ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ព្រះវិហារ ក្នុងវត្តវិមានតេជៈ ហៅវត្តស្រះចក ជាងកំពុងកសាងមានសកម្មភាពធំមហាសាលយ៉ាងសម្បើម ពុទ្ធបរិស័ទ និងមនុស្សម្នាជាច្រើនកំពុងងឿងឆ្ងល់ថា តើបានបច្ច័យមកពីណាយមកកសាងព្រះវិហារ
Sat,25 October 2025 (Time 11:55 AM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 13នាក់)

ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានការងឿងឆ្ងល់ព្រះវិហារកំពុងសាងសង់យ៉ាងធំមហាសាល ដោយបើគិតជាថវិកាវិញគឺរាប់លានដុល្លារ ហើយ ជាក់ស្តែងនេះសព្វថ្ងៃក្រុមជាងកំពុងសាងសង់យ៉ាងញាប់ជើងញាប់ដៃផងដែរ ។

សកម្មភាពនៃការសាងសង់នេះ បានកំពុងធ្វើឲ្យប្រជាពុទ្ធបរិស័ទ រួមទាំងសប្បុរសជននៅក្នុងរាជធានីភ្នំពេញមាន ការងឿងឆ្ងល់ លើការដឹកនាំរបស់សម្ដេចឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្ដេចព្រះចៅអធិការវត្តវិមានតេជៈ ហៅស្រះចកនេះជាខ្លាំង ។ ពុទ្ធបរិស័ទ នានា បានបង្ហាញពីការងឿងឆ្ងល់ថា តើកសាងព្រះវិហារនេះ បានថវិកាមក ពីខាងណាជំនួយកសាងព្រះវិហារធំម៉្លេះ ។ ព្រះវិហារយ៉ាងធំសម្បើមនេះ ជាការងឿងឆ្ងល់របស់ពុទ្ធបរិស័ទនឹង សប្បុរសជនដែលស្គាល់វត្តវិមានតេជៈហៅវត្តស្រះចក ។

អ្នកយកព័ត៌មានយើងទូរស័ព្ទសុំការបំភ្លឺពីសម្ដេចព្រះចៅអធិការវត្ត ហើយ សម្ដេចព្រះចៅអធិការវត្ត ព្រះអង្គបាន មានព្រះរាជបន្ទូលថា បច្ច័យទាំងអស់បានមកពីឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិញោម ពុទ្ធបរិស័ទ ទីជិតឆ្ងាយ សប្បុរសជន ក្នុងនិងក្រៅប្រទេស បានជួយឧបត្ថម្ភ ឬថ្វាយប្រគេនឲ្យកសាងជាបន្តបន្ទាប់ ដោយសារពួកគាត់មានមានសទ្ធា មានអបិយជំនឿគោរពស្រឡាញ់ ទៅលើរូបសម្ដេច ទៅលើសម្ដេចជាអង្គម្ចាស់ ព្រះចៅអធិការវត្ត និងជាអនុប្រធានថេរៈសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា ទើបការកសាងរបស់សម្ដេច ចេះ តែធ្វើមុខជារៀងរាល់ថ្ងៃ ដើម្បីស្របតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលនៅជានាយករដ្ឋមន្ត្រីសម្ដេចមានប្រសាសន៍ថា ឲ្យនិស្ស័យពុទ្ធចក្រនិងអាណាចក្រ ដែលសង្គមរីកចម្រើនដូចគ្នា ដោយសារមានសុខសន្តិភាព ទើបមានប្រជាពលរដ្ឋពុទ្ធបរិស័ទជួបជុំគ្នាជួបជុំគ្នាធ្វើ បុណ្យទាន នៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ នៃយើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ