ក្លាយជារឿងហួសចិត្តមួយដែលលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ គឺខ្វះភាពយុត្តិធម៌ផ្តល់ជូន ដល់ប្រជាពលរដ្ឋដែលជាកូនចៅស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ការដែលផ្តើមឲ្យលោកអភិបាលស្រុកភ្លេច អស់នូវគុណធម៌ នឹងសច្ចៈធម៌ក្នុងភាពជាថ្នាក់ដឹកនាំ នេះហើយគឺដើមចមចេញពីភាពពុករលួយនេះឯងដែល កត្តាទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនខ្វះភាពយុត្តិធម៌សម្រាប់ពួកគាត់ ។តួរយ៉ាងដូចជាលោក លី ប៊ុនហាក់ ជាប្រជាពលរដ្ឋដែលបច្ចុប្បន្នលោករស់នៅភូមិប៉ាលីល័យ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យ នេះជាដើម ។ បើតាមអ្វីដែលជាកាលើកឡើងរបស់លោកមកកាន់ ក្រុមអ្នកសារព័ត៌មានយើងនៅនឹងទីតាំងដីផ្ទាល់ នាថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2025នេះថា រូបលោកបានទិញដី១ កន្លែង ស្ថិតនៅចំនុចភ្លើងឆេះត្រាក់ទ័រ ក្នុងភូមិសាស្ត្រភូមិផ្តៀកជ្រុំ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ ដែលដីខាងលើមានទំហុំ១៤ហិកតា គឺបានទិញពីឈ្មោះ សេះ បឿន និងប្រពន្ធឈ្មោះ ណឹម ឈាប តាំងពីអំឡុងថ្ងៃទី១០ ខែ៥ ឆ្នាំ២០០៧មកម្ល៉េះ ហើយក្នុងការទិញហ្នឹងទៀតសោត លោក លី ប៊ុនហាក់ ថាគឺ មានស៊ីញ៉េ និងប្រថាប់ត្រា ទទួលស្គាល់ដោយលោកមេឃុំផ្អាវ និងលោកមេភូមិផ្តៀកជ្រុំ រួមនិងសាក្សីជួយដឹង ឮមួយចំនួនផងដែរ ។លោក លី ប៊ុនហាក់ បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីទិញហើយ ដីខាងលើលោកក៏បានឲ្យលោក ឯក ហៃ ដែលត្រូវជាកូនធម៏របស់ខ្លួនមើលថែឲ្យ នឹងអាស្រ័យផលយកជារៀងរហូតមក ។ ដូចគ្នានេះដែរលោក ឯក ហៃ នៅថ្ងៃដដែលនោះបានអះអាងប្រាប់មកក្រុមអ្នកសារព័ត៌មានយើងនៅនិងទីតាំងដីនោះដែរថា ដីខាងលើ ដំបូងឡើយគឺរូបលោកផ្ទាល់ជាអ្នកនាំលោក លី ប៊ុនហាក់ ទិញពីឈ្មោះ សេះ បឿន និងប្រពន្ធឈ្មោះ ណឹម ឈាប ដែលការទិញនេះគឺទិញតាំងពីអំឡុងថ្ងៃទី១០ ខែ៥ ឆ្នាំ២០០៧ មកម្ល៉េះ ក្រោយការទិញរួចលោក ឯក ហៃ ថា ! ។ លោក លី ប៊ុនហាក់ ដែលត្រូវជាឪពុកធម៏របស់ខ្លួនក៏បានឲ្យខ្លួនគ្រប់គ្រងមើលថែដីខាងលើ ហើយអាស្រ័យ ផលលើដីនោះជារៀងរហូតមក។ លុះដល់អំឡុងដើមឆ្នាំ២០១៩ លោក ឯក ហៃ ថាស្រាប់តែមានបុគ្គល ឈ្មោះ សោម វិទូ រួមនិងបក្ខពួករបស់គេចេញមុខមករារាំងហាមឃាត់លោកមិនឲ្យអាស្រ័យផលលើដីនោះ បានឡើយ ដោយលោក សោម វិទូ បានគម្រាមថា បើសិនជាលោកហ៊ានភ្ជួរ គេនិងប្តឹងឲ្យសមត្ថកិច្ចចាប់ ក្រោយរឿងរ៉ាវកើតមានឡើង នេះហើយទើបង្ខំឲ្យលោក លី ប៊ុនហាក់ ជាម្ចាស់ដីដាក់ពាក្យប្តឹងទៅអាជ្ញាធរ ឃុំផ្អាវដើម្បីជួយណោះស្រាយបន្ទាប់មកលោកថា អាជ្ញាធរឃុំមិនមានលទ្ធភាពដោះស្រាយរួចក៏បានបញ្ជូន សំណុំរឿងនេះទៅដោះស្រាយនៅឯរដ្ឋបាលស្រុកត្រពាំងប្រាសាទវិញ ។ជុំវិញនិងករណីនេះលោកស្រី ច្រឹក ពេជ្រណេង មេឃុំផ្អាវ បានប្រាបមកកាន់អង្គភាពសារព័ត៏មានយើង តាមប្រព័ន្ធទូរសព្ទ័នាថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២នេះថា តាមពិតប្លង់ដីខាងលើ គឺលោកស្រីបានជួបគ្នាដោះ ស្រាយរវាងលោក លី ប៊ុនហាក់ និងកូន ហើយកូនរបស់លោក លី ប៊ុនហាក់ បានលក់ដីហ្នឹងឲ្យទៅលោក សោម វិទូ ហើយរវាងកូនលោក លី ប៊ុនហាក់ និងលោក សោម វិទូ ហ្នឹងលោកស្រីថា គឺគេទាំង២នាក់ ជាពួកម៉ាកហ្នឹងគ្នា តែបើទោះបីយ៉ាងណាក៌ដោយលោកស្រីមេឃុំថា ការដែលដោះស្រាយនៅឃុំនាពេល កន្លងមកលោកស្រីថា គឺកូនរបស់លោក លី ប៊ុនហាក់ ឆ្លើយបំភ្លឺថា ដីហ្នឹងគឺឪពុកឲ្យហើយ តែក្នុងការឲ្យហ្នឹង គឺឲ្យខ្លះទុកខ្លះ តែដល់ពេលកូនលក់គឺលក់ទាំងអស់ តែយ៉ាងណាក៌ដោយលោកស្រី បានជួយសម្របសម្រួលថា សុំឲ្យលោក លី ប៊ុនហាក់ កុំដាច់អហង្កាពេក តែលោក លី ប៊ុនហាក់ ដែលត្រូវជាឪពុកមិនយល់ព្រម លោកស្រី ក៌បានបញ្ជូនរឿងនេះឲ្យស្រុកគេដោះស្រាយទៅ ។ជុំវិញទៅនិងករណីនេះអង្គភាពសារព័ត៏មានយើងមិនអាចសុំការបកស្រាយពីលោក ហាំង ម៉េង អភិបាលស្រុក ត្រពាំងប្រាសាទបានទេនៅមុនម៉ោងផ្សាយ ដោយលោកអភិបាលស្រុកឲ្យក្រុមកាងារយើងសួរនាំទៅប្រធាន ការិយាល័យដោះស្រាយវិវាទដីធ្លីស្រុកទៅ ។ ពាក់ពន្ធ័នឹងករណីនេះដែរលោក ហួរ ធី ប្រធានការិយាល័យដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ប្រាប់មកកាន់អង្គភាពយើងតាមប្រព័ន្ធទូរស័ព្ទនាព្រឹកថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2025នេះថា នៅក្នុង អំឡុងឆ្នាំ2024 ខាងអាជ្ញាធរឃុំបានបញ្ជូនឯកសារ នៃពាក្យបណ្តឹងទៅសាលាស្រុក ដើម្បីពិនិត្យហៅភាគី ដែលពាក់ព័ន្ធហើយពិនិត្យឃើញថា ដីខាងលើគឺជាដីរបស់ឈ្មោះ លី ប៊ុនហាក់ ដែលត្រូវបានអាជ្ញាធរភូមិ ឃុំផ្ទេរសិទ្ធិ ក៌ប៉ុន្តែការផ្ទេរសិទ្ធិហ្នឹង គឺឃើញថាដីហ្នឹងគឺបានមកពីកូនលោក លី ប៊ុនហាក់ ដែលទៅលក់ឲ្យ បក្សពួកជាមិត្តភក្ត័ក្បាលដី2ប្លង់ចំនួន10ហិចតា ចឹងដីហ្នឹង លោកប្រធានការិយាល័យថា ចុងក្រោយដីខាងលើ គឺមិនមែនម្ចាស់ទី១ទេ ចឹងគាត់លក់បន្តពីមួយទៅមួយ ហើយតែបើទោះបីយ៉ាងនេះក្តី ករណីខាងលើលោកថា ដោយខាងស្រុកគេបានកោះហៅភាគីដែលពាក់ព័ន្ធចូលឆ្លើយបំភ្លឺដែរ តែភាគីទាំងមិនបានព្រមព្រៀងគ្នាទេ ចឹងលោកថា ខាងវិធានរបស់រដ្ឋបាលស្រុកពុំមែនជានិតិវិធីរបស់តុលាការទេ ចឹងទី១ រដ្ឋបាលស្រុកអត់ដឹងថា ដីជាដីរបស់ភាគីណានោះដែរ ដោយសាអាជ្ញាធរឃុំបានបញ្ជាក់ជាអំណោយរហូតដល់ជំនាញភូមិបាលស្រុក ទៀត តាមពិតលោកប្រធានការិយាថា ដីខាងលើជាដីរបស់លោក លី ប៊ុនហាក់ ទេ តែត្រូវកូនគាត់កុហក សមត្ថកិច្ចទទ្ទឹមហ្នឹងនេះ លោកថា គឺបានឃើញលិខិតរបស់លោក លី ប៊ុនហាក់់ បានដាក់លិខិតពាក្យប្តឹងទៅ កាន់សាលាខេត្តហើយដែរ ។ជាមួយគ្នានេះលោកប្រធានការិយាល័យថា ខាងរដ្ឋបាលស្រុកក៏បានបានធ្វើរបាយការណ៌រាយការទៅអភិ បាលខេត្តថា រដ្ឋបាលស្រុកពុំមានសិទ្ធិអារកាត់អីផ្សេងៗនោះទេ ។ ដែលការបំភ្លឺរបស់លោក ហួរ ធី ប្រធាន ការិយាល័យដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុក នៃស្រុកត្រពាំងប្រាសាទ រូបនេះ ស្របទៅនិងលោក លី ប៊ុនហាក់ ដែលជាម្ចាស់ដីខាងលើ ដែលបានលើកឡើងថា រឿងវិវាទដីធ្លីរបស់ ខ្លួនដោះស្រាយមិនទាន់ព្រមព្រៀងពីម្ចាស់ សាម៉ី ឬក៏ភាគីពាក់ព័ន្ធណាមួយផង ហេតុអ្វីបានជាលោកមេឃុំផ្អាវ និងលោក ហាំង ម៉េង អភិបាលស្រុកត្រ ពាំងប្រាសាទ ហ៊ានគប់គិតគ្នាជាប្រព័ន្ធស៊ីញ៉េនឹងប្រថាប់ត្រា លើឯកសារដីប្រគល់សិទ្ធិឲ្យទៅភាគីលោក សោម វិទូ ទាំងបំពានយ៉ាងដូច្នេះ មិនតែប៉ុណ្ណោះគឺឲ្យភាគីលោក សោម វិទូ អាស្រ័យផលលើដីទំនាស់ខាងលើ បានយ៉ាងត្រជាក់ចិត្តទៀតផង ។ ដែលការនេះត្រូវបានលោក លី ប៊ុនហាក់ នឹងប្រជាពលរដ្ឋក៏ដូចជាមហាជន គ្រប់មជ្ឈដ្ឋាន ដាក់ការសង្ស័យទៅលើលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ ទទួលបានលាភ សក្ការះក្នុងអំពើពុករលួយណាមួយពីភាគីលោក សោម វិទូ នោះហើយ ទើបលោកហ៊ានលើដៃស៊ីញ៉េ និង ប្រថាប់ត្រានៅលើឯកសារដីទំនាស់ទាំងមិនទាន់និងដោះស្រាយចេញឲ្យទៅ ភាគីម្ខាង ទាំងបិតភ្នែកយ៉ាងអញ្ចឹង ទៅកើត ។បើទោះយ៉ាងនេះក្តីលោក លី ប៊ុនហាក់ ដែលជាម្ចាស់ដី គោរពសុំកិច្ចអន្តរាគមន៍ពីសំណាក់ឯកឧត្តម មាស ចាន់យ៉ាដា អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ និងជាពិសេសឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយដាក់អធិការកិច្ចលើករណីនេះដើម្បីផ្តល់ភាពយុត្តិដល់រូបលោក ដែលជាម្ចាស់ដី ដោយក្តីអនុគ្រោះផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ