រូបភាពមួយកំពុងបានផ្ទុះការចែករំលែកគ្នាក្នុងបណ្តាញសង្គមជាខ្លាំង ក៏ព្រោះតែមហាជនជាច្រើនបាន បង្ហាញពីអារម្មណ៍ក្តុកក្តួលអាណិតដល់ក្មេងតូចដែលគ្នាមិនទាន់ដឹងក្តី ហើយក៏ត្រូវបានរងគ្រោះថ្នាក់ជា មួយទៅនឹងឪពុកម្តាយ ព្រោះតែសត្វគោទាំងហ្វូងរត់ឆ្លងផ្លូវ បង្កឲ្យកើតជាគ្រឿថ្នាក់ចរាចរដ៏សែនរន្ធុត ។មតិសាធារណៈជនជាច្រើនបានបង្ហាញពីអារម្មណ៍របស់ខ្លួនដោយបានលើកឡើងថា មិនគួរសោះនោះ ទេ ម្ចាស់សត្វគោដែលចិញ្ចឹមគោចង់បានផល ប៉ុន្តែក៏គួរតែអាណិតដល់ជីវិតរបស់ពលរដ្ឋអ្នកដំណើរផង កន្លងមកម្ចាស់គោមួយចំនួននោះ បានព្រលែងលែងសត្វគោឲ្យរត់ប្រដេញគ្នាឆ្លងផ្លូវ ប្រសេកប្រសាច យ៉ាងអាណាធិបតេយ្យ ហើយក៏បានបង្កជាគ្រោះថ្នាក់ដល់អ្នកដំណើរមិនតិចករណីនោះឡើយ ។ផ្ទុយទៅវិញនៅពេលដែលកើតមានគ្រោះថ្នាក់ដល់អ្នកដំណើរ ភាគច្រើននោះម្ចាស់គោមួយចំនួន តែងបានគេចវេស លាក់ខ្លួនសង្ងំមិនបង្ហាញមុខថាខ្លួនជាម្ចាស់សត្វគោនោះទេ ដែលរឿងរ៉ាវទាំងនេះ តែងធ្វើឲ្យមហាជនអ្នកធ្វើដំណើរមានការក្តៅក្រហាយមិនឈប់មិនឈរសោះនោះដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ