២៤ មេសា ២០២៥ នេះ ។ ស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិត នៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅពេលនេះសម្រេចការសាងសង់ស្ទើរ ១០០% ហើយ ។ នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ដែលត្រៀមនឹងលេចខ្លួនបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពល រដ្ឋខ្មែរគ្រប់តំបន់ ហើយសមិទ្ធផលមួយនេះផងដែរក៏កើតចេញពីការប្តេជ្ញារបស់ថ្នាក់ដឹកនាំកម្ពុជា គ្រប់ជាន់ថ្នាក់ ដើម្បីអំពីតម្លៃ និងកិត្យានុភាពរបស់កម្ពុជា ជម្រុញឲ្យមាតុប្រទេសរបស់យើង មានសន្ទុះបោះសម្លេង បានស្មើរ មុខស្មើរមាត់ ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ដ៏ជឿនលឿនក្នុងសកលលោក ។លោក ហួន ច័ន្ទថុន បន្តថា សមិទ្ធផល ក៏ដូចជាកម្លាំងចិត្តរបស់ថ្នាក់ដឹកនាំទាំងអស់នេះ អាចនឹងបន្តរីកចម្រើន បម្រើសេចក្តីត្រូវការរបស់បងប្អូននាពេលខាងមុខបន្ថែមទៀតនោះ លុះណាតែសង្គមយើងនេះមានសន្តិភាព ដូច្នេះសូមបងប្អូនទាំងអស់ រួមគ្នាថែរក្សាការពារសន្តិភាពរបស់យើងឲ្យបានស្ថិតស្ថេរជាអមតៈ ដើម្បីកូនយើង និងដើម្បីចៅយើង នាពេលអនាគត ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ