ឯកឧត្តម ហួន ច័ន្ទថុន បាននិយាយថា ដូចរូបខ្ញុំធ្លាប់បានលើកឡើងកាលពីសម័យកាលដែលលោក ដូណាល់ ត្រាំ ទើបត្រូវបានជាប់ឆ្នោតជាប្រធានាធិបី របស់សហរដ្ឋអាមេរិកម្តងមកហើយថា សម័យកាលលោក ដូ ណាល់ត្រាំ គឺគ្រោះថ្នាក់ជាងសម័យកាលលោក ចូបាយឌិន ក៏ព្រោះថាលោកដូណាល់ត្រាំ គឺជាអ្នកសេដ្ឋកិច្ច ដូច្នេះរូបលោកនឹងយកគំនាបនៃសេដ្ឋកិច្ចមកប្រើជាសម្ពាធទៅលើបណ្តាប្រទេសមួយចំនួនតាមអ្វីដែលជាចំណុចរូបលោកចង់បាន ដូច្នេះឥទ្ធិពលសម្ពាធសេដ្ឋកិច្ចដែលត្រូវបានដាក់ដោយលោក ដូណាល់ត្រាំ គឺនឹងត្រូវបានជៈ នូវឥទ្ធិពល ដល់បណ្តាប្រទេសជាច្រើនក្នុងសកលលោក តាមភូមិសាស្ត្រនយោបាយប្រទេស ដែលមានតិច នឹង ច្រើនត្រូវទទួលរងតាមអំណាច នៃសម្ពាធនោះ ដោយមិនអាចលើកលែងបាន ។ឯកឧត្តម ហួន ច័ន្ទថុន បន្តថា រូបខ្ញុំធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា សង្គ្រាមសព្វាវុធគឺមានព្រំដែនកំណត់ ក៏ព្រោះតែបណ្តាប្រទេសទាំងអស់មានអធិបតេយ្យជាតិរៀងៗខ្លួនមិនអាចឲ្យប្រទេសណាមួយឈ្លានពានបាន នោះឡើយ ដោយឡែកសង្គ្រាមសេដ្ឋកិច្ចវិញ គឺមិនមានព្រំដែនឬរបងអធិបតេយ្យភាពជាតិការពារនោះឡើយ ក៏ព្រោះថា សង្គ្រាមនៃសេដ្ឋកិច្ច គឺវាយលុកនៅលើលំហរហើយជាក់ស្តែងប្រទេសណាក៏ត្រូវការសេដ្ឋកិច្ចដូចគ្នា ផ្ទុយទៅវិញនៅពេលដែលមានសម្ពាធសេដ្ឋកិច្ចកើតឡើងក្នុងសកលលោក ច្បាស់ណាស់រាល់ចរន្តសេដ្ឋកិច្ច នាំចេញនាំចូល គឺនឹងត្រូវកាត់បន្ថយយ៉ាងខ្លាំងមិនខាន ។ យ៉ាងមិញនៅក្រោយពេលដែលលោក ដូណាល់ត្រាំ បានឡើងកាន់ដំណែងជាប្រធានាធិបតីមិនប៉ុន្មានខែសោះ នោះ លោកបានប្រើសម្ពាធដំឡើងពន្ធជាច្រើនដល់បណ្តាប្រទេសមួយចំនួន ដែលកំពុងធ្វើឲ្យទ្វីបអ៉ឺរ៉ុបរំជើបរំ ជួលជាខ្លាំង ក្លាយទៅជាការគំរាមគ្នាលើវិស័យបង់ពន្ធ និងការរិតបន្តឹងគ្នាទៅវិញទៅមកមិនឈប់មិនឈរ ។ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថា ទ្វីបអាស៊ី គឺភាគច្រើនជាអ្នកផលិត ចំណែកទ្វីបអ៉ឺរ៉ុបគឺជាអ្នកទទួលទិញ ប៉ុន្តែនៅពេលនេះយើងទាំងអស់គ្នាអាចឃើញយ៉ាងច្បាស់ណាស់តាមរយៈ បណ្តាញសង្គមថា បណ្តាប្រទេសមួយចំនួនក្នុងទ្វីបអ៉ឺរ៉ុបកំពុងមានការព្រួយបារម្ភ និងមានកង្វល់យ៉ាងខ្លាំងលើ សម្ពាធ នៃសេដ្ឋកិច្ចនៅក្រោយពេលលោក ដូណាល់ត្រាំ បានឡើងកាន់ជាប្រធានាធិបតីសហរដ្ឋអាមេរិក ដូច្នេះតើបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអ៉ឺរ៉ុបនោះ អាចមានអារម្មណ៍សប្បាយនឹងការទទួលយកកសិផលទិន ផលបណ្តាប្រទេសអាស៊ីយើងយ៉ាងម៉េច នេះហើយដែលជាកង្វល់សេដ្ឋកិច្ចដែលរូបយើងទាំងអស់គ្នា ក្នុងនាម ជាប្រទេសទ្វីបអាស៊ីត្រូវប្រឈមដោះស្រាយ ។ឯកឧត្តម ហួន ច័ន្ទថុន បញ្ជាក់ថា មូលហេតុដែលរូបខ្ញុំលើករឿងនេះមកនិយាយ គឺចង់សុំដល់អ្នកនយោបាយ មួយចំនួននៅក្រៅប្រទេស សូមមេត្តាគិតដល់អ្វីដែលជាសេចក្តីត្រូវការរបស់រាស្ត្រខ្មែរ ស្របពេលដែលបណ្តា ប្រទេសអ្នកសេដ្ឋកិច្ចកំពុងកើតមានភាពវឹកវរនេះផង ។ ជាក់ស្តែងវិបត្តិនៃសម្ពាធសេដ្ឋកិច្ច អ្នកទាំងអស់សុទ្ធ តែបានដឹង ប៉ុន្តែព្រោះតែអារម្មណ៍ជំនោតាមគ្នាមួយពេលគឺធ្វើឲ្យភាពទំនួលខុសត្រូវរបស់ប្រទេសជាតិកាន់តែ ប្រឈម ។ យ៉ាងណាមិញប្រសិនបើបងប្អូនអ្នកនយោបាយក្រៅប្រទេសពិតជាមានបេះដូងស្រឡាញ់បុព្វហេតុ សង្គមជាតិ យើងត្រូវជួយគ្នាការពារប្រជាជនយើង ការពារកិត្យានុភាពជាតិសាសន៍យើង ដោយយើងមិនអាច រុញច្រានកំហុសឬចោទប្រកាន់អ្វីមួយទៅលើថ្នាក់ដឹកនាំណាក្នុងកាលៈទេសៈនេះនោះទេ ។ សម្ពាធសេដ្ឋកិច្ច ដែលកំពុងកើតមាននេះ គឺកើតមានទូទាំងសកលលោក ហើយអ្នកនយោបាយប្រទេសដ៏ទៃ ក៏កំពុងនឹងខិតខំ ស្វែងរកគ្រប់មធ្យោបាយដើម្បីការពារថែរក្សាការពារកុំឲ្យខាតបង់ដល់ប្រយោជន៍ប្រជាជនរបស់គេផងដែរ ។ ទើបឯកឧត្តម ហួន ច័ន្ទថុន សំណូមពរ សុំដល់អ្នកនយោបាយទាំងអស់មេត្តាបើកចិត្តឲ្យទូលាយជួយរកវិធី សាស្ត្រការពារសេដ្ឋកិច្ចពលរដ្ឋកុំឲ្យខាតបង់ នោះទើបជាការប្រសើរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ