ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
សមត្ថកិច្ចចាប់ខ្លួនប្រធានអង្គការអភិរក្សបរិស្ថាន និងគូកន ពាក់ព័ន្ធបញ្ជាទិញសាច់សត្វព្រៃ ករណីគម្រាម ទាប្រាក់ និងយកសាច់ព្រៃទៅចែកគ្នា
Thu,13 February 2025 (Time 09:46 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 27នាក់)

កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវ ជ្រាវនិងចាប់ខ្លួនលោក គង់ សឿន ដែលជាប្រធានអង្គការ «អភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ» ព្រមទាំង គូរកនរបស់ខ្លួនពាក់ព័ន្ធទៅនិងករណីរៀបផែនការនិងទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋយកមកចែកគ្នាហូប ខណៈបានជួបហើយ ធ្វើការគំរាមទារប្រាក់ពីពលរដ្ឋដែលជាអ្នកលក់ និងយកទាំងសាច់ព្រៃធ្វើញាំយ៉ាង ឆ្ងាញ់ពិសារ ។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថា មានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាម ទារប្រាក់ថែមទៀត ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំ ពេញ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌ ដំបូល ចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន០៥នាក់ ជាបន្តបន្ទាប់ រួមមាន៖

១.ឈ្មោះ គង់ សឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ
២.ឈ្មោះ ពិន សារុំ ភេទប្រុស អាយុ៥១ឆ្នាំ ។ ៣.ឈ្មោះ ប៉ាក សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ ។៤. ឈ្មោះ គាន សំអឿន ភេទប្រុស អាយុ៣៩ឆ្នាំ ៥.ឈ្មោះ ខៀវ ហុន ភេទប្រុស អាយុ៤៩ឆ្នាំ បុគ្គលទាំង៤នាក់នេះ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ។

ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យទាំងនោះមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីសាកសួរពីដំណើររឿងនិងចាត់ការតាមនីតិវិធី។ នៅមុខសមត្ថកិច្ចជំនាញជនសង្ស័យទាំង៥នាក់ បាន ឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ក្រុមខ្លួនពិតជាមានការចាត់តាំងរៀបចំគម្រោងធ្វើការឃាត់ខ្លួនស្ត្រីអ្នកលក់ សត្វព្រៃម្នាក់ ដោយចាប់យកសត្វអណ្ដើក៥ក្បាល ពស់វែក១ក្បាល និងពស់ចាន់ល្មម២ក្បាល ព្រមទាំង បានគំរាមទារប្រាក់ចំនួន៥លានរៀល តែស្ត្រីនោះសុំត្រឹមចំនួន៣០០ដុល្លារអាមេរិក ជាថ្នូរឲ្យស្ត្រីម្នាក់នោះ រួចខ្លួនត្រឡប់ទៅលំនៅដ្ឋានវិញប្រាកដមែន។ ហើយប្រាក់ចំនួន៣០០ដុល្លារនោះ ពួកខ្លួនបានចែកគ្នាបាន ម្នាក់ជាង ២០ម៉ឺនរៀល រីឯសាច់សត្វដែលពួកខ្លួនបានចាប់នោះពួកខ្លួនយកទៅចែកគ្នាហូបអស់ហើយ ។

ជាក់ស្តែងជនសង្ស័យទាំង ៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ