ឆាកជីវិតមនុស្សថ្វីបើកើតឡើងមកហើយមានជីវិតដូចគ្នា ប៉ុន្តែវាសនាមិនប្រាកដថាដូចគ្នានោះទេ យ៉ាងណាមិញក្មេងៗដែលរស់នៅជាមួយក្រុមគ្រួសារដ៏កក់ក្តៅ ក្នុងទីប្រជុំជនពោពេញដោយភាពហ៊ឺហាឡូយឆាយច្បាស់ណាស់ ថាពួកគាត់អាចមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រួសារ ដូច្នេះការចាយវាយច្បាស់ណាស់គឺពេញដោយភាពសំបូរ បែប ប៉ុន្តែសម្រាប់ក្មេងៗមួយចំនួនដែលមានការរស់នៅទីចុងកាត់មាត់ញកឃ្លាតឆ្ងាយពីទីប្រជុំជន និងមានជីវ ភាពខ្សត់ខ្សោយ ច្បាស់ណាស់ពួកគាត់ពុំសូវជាមានការចាយវាយឲ្យបានទូលាយ និងទទួលបានភាពកក់ក្តៅពីអា ណាព្យាបាលដូចកុមារដែលរស់នៅទីប្រជុំជននោះឡើយ ក៏ព្រោះតែឪពុកម្តាយរបស់ពួកគាត់ ជាប់ភារៈកិច្ចច្រើន សម្រាប់ស្វែងរកកម្រៃដោះស្រាយជីវភាព ។ឯកឧត្តម ហួន ច័ន្ទថុន បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ រូបខ្ញុំមានឧិកាសទទួលបានអញ្ជើញពីរូបឯកឧត្តម បណ្ឌិត ហែម ប្រសើរ ដែលជាប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្ស ធម៌ ធ្វើឲ្យរូបខ្ញុំបានចូលរួមក្នុងការចុះជួបសំណេះសំណាលជាមួយកូនៗដែលមានវ័យកុមារកំពុងសិក្សានៅសាលា បឋមសិក្សាតាកកោះមានទីតាំងស្ថិតនៅក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្នុងឧិកាសនោះ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងរំជួលចិត្តជាខ្លាំង នៅពេលឃើញកែវភ្នែកដ៏ភ្លឺនិងស្រស់បំព្រង របស់កូនៗដោយភាពជឿជាក់និងក្តីសង្ឃឹមក្នុងការសិក្សា អនាគត ។ ការទទួលយកអំណោយពោពេញដោយ ស្នាមញញឹម និងមានជំនឿចិត្តនេះ ធ្វើឲ្យបេះដូងរបស់ខ្ញុំក៏ ដូចជាថ្នាក់ដឹកនាំជាច្រើនរូបទៀត មានក្តីសង្ឃឹមថា កូនៗអាចជាទំពាំងដ៏ល្អប្រសើរ សម្រាប់សង្គមនាពេលអនាគត ។គួរបញ្ជាក់ថា សាលាបឋមសិក្សាតាកកោះ គឺពិតជាមានសភាពខ្វះខាតខ្លាំងពិតមែន ជាក់ស្តែងនៅពេលរដូវប្រាំង កុមារទាំងអស់អាចធ្វើដំណើរមករៀនសូត្រដោយថ្មើជើងបាន ប៉ុន្តែនៅពេលទឹកឡើង គឺកុមារទាំងអស់នោះ ត្រូវ ជិៈទូកទៅរៀន ដែលប្រឈមទៅនឹងភ្លៀងខ្យល់មួយចំនួនផងដែរ ។ ចំពោះភូមិកំពង់រាំងនេះ មានប្រជាពលរដ្ឋ ចំនួន ១៦៨ គ្រួសារ ហើយមានត្រឹមសាលាមួយអគារនេះទេដែលជាអំណោយរបស់ជប៉ុន ហើយជាក់ស្តែងសាលា ក៏ចាំបាច់ត្រូវការអគារសិក្សាបន្ថែមផងដែរ ។
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ