មេបុស្តិ៍ពោធ៍អង្ក្រងមួយរូប ដែលគេដឹងថា ទើបតែឡើងកាន់ដំណែងថ្មីៗ ស្រាប់តែបានបាញ់ទៅលើបុរស២នាក់ បណ្តាលឲ្យស្លាប់១នាក់ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ ដោយហេតុការណ៍មួយនេះកើតឡើងនៅភូមិ ក្រយូង ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ កាលពីយប់ថ្ងៃទី03 ខែតុលា ឆ្នាំ2025 នេះ....បើតាមសាក្សីបានឲ្យដឹងថា បុរសពីនាក់បានជិះម៉ូតូទៅទិញទឹកកកនៅពេលយប់ថ្ងៃទី03 ខែតុលា ឆ្នាំ2025 ក៍បានជួបនិងកម្លាំងសមត្ថកិច្ចរបស់បុស្តិ៍នគបាល ពោធ៍អង្ក្រង ស្រុកបរសេដ្ឋ ដេញតាមពីក្រោយ ហើយបាន បាញ់លើជនរងគ្រោះទាំងពីរនាក់នោះបណ្តាលអោយស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ក្រោយមក មេប៉ុស្តិ៍ដោះសារថា កាំភ្លើងខ្លួនរាលកៃ ។ បើតាមការបញ្ជាក់ពីរសមត្ថកិច្ចថា មុនពេលកើតហេតុ មេប៉ុស្តិ៍ខាងលើបានឃាត់អោយជនរងគ្រោះឈប់ម៉ូតូ តែជនរងគ្រោះមិនព្រមឈប់ ហើយបម្រុងជិះបុកទៀតផងទើបជនសង្ស័យទាញកាំភ្លើងបាញ់តែម្តងទៅ ប៉ុន្ដែ សាក្សីដែលបានឃើញហេតុការណ៍ថា សកម្មភាពនេះជាការប៉ុនប៉ងមនុស្សឃាត ដោយមានបំណងបាញ់ ចំកណ្ដាលដើមទ្រូង ទៅលើជនរងគ្រោះតែម្តង ។ ទោះជាយ៉ាងណាក្តី នៅពេលបច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យហើយ ដើម្បីយកមក ដាក់ទោសទណ្ឌតាមនិតិវិធីច្បាប់ ដោយឡែករីឯសពជនរងគ្រោះវិញ ក៏ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុម គ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ