ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ពលរដ្ឋ៣នាក់តំណាងឲ្យ៣ត្រកូល មានសមាជិកជាង១០គ្រួសារ កំពុងរងការរំលោភបំពានពីក្រុមមេខ្យល់បង្កើត បក្សពួកយកដីពួកគេលក់ សំអាងហេតុផលមិនចេះចប់ អាជ្ញាធរឃុំបឹងល្វា អត់មានសមត្ថភាពដោះ ក្លាយជាជម្ងឺ មហារីកាន់តែធំទៅហើយ
Wed,29 October 2025 (Time 08:24 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 8នាក់)

រឿងរាវទំនាស់ដីធ្លីក្នុងឃុំបឹងល្វា ខេត្តកំពង់ធំ នេះច្រើនករណីណាស់ ពលរដ្ឋរងគ្រោះក៏ច្រើនណាស់ដែរពួកគាត់ ទាំងនោះ កំពុងដង្ហោយរកជំនួយជួយដោះស្រាយដល់ពួកគាត់ផង ខណៈរឿងជាច្រើនអូសបន្លាយកាន់តែយូរ រីក កាន់តែធំក្លាយជាដំបៅមហារីកបាត់ទៅហើយ ។ ភាពប្រទាញប្រទុង បែងចែកមិនដាច់ព្រំប្រទល់ដី ខេត្តចំនួនពីរ ខេត្តកើតឡើង ពលរដ្ឋខ្លះថាដីទំនាស់នេះឃុំ បឹងល្វា ខេត្តកំពង់ធំ ខ្លះថាឃុំជ្រោយបន្ទាយ ខេត្តក្រចេះ ព្រោះតែមិន មានការកំណត់ច្បាស់ព្រំប្រទល់ នៃខេត្តទាំងពីរ នាំឲ្យរឿងរាវអយុត្តិធម៍នេះ កើតឡើងលើគ្រួសារត្រកូល យុន ចំនួនគ្រួសារ ដែលមានឈ្មោះ យុន ដាវីន ជាតំណាង ត្រកូល រឿន មាន៣នាក់ លោក រឿន កុម្ភះ ជាតំណាង
គ្រួសារ វិរៈជន ឃួន សេង ទាំង ១០គ្រួសារជាងនេះ មានព្រុំដីជាប់ៗគ្នា ពួកគាត់បានទិញពីពលរដ្ឋនៅតំបន់នោះ ទីតាំងដី អូរសាត្រាវ អតីតមេភូមិ ត្រពាំងកកោះ ។ លោក នេន ប៊ុនលី ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ត ក្រចេះ ជាអ្នកចេញលិខិតទិញលក់ ។

ក្រោយមក មានក្រុមបក្សពួក លេង អូន / ហ៊ុន ឌុល / ផៃ សុខា / ស៊ុន ឡៃ (ហៅយាយឡៃ)បង្កររឿងព្រោះ ឈ្មោះ លេង អូន នេះថា ជាមេក្លោងរៀបប្រព័ន្ធយកដីគេលក់ គំរាមពលរដ្ឋ ហើយក៍ធ្លាប់មានអ្នកជាប់គុគដោយ សារក្រុមនេះដែរ ព្រោះបុគ្គលនេះ ជាមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកសិកម្ម ប្រចាំការនៅថ្នាលបណ្តុះកូនឈើ ពួកគេបង្កើតបញ្ហាច្រើនលើកច្រើនសារ ម្តងថា ដីបណ្តុះកូនឈើក្រោមការគ្រប់គ្រងដោយមន្ទីរកសិកម្ម ម្តងថា ដីរបៀងបរិស្ថាន បន្តរវិវាទដល់ពេលនេះ ។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដោយមានការសំណូមពរ ពីអតីតយោធិនពិការ វិរៈជន ឃួន សេរហាន លោក រឿន កុម្ភះ / យុន ដាវីន សុំអោយអង្កភាពអាយធីវី យើងជួយផ្សាយចែករំលែកព័ត៍មានដ៍រសើបនេះជូន ថ្នាក់ដឹកនាំលោកជា្រប នាយកនិពន្ធយើងបានទៅដល់ទីតាំងដីនោះផ្ទាល់ ។ ជាក់ស្តែងកន្លងមកអង្កភាពយើង បានផ្សាយច្រើនលើកមកហើយ ៗក៍មានការរិះគន់ច្រើនជាពិសេសលោក មេឃុំ ក្រិច សុភាព តែម្តង ថាមូល ហេតុអី ដាក់តាំងរូបលោកក្នុងប្រព័ន្ធផ្សព្វផ្សាយធ្វើអោយប៉ះពាល់កិត្តិយស់របស់លោក តែលោក ក៍មិនបាន ទំនាក់ទំនងមកកាន់អង្កភាពយើង បំភ្លឺតាមរបបសារព័ត៍មាននោះដែរ ខ្លាចអីនិងបង្ហាញមុខបើលោកធ្វើល្អ អត់មានអ្នកណាហ៊ានថាលោកអាក្រក់នោះទេ ពលរដ្ឋជាម្ចាស់ឆ្នោត គេមានសិទ្ធ រិះគន់ការដាក់ពិន្ទុ គឺមហា ជន ដែលជាពលរដ្ឋនោះឯង ។

ម្តងនេះ ទីតាំងដី យុន ដាវីន លេចមុខជនជាតិ ឥស្លាម ពីរគ្រួសារ ឈ្មោះ ស៊េន ឡេះ ជាឪពុក ឈ្មោះ ឡេះ សារី ជាកូន សង់កូនផ្ទះទៅវិញ ។ លោក ស៊េន ឡេះ ប្រាប់មកកាន់អង្កភាពយើងថា ទិញពីយាយ ឡៃ លោកថា អនុភូមិស្រីត្រពាំងកកោះ ឈ្មោះ ផាត សុភាព ជាអ្នកធ្វើឯកសារទទួលស្គាល់ ឯឈ្មោះ ឡេះ សារី ថាសុំគេនៅ
ដោយឡែក ទីតាំងដីវិរៈជន ឃួន សេងហាន មានកូនផ្ទះពីខ្នងសាងសង់ថ្មី ។

បើយោងតាម សម្តី លោកស្រី ផាត សុភាព អនុភូមិប្រាប់មកកាន់អង្កភាពយើងថា ផ្ទះពីនោះជាផ្ទះព្រះរាជអាជ្ញា តែអត់បានប្រាប់ព្រះរាជអាជ្ញាឈ្មោះអី នៅឯណានោះទេ គ្រាន់តែប្រាប់ថា ដឹងតាមឈ្មោះ កាក់ មាស ជាមនុស្ស ព្រះរាជអាជ្ញា ពេលនេះខុសស្រឡះពីលើកមុន អ្នកពាក់ព័ន្ធក្នុងរឿងនេះ ប្តូររូបភាពរហូត បែជាមាន ឈ្មោះ ព្រះរាជអាជ្ញា ថែមម្នាក់ទៀត ។ បណ្តឹងរបស់ ឃួន សេងហាន និងយុន ដាវីន បានប្តីង កាក់ មាស ស៊ុន ឡៃ ឈៀវ ប៊ុនលាង ធ្វើអោយខូចខាតដោយ ចេតនា និងបទគំរាមកំហែង ទាំងតុលាការខេត្តក្រចេះ និងត្បូងឃ្មុំ សម្រេចតម្កល់រឿងទុកអត់ចាត់ការ វិរះជន ឃួន សេងហាន ថាដីរបស់លោកបានមកពីការឧបត្ថម្ភរបស់ ឯកឧត្តម សុខ សារឿន នាយសេនាធិការក្រសួងការពារជាតិ ពេលនេះលោកមរណះភាពបាត់ទៅហើយ ដោយលោកអាណិត ស្រលាញ់ខ្ញុំ ឃួន សេងហាន ធ្លាប់ជាកូនចៅរបួសពិការ ដោយបុព្វហេតុ ការពារជាតិ តាំងពីឆ្នាំ១៩៧៨ នៅបន្ទាយ ប៉ម មកម្ល៉េះ ។

លោក មានតែដីចំណងដៃ របស់ឯកឧត្តមមួយកន្លែងណឹងទិញតាំងពីឆ្នាំ២០១៩ ២០២០មកម្លះ ចំណែកឯក្រុម គ្រួសារបងប្អូន លោក រឿន កុម្ភះ ៣នាក់ ដែលមានព្រំដីជាប់វរះជន ឃួន ដឹងបាន ក៍មានវិវាទរឿងដី ដូចគ្នាដែរ លើដីទំហ៊ុ៣៧ ហិកតា នៅភូមិអូរគគី ឃុំបឹង ល្វាស្រុកស្នុកខេត្តកំពុងធំ មានសាក្សី ៦នាក់ធ្វើសាក្សីអោយលោក ពេលមានបុគ្គលផ្សេង អះអាងថា បានទីញដីទីតាំងជាន់លើដីលោក តែពុំបានបង្ហាញថាទិញពីម្ចាស់ឈ្មោះអី នោះទេ រឿងនេះលោកបានប្តឹង ឈ្មោះ ឆែក ឆាយ / ប៊ន់ សុធា / ប្រាក់ វណ្ណះ និងឈ្មោះ វែន តា ។

បណ្តឹងនេះធ្វើឡើងតាំងតែពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មកម្លេះ រហូតមកទល់ពេលនេះ អត់មានចំណាត់ ការនោះទេ ប្រវត្តដីឈ្មោះ រឿន កុម្ភះ នេះដែរបានស្នើសុំចេញលិខិតបញ្ជាក់ប្រវត្តដី សំរាប់ធ្វើកម្មសិទ្ធ ដែល មានទីតាំង ភូមិឃុំខាងលើ បានឃើញនិងឯកភាព ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ប្រថាប់ត្រាដោយប្រធាន មន្ទីរបរិស្ថាន ខេត្តកំពង់ធំ តុប កក្កដា ។

លោក កុល វុទ្ធី ជាប្រធានគណៈកម្មការដោះវិវាទ ឃុំបឹងល្វា បានកំណត់អោយភាគីទំនាស់ទាំងអស់ផ្អាកការ ដាំដុះ រង់ចាំដំណោះស្រាយរួចរាល់សិន តែភាគឺម្ខាងទៀតអត់បានគោរពទេ បន្តរដាំដុះ ពេលនេះទាំងកៅស៊ូរ ទាំងដំឡូង ចន្ទី ដុះលិចក្បាលអស់បាត់ទៅហើយ ។ ដំណាំ រឿន កុម្ភះ ដាំអត់មានសល់ទេ សល់តែបង្គោលព្រំដី ដើមខ្នុរ មួយដើម ចេក បួនប្រាំគុម្ភ និងដើមស្អុំ រិចៗបួនប្រាំគុម្ភ ។

ពលរដ្ឋថា អាជ្ញាធរ សមត្ថកិច្ច ឃុំបឹងល្វា អត់មានសមត្ថភាព ដោះស្រាយវិវាទជូនពលរដ្ឋទេ អស់លោក លំ អៀង ទោទន់ ទៅខាងក្រុមល្មើស ទាំងស្រុងទៅហើយ ពិសេសលោកមេឃុំ ក្រិច សុភាព តែម្តង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ