ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
បញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
Wed,15 October 2025 (Time 04:39 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 10នាក់)

រឿងរ៉ាវទំនាស់ដីធ្លីប្រជាពលរដ្ឋក្រីក្រជិត២០០គ្រួសារ កាលពីថ្ងៃទី 13 ខែ តុលា ឆ្នាំ 2025 ដែលអះអាងថា ដីនោះជា ផ្លូវដើរឆ្លងកាត់ ជាដីចំណីផ្លូវរដ្ឋ ប្រជាពលរដ្ឋថាដីគាត់ប្រើប្រាសអាស្រ័យផល ជាផ្លូវសំរាប់ដើឆ្លងកាត់ទៅកាន់ផ្លូវ ក្រវ៉ាត់ក្រុងទី 3 (ស៊ីជិនពីង ) នៅមុខផ្ទៈ ក្រោមបង្គោលភ្លើងរដ្ឋ និងបានអាស្រ័យផលជាយូរណាស់មកហើយ ចំណែក
បុគ្គលម្នាក់ ដែលគេល្បីថាមានងារជាឧកញ៉ា និងមន្ត្រីមានអំណាចសំបូរដោយបរិវារ បានអះអាងថាដីនោះជាកម្ម សិទ្ធិរបស់ខ្លួន ដោយមានប្លង់ស្របច្បាប់ ។

បើតាមប្រជាពលរដ្ឋបានប្រាប់មកអង្គរភាពសាព័ត៍មានយើងថា ប្លង់រឹងដែលភាគីឧកញ៉ានោះ យកមកបង្ហាញអៈ អាង គឺជាដីនៅខាងត្បូងផ្លូវនោះទេដីដែលនៅសល់ពីរដ្ឋធ្វើផ្លូវក្រវ៉ាត់ក្រុងទី 3 ចំណែករីឯដីដែលនៅខាងជើងផ្លូវ គឺ ជាដីក្រោមបង្គោលភ្លើងគឺជាដីរដ្ឋ ដែលពួកគាត់ជិត200គ្រួសារ បានប្រើប្រាស់សំរាប់ធ្វើផ្លូវធ្វើដំណើរឆ្លងកាត់មកកាន់ ផ្លូវធំតាមមុខផ្ទៈពួកគាត់រៀង ៗខ្លួន ជាដីចំណីផ្លូវរដ្ឋ ។

បញ្ហាជម្លោះបានអូសបន្លាយអស់រយៈពេលជាង ៦ឆ្នាំមកហើយ រវាងពលរដ្ឋនិងមន្ត្រជើងដប់មួយចំនួន។ ប្រជាពល រដ្ឋអះអាងថា ប្លង់រឹងដែលភាគីឧកញ៉ាបង្ហាញ គឺនៅខាងត្បូងផ្លូវស៊ីជីនពីងនោះទេ ចំណែកដីជម្លោះគឺនៅខាងជើងផ្លូវ ជាដីរដ្ឋក្រោមបង្គោលភ្លើង ឯណេះវិញ ។ ហើយបើតាមប្រភពព័ត៍មានដែលកំពុងបានខ្សឹបខ្សៀវមានការលើកឡើង ថា ករណីនេះគេសង្ស័យអាចជាអំពីពុករលួយឃុបឃិតគ្នា រវាងអ្នកមានអំណាចនិងបុគ្គលជាងារឧកញ៉ាយកដីអូរ យកដីរដ្ឋធ្វើប្លង់រឹងដោយខុសច្បាប់ ។

ប្រភពពីពលរដ្ឋ សុំបញ្ចេញប្លង់រឹងចំនួន៣ ប្លង់ ដែលពីពេលមុនដីទាំងអស់នេះ ប្រភពបញ្ជាក់ថាជាដីអូរ ប៉ុន្តែបែរ ជាមានប្លង់ធ្លាក់ពីលើមេឃ ធ្វើជាម្ចាស់កម្មសិទ្ធិ ទី១ : វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យលេខ 08010506-0956 ទំហំដី 3392 ម៉ែត្រការ៉េ ប្រភពឲ្យដឹងថា ម្ចាស់ប្លង់មានងារជាមេប៉េអឹម រងខេត្តកណ្តាល ។ ទី២ វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនទ្រព្យលេខ 08010506 -1090ទំហំដី 14935 ម៉ែត្រការ៉េ ម្ចាស់កម្មសិទ្ធិ គឺជាបុគ្គលដែលមានអំណាច និង
ទី៣ : វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យលេខ 08010506-0966ទំហំដី 10316ម៉ែត្រការ៉េ ម្ចាស់កម្មសិទ្ធិ ក៏ជា បុគ្គលដែលមានអំណាចផងដែរ ។

ប្រភពបញ្ជាក់ថា ព្រំនៅពីខាងត្បូងក្បាលដីលេខ 634 ឆ្នាំ 2019 នោះវាគឺជាអូរនោះទេ ប៉ុន្តែស្រាប់តែបច្ចុប្បន្ននេៈ មានចេញប្លង់រឹងធ្លាក់ពីលើមេឃ ដែលមានក្បាលដីលេខ 956 ហើយម្ចាស់មានងារជាមន្ត្រីប៉េអឹមរងខេត្តទៀត ។

ដីអូរនៅជាប់គ្នានេៈដែរ ព្រំខាងក្រោយក្បាលដីលេខ 828 កាលពីឆ្នាំ 2019 បង្ហាញយ៉ាងច្បាស់ថា អូរ ប៉ុន្តែពិនិត្យ ផ្ទៀងផ្ទាត់ទៅបច្ចុប្បន្នបែរជាមានប្លង់រឹងទៀតហើយ ក្បាលដីលេខ1090 ទំហំដី ជិត១ហិកតាកន្លៈ រាងដីដូចអន្ទង់វេន ម្ចាស់ ក៏បែរក្លាយជាកម្មសិទ្ធបុគ្គលមានងារជាឧកញ៉ាធំម្នាក់ទៀត ហើយទីតាំងដី១ ប្លង់ទៀត ទំហំ១ហិកតាជាង ដែលកាលពីឆ្នាំ2018 ក្បាលដីលេខ 296 មាន ព្រំជាប់នឹងអូរ តែបែជាអស់លោកយកអូរធ្វើប្លង់រឹង ចេញជាក្បាល ដីលេខ 966 ប្រើយុទ្ធសិល៍ចេញប្លង់បានយ៉ាងជោគ ជ័យ នៅឆ្នាំ2021 កន្លងមកនេះ ដែលម្ចាស់ដីគឺជាបុគ្គលមាន បុណ្យសិក្ត័ដ៏ធំអស់ចារ្យ ។

បញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺជាបញ្ហាដ៏រសើបដែលទាម ទារការដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ។

ពលរដ្ឋ ស្នើសុំឱ្យលោកអភិបាលស្រុកកណ្តាលស្ទឹង ជាពិសេសឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល សូម មេត្តាចុះពិនិត្យ និងដឹកនាំគណៈកម្មការដោះស្រាយជម្លោះដីធ្លី ដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធ (ប្លង់រឹងដែលភាគី ឧកញ៉ា អះអាងក៏ដូចជាសិក្សាប្រវត្តិដី ) និងស្ថានភាពជាក់ស្តែងនៅនឹងកន្លែងផងទាន ។

ជាចុងបញ្ចប់ផងដែរ ប្រជាពលរដ្ឋខាងលើបានស្នើសំណូមពរសុំកិច្ចអន្តរាគមន៍លើករូប សម្តេច ហ៊ុន សែន, សម្តេច ម៉ែ និង សម្តេច ធិបតី ហ៊ុន ម៉ាណែត ដើម្បីអង្វរករសុំឱ្យជួយដោះស្រាយពួកគាត់ផង ហើយក៏សូមអំពាវ នាវដល់អាជ្ញាធរស្រុក/ខេត្ត និង មន្ត្រីសុរិយោដីខេត្ត ជួយបញ្ឈប់ការធ្វើប្លង់រឹងលើដីរដ្ឋនេះផងទាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ