ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
វត្តអង្គតាភេម កំពុងត្រូវបានក្លាយជាទីចាប់អារម្មណ៍ពីប្រជាពុទ្ធបរិស័ទ និងសប្បុរសជនទីជិតឆ្ងាយ ក្នុងរាត្រីថ្ងៃ ពេញបូរមី ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ
Thu,06 November 2025 (Time 12:57 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 7នាក់)

នៅថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៥ នេះ ព្រះអង្គគ្រូ មាស ចន្ថា ព្រះចៅអធិការវត្តអង្គតាភេម ស្ថិតនៅក្នុងភូមិស្រែ មាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ។

ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទទីជិតឆ្ងាយ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ការ រៀបចំពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅវត្តអង្គតាភេម រៀបចំស្អាតស្រស់បំព្រង ដោយសារការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀបចំដោយព្រះអង្គគ្រូ មាស ចន្ថា ជាព្រះចៅអធិការវត្ត ធ្វើឲ្យញាតិញោមពុទ្ធបរិស័ទ ចំណុះជើងវត្ត និងញាតិញោមពីទីជិតទីឆ្ងាយ និងប្រជាពល រដ្ឋជាច្រើន បានចូលមកវត្ត មានការសប្បាយរីករាយយ៉ាងខ្លាំង ។

ប្រជាពលរដ្ឋពុទ្ធបរិស័ទ បានប្រាប់អ្នកយកព័ត៌មានយើងបន្តទៀតថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ វត្តអង្គតាភេម មានការរៀបចំដោយព្រះអង្គគ្រូនេះ មាស ចន្ថា ព្រះអង្គតែងតែយកចិត្តទុកដាក់រៀបចំវត្តអារាម ធ្វើឱ្យមានសោភ័ណភាពល្អ មានភាពទាក់ទាញ កុមារាកុមារី ប្រជាពុទ្ធបរិស័ទប្រុសស្រី ចាស់ក្មេង ទីជិតឆ្ងាយ មកធ្វើបុណ្យនៅវត្តអង្គភេមដោយមានការជំនឿជឿជាក់ ទៅលើព្រះអង្គគ្រូ មាស ចន្ថា ដែលព្រះអង្គខិតខំប្រឹង ប្រែងរៀបចំវត្តអារាម វត្តអង្គតាភេមយ៉ាងស្រស់ស្អាត គួរជាទីពេញចិត្ត ។

មិនត្រឹមតែប៉ុណ្ណឹងទេ ធ្វើឱ្យវត្តអង្គតាភេម បានផ្លាស់មុខមាត់ថ្មីស្រស់បំព្រង ធ្វើឱ្យមានភាពទាក់ទាញ ពីសំណាក់ ប្រជាពលរដ្ឋពុទ្ធបរិស័ទទីជិតទីឆ្ងាយ សប្បុរសជនក្នុងនិងក្រៅប្រទេស មានការចាប់អារម្មណ៍ និងជួយកសាងវត្ត អង្គតាភេម ព្រោះតែបានឃើញថា ព្រះអង្គគ្រូ មាស ចន្ថា ព្រះអង្គខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់ ទាំង យប់ទាំងថ្ងៃ ធ្វើឱ្យវត្តអង្គតាតេម បានកែប្រែផ្លាស់មុខមាត់ថ្មីស្រស់បំព្រង ស្របតាមប្រសាសន៍របស់ប្រមុខថ្នាក់ ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្ដេចបានមាន ប្រសាសន៍ថា ឲ្យវិស័យអាណាចក្រនិងពុទ្ធចក្រដែលទន្ទឹមគ្នា បានរីកចម្រើនដូចគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ