ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
អភិបាលខេត្តពោធិ៍សាត់ជូនដំណឹងជាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះ ស្ថានភាពទឹកជំនន់ក្នុងខេត្តដែលកើនឡើង ដោយសារតែអំណាចទឹកភ្លៀង
Wed,01 October 2025 (Time 04:37 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 31នាក់)

តាមរយៈផេកផ្លូវការរបស់លោក ខូយ រីដា អភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់ បានធ្វើការបង្ហោះជា សាធារណៈនៅថ្ងៃនេះ គេបានឃើញមានសំណេថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ម៉ោង១ និង១០នាទី អាជ្ញាធរខេត្តបាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ ក្នុងស្មារតីមិន ធ្វេសប្រហែសឡើយ។

នៅក្នុងសំណេរបស់លោក ខូយ រីដា ក៏បានបន្តថា សូមបងប្អូនមេត្តាបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែ រក្សាសុខភាព តាមរយៈហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។ ប្រសិនបើមានកិច្ចការចាំបាច់ផ្សេងៗ សូម ទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទ៣ខ្សែខាងក្រោមនេះ : ០៩២ ៧២៨ ០៨៧ ។ ០៩៦ ២៣៩ ៥០២០។ ០៩៧ ៨៧ ៣៨ ១៦៧ ។

គួរបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់ គឺជាទឹកដីមួយសំបូរទៅដោយភ្នំ ហើយជានិច្ចជាកាលតំបន់ភ្នំទាំងនោះ តែងបានទាក់ទាញភ្លៀងផ្គរយ៉ាងខ្លាំងក្នុងរដូវវស្សាម្តងៗ លើសពីនេះភ្នំទាំងអស់នោះផងដែរ ក៏សំបូរដោយជ្រ លងដងអូរជាច្រើនទៀតផង ។ ចំណុចទាំងអស់នេះក៏ជាដើមចមដែលធ្វើឲ្យភ្លៀងហូរចុះពីភ្នំមកកាន់ទីរួម ខេត្តពោធិ៍សាត់ច្រើនរៀងរាល់ឆ្នាំ ទើបទីរួមខេត្តពោធិ៍សាត់ តែងមានទឹកជន់ដោយសារអំណាចទឹកភ្លៀង ប៉ុន្តែទោះជាយ៉ាងណាក្តី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏តែងបន្តយកចិត្តទុកដាក់ជួយពលរដ្ឋមិនស្រាកស្រាន្ត ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ