ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
តើច្បាប់ការពារធនធានធម្មជាតិ អត់មានប្រសិទ្ធិភាព ឬមកពីក្រុមបំផ្លាញមានអំណាចជាងច្បាប់
Sat,01 November 2025 (Time 10:27 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 15នាក់)

ទាក់ទិនទៅនិងបទល្មើសព្រៃឈើក្នុងទឹកដីខេត្តសៀមរាម ហាក់មិនថមថយសោះ បើទោះបីរាជរដ្ឋាបាល ចាត់ តាំងកំលាំងយោធាមន្ថែម បំពេញលើភាពចន្លោះ ប្រហោងរបស់ជំនាំញពាក់ព័ន្ធលើវិស័យ ធនធានធម្មជាតិព្រៃ ឈើនេះក្តី ។ កន្លងមកសារព័ត៍មានក្នុងស្រុក ក៍ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន តែងតែលើកយករឿង ទាំងនេះមកចែករំលែកក្នុងគោលបំណងចង់បានចង់ឃើញមានការចូលរួមទប់ស្កាត់ ពីសំណាក់មន្ទ្រីពាក់ព័ន្ធ ផ្នែកវិស័យព្រៃឈើតែម្តង ៊

ក្នុងនាមជាពលរដ្ឋជាអ្នកព័ត័មាន ទោះមិនមានអំណាច តួនាទីក្នុងការបង្ក្រាបបទល្មើសទាំងនេះក្តី តែក៏មាន សិទ្ធពេញលេញ ក្នុងការរាយការណ៍ផ្សព្វផ្សាយផ្តល់ដំណឹងដល់មន្ត្រី និងជំនាញផងដែរ ជាពិសេសរដ្ឋបាលព្រៃ ឈើ និងបរិស្ថាន ។ ជាក់ស្តែងដូចជាករណីមួយនេះចឹង រោងសិប្បកម្មមួយកន្លែង មិនដឹងថាមានច្បាប់អនុញ្ញាត ឬគ្មានច្បាប់នោះទេ តែអ្វីដែលអង្គភាពយើងមើលឃើញត្រឹមតែសកម្មភាពប្រមូលកូនឈើ ចម្រុះមិនគ្រប់អាយុ មកពុះជ្រាកកែឆ្នៃយ៉ាងសកម្មតែម្តង ។

ទីតាំងសិប្បកម្មមួយនេះ ស្ថិតនៅភូមិ ៧៥ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រង់ចំណុច ៧៥ ។ បើតាមប្រភព ទំលាយថាម្ចាស់ទីតាំង ឈ្មោះ ឆាយ ទ្រី បុគ្គលម្នាក់នេះដែរ ជាមេក្រុមសិប្បកម្ម៤ទៅ៥កន្លែង បើនិយាយឲ្យចំ ជាមេក្លោងសកម្មខាងប្រព្រឹត្តបទល្មើសព្រៃឈើ ។ ពាក់ព័ន្ធករណីសិប្បកម្ម និងទីតាំងស្តុកឈើទាំងនេះ មិនមែន ជាការទទួលខុសត្រូវសំរាប់តែមន្ត្រីបរិស្ថាន ឬរដ្ឋបាលព្រៃឈើនោះទេ ទាំងនេះជារឿងប្រយោជន៍ សង្គមជាតិទាំង មូល ។ បច្ចុបន្នរដ្ឋាភិបាលដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត លោកប្រឹងប្រែងណាស់ អស់លោក មន្ត្រីពាក់ព័ន្ធមួយចំនួនគួរណាស់តែចូលរួម គិតគួ ជួយសំរាលបន្ទុក សម្តេចផង រឿងនេះវាជាការទទួលខុសត្រូវ របស់អស់លោកក្នុងខេត្តទាំងមូល ។

ការដាក់ចេញនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស ល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ផ្សេងៗ បូករួមបទល្មើសព្រៃឈើផងដែរ ។ តាមរយៈនៃការចូលរួមផ្សព្វផ្សាយនេះ ក្នុងនាមជាអ្នកព័ត៍មាន បាន ត្រឹមតែជូនដំណឹងតែប៉ុណ្ណោះក្នុងការចូលរួមអភិវឌ្ឍន៍សង្គម ។ សង្ឃឹមថា ជំនាញពាក់ព័ន្ធលោកមានវិធាការ ដោយការទទួលខុសត្រូវក្នុងការបំពេញមុខងារដែលថ្នាក់ដឹកនាំ លោកប្រគល់ការងារជូនដោយភាពជឿរជាក់ផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ