រក្សាសមិទ្ធិផលចាស់ អភិវត្តថ្មី នេះជាសំដីអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស សុពុត្រា
មិនស្ងើចសរសើរមិនបាន បន្ទាប់ពីចូលកាន់តំណែងមិនបានកន្លះឆ្នាំផង ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង ស សុ ពុត្រា លោកកែលម្អរហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបានច្រើនណាស់ កាន់តែពិសេសទៀតនោះ សមិទ្ធផលចាស់ ដែលកន្លងមកអភិបាលមុនៗជាច្រើនអាណត្តិមកហើយមើលរំលង យើងលើជាសក្ខីភាពជាក់ស្តែង ដំណាក់ស្តេច ជាដើម ប៉ុន្តែពេលនេះដូចមហាជនលោកមើលឃើញស្រាប់ ព្រះដំណាក់មហាក្សត្រីខ្មែរមួយនេះ បានប្រែមុខ មាត់គួរជាទីមោទនៈរួចហើយផងដែរ ។
ទន្ទឹមនឹងគ្នានេះដែរ សមិទ្ធិផលដ៏សែនចំណាស់មួយទៀត ដែលធ្លាប់តែរងារឯកការទុកចោលយូមកហើយដូចគ្នា នោះ ក៏មិនខុសពីព្រះតំណាក់ស្តេចដែរ ពេលនេះត្រូវបានមើលឃើញកែលម្អរជាថ្មីអោយមានសោភ័ណ្ឌភាពតែ អភិរក្ស ទ្រង់ទ្រាយចាស់ផងដែរគ្រឹៈសំណង់សំណល់សល់តាំងពីជំនាន់បារាំងមួយនេះ គឺកំពង់សាឡាងនេះឯងពេល នេះដែរ ក៏ត្រូវបានអភិបាលខេត្តលោកមើលឃើញ និងលើកគំរោងកែលម្អរដូចគ្នា ។
គូរំលឹកថា នៅព្រឹកថ្ងៃទី១១ ខែ គុម្ភៈ ឆ្នាំ២០២៥ ក្នុងគ្រាដែលកំពុងចុះពិនិត្យទីតាំងផ្លូវកំពង់សាឡាងចាស់ក្នុងក្រុង ស្ទឹងត្រែង ដែលជាសំណង់សំណស់ចាសខូចស្ទើរទាំងស្រុងនោះ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង លើកគម្រោងជួស ជុលឡើងវិញ ។
ក្នុងគ្រានោះលោកអភិបាលខេត្តលើកឡើងបីចំណុចជាចម្បង ទី១ ចង់រក្សាសមិទ្ធិផលចាស់ កែលម្អសោភ័ណ្ឌភាព ស្របទៅតាមគោលការណ៍ រក្សាចាស់អភិវត្តន៍ថ្មី ។ ទី២កែលម្អទីនេះអោយមានសោភ័ណ្ឌភាពឡើងវិញជាប្រ យោជន៍ពលរដ្ឋប្រារព្វពិធីសាសនាផ្សេងៗ បណ្តែតប្រទីប បណ្តែតទូក ជូនដំណើរដូនតា នារដូវភ្ជុំជាដើម។ ទី៣ បង្ករភាពងាយស្រួលដល់ពលរដ្ឋចតទូកកាណូតដោះដូរទំនិញ ឡើងទៅកាន់ទីផ្សារ ។
កាន់តែពិសេសទៀតនោះ ចំពោះថវិការជួសជុលលោកអភិបាលថា លោកចំណាយប្រាក់ខែផ្ទាល់ របស់លោកមិន បានយកថវិការជាតិ មកជួសជុលនោះទេ លោកបន្តទៀតថា សប្តាហ៍ក្រោយនេះចាប់ផ្តើមជួសជុល ខាងមន្ទីរ សាធារណះការណ៍ជាអ្នកទទួលធ្វើផ្លូវនេះមានប្រវែង ទទឹង៦ម៉ែត្រ បន្ទាប់ពីធ្វើរួចក៏មានការបំពាក់ភ្លើងសូឡាបំភ្លឺ ពេលយប់ដូចគ្នាទៅនិងទីតាំងផ្សេងៗ តែភ្លើងនេះដាក់តែរដូវប្រាំងទេខែវស្សាទឹកឡើងដោះទុកវិញ ។