ដីគម្របព្រៃរាប់រយហិកតាត្រូវបានទន្ទ្រានពីសំណាក់ឈ្មួញអ្នកមានប្រាក់(មកពីភ្នំពេញ)ប្រើត្រាក់ទ័រជាច្រើនគ្រឿងឈូសឆាយយ៉ាងអនាធិបតេយ្យ
មានការរាយការណ៍មានត្រាក់ទ័រចំនួនប្រាំគ្រឿងកំពុងទន្ទ្រានឈូសឆាយដីគម្របព្រៃ ចំណុចទួលសក់សែង ជាប់ ព្រែកកាំពី ក្នុងភូមិសាសន៍ ភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្តបុរីខេត្ត ក្រចេះមក ជាក់ស្តែងកាលពីថ្ងៃទី៥ ខែគុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ភ្នាក់ងារអង្កភាពទូរទស្សន៍សាត្រាឬទ្ធ យើងបានចុះទៅដល់ចំណុចដែលទទួលបានព័ត៍ មានខាងលើដោយបានសហការជាមួយអង្កការសហការការពារសម្បត្តិធនធនធម្មជាតិផងនោះ ក្រុមកាងារបាន ទៅដល់ចំណុច និយាមការ(84p.630367.1394571)ប្រទះឃើញទីតាំងឈូសឆាយថ្មីៗប្រហែល២០ ហិកតា គ្រានោះ ក៏មានត្រក់ទ័រជាច្រើនគ្រឿងកំពុងឈូសឆាយទន្ទ្រានផងដែរ បន្ទាប់ពីឃើញក្រុមការងារយើងចូលទៅក្រុមត្រាក់ ទ័រទាំងនោះបើកតរ់ចេញអស់ ទៅលាក់ខ្លួនពួននៅផ្ទះចំការពលរដ្ឋនៅតំបន់នោះម្ចាស់ចំការខាងលើ ប្រភពប្រាប់ ថា ប្តីឈ្មោះ (លោក ព្រួល ប្រពន្ធឈ្មោះ ណែត) ។
ប្រភពច្បាស់ការណ៍ថា ម្ចាស់ចំការឈ្មោះ ចែ ណែត នោះតាមពិតជាមេការ មើលខុសត្រូវដីគម្របព្រៃខាងលើ ដីនោះដែរម្ចាស់នៅឯភ្នំពេញឯណោះ ក៏ជាថៅកែប្រមូលទិញដី សំបូរណ៍លុយចាយ និងមានឥទ្ធិពល ដែលគេ ស្គាល់ថា ឈ្មោះ (លោក ភាព) ។
កាន់តែច្បាស់ទៀតនោះ ចែណែត ផ្ទាល់តែម្តងថា តាភាព បានបង្គាប់អោយខ្លួនចាំមើលពេលដែលកំពុងឈួស ឆាយ បើមានអ្នកព័ត៍មាននិងសមត្ថកិច្ច ឬអ្នកប្លែកមុខមកសួរនាំហាមឃាត់ គឺអោយទំនាក់ទំនងទៅ ជំទប់ឃុំ ចង្ក្រង់ទៅដឹងហើយ ព្រោះជំទប់ខាងលើជាអ្នកចាំសំរបសំរួលដោះស្រាយ ។ ក្រោយពីប្រមូលបានព័ត៍មានមួយ ចំនួនភ្នាក់ងារយើងបានព្យាយាមខលហើយខលទៀត ទៅលោក(តាក់ រ៉េន)មេឃុំចង្ក្រង់ តែពុំមានអ្នកទទួល យើងបន្តខលទៅលោក (ទូចឡាំ)ក្រុមប្រឹក្សាឃុំចង្ក្រង់ រាយកាណ៍រសួនាំតាមដំណើររឿងខាងលើ លោកឆ្លើយ តបមកកាន់អង្កភាពយើងថា សូមស្តាប់សំលេងលោកទូចឡាំ.....(..ចាក់សំលេងទូចឡាំ)
បន្ទាប់ពីទទួលបានការបកស្រាយរបស់លោកទូចឡាំ ភ្នាក់ងារនិងក្រុមការងារយើងបន្តខលទៅលោក សេក រុន អភិបាលរង ស្រុកចិត្របុរី រាយការណ៍អំពីសកម្មភាពឈូសឆាយដីគម្របព្រៃ របស់លោកភាព ខាងលើនោះ ចង់ដឹងថារដ្ឋបាលស្រុកលោកមានវិធានការយ៉ាងណានោះ លោក សេក រុនថា ចាំឆ្លងយោបល់ទៅអភិបាល ស្រុកសិន ។
ក្នុងករណីមានការទន្ទ្រានឈូសឆាយដឺព្រៃដោយមិនមានច្បាប់ខាងលើនេះ ក្រុមការងារក៍ដូចជាអង្កភាពយើង ចង់បានការបកស្រាយពន្យល់ហេតុផលសមស្របណាមួយដើម្បីចែកជូនថ្នាក់ដឹកនាំក៍ដូចជាមហាជនលោកយល់អំពីផលប៉ះពាល់ និងដើម្បីរិតបន្តឹងច្បាប់ព្រៃ ស្តីពី ឈើដីព្រៃអោយមានប្រសិទ្ធិភាពខ្ពស់ ឆ្លៀតពេលនេះផងដែរ សូមសំណូមពរ ឯកឧត្តម វ៉ា ថន អភិបាលនៃគណះអភិបាលខេត្តក្រចេះ លោក យិនវណ្ណៈ អភិបាលស្រុក ចិត្របុរី ជួយមានវិធាការចុះទប់ស្កាត់បង្ក្រាប វែកមុខក្រុមឈ្មួញដែលទន្ទ្រានដីព្រៃមកដាក់ទោលទណ្ឌផង ដើម្បីបានស្របទៅនិងយុទ្ធសាស្រ្ត របស់សម្តេចមហាធិបតី ចែកដី ដើម្បីស្តារព្រៃឈើ ៕