ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
មានការរអ៊ូរទាំថា ការចរាចរណ៍ដឹកឈើផ្ទះចាស់កំពុងជួបបញ្ហាជាច្រើនដល់ពលរដ្ឋ មិននឹកស្មានថាគ្រាន់តែចរា ចរណ៍ដឹកឈើផ្ទះចាស់សោះ ធ្វើឲ្យពលរដ្ឋអស់សង្ឃឹម និងជឿជាក់ចំណាត់ការមេខណ្ឌរដ្ឋព្រៃឈើ បង្កនូវបញ្ហា ស្មុគស្មាញជាច្រើន
Fri,10 October 2025 (Time 04:27 PM)
ដោយ ៖ កង សាន់ដារា (ចំនួនអ្នកអាន: 17នាក់)

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ឈ្មោះដុង ថា រស់នៅភូមិត្នោតបាក់ ឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្នើសុំដឹកជញ្ជូនផ្ទះចាស់ចេញពីភូមិពោទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តតា កែវ ត្រូវមេខណ្ឌព្រៃឈើខេត្តព្រះវិហារ និងព្រះរាជអាជ្ញាខេត្តព្រះវិហារឃាត់រយ:ពេល៥ថ្ងៃ ទៅហើយបើគិតមក ដល់ម៉ោងផ្សាយនេះចាប់ពីថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៥ មកដើម្បីពិនិត្យរកស្នូលឈើថ្មីបង្កប់ ។

យ៉ាងណាក្តីក្រោយពិនិត្យរួចហើយ មិនមានឈើថ្មីបង្កប់ក្នុងនោះមួយកន្ទុយណានោះទេ តែតម្រូវឲ្យពិន័យចំនួន ៣មែត្រគូបស្មើនិង...១០លានរៀលឯណោះ ។ ជុំវិញរឿងបែបនេះពលរដ្ឋហាក់មិនយល់ទេ តើជាទង្វើអ្វីឲ្យ ប្រាកដ ។ ករណីនេះ សូមមហាជួយថ្លឹងថ្លែងផង មើលទំនងជាមេប្រធានខណ្ឌព្រៃឈើរូបនោះ យកអារម្មណ៍ មកប្រើច្រើនជាងប្រើច្បាប់ ព្រោះថាកន្លងមកបើលោកសមត្ថកិច្ចអនុវត្តន៍តឹងតែង ស្មុគស្មាញដឹកផ្ទះចាស់បែប នេះ ម្លេះសមព្រៃឈើក្នុងខេត្តព្រះវិហារមួយនេះ មិនរិចរិលដូចបច្ចុប្បន្ននោះទេ ។

ម្ចាស់ផ្ទះចាស់ទទូចសំនូមពរ ដើម្បីបញ្ជាក់ភាពស្អាតស្អំទាំងអស់គ្នា សូមតម្លើងផ្ទះនោះឡើងវិញ តើមានឈើថ្មី ដែរឬទេ ចៀសវាងយកឈើចាស់មកចាស់ចោទថ្មី ដើម្បីទំលាក់កំហុសចាប់បង្ខំបង់លុយរាប់លានព្រោះថា បើ តាមការបញ្ជាក់ឲ្យដឹងថា ជាផ្ទះស្នាក់ការបរិស្ថាន មានរយ:ពេលមិនក្រោមពី៧ឆ្នាំនោះទេ សូមសមត្ថកិច្ចមាន អំណាចមេត្តាបើកចិត្តឲ្យទូលាយផង ។

ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋសំណូមពរប្រមុខថ្នាក់ដឹកនាំ សូមមេត្តាជួយពលរដ្ឋផង សូមឲ្យមន្ត្រីអនុវត្តន៍ ថ្នាក់ក្រោមជាតិ បង្ករភាពងាយស្រួលដល់ពលរដ្ឋផង ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋមានឧិកាសរស់រាន មានជីវិតធ្វើផ្ទះសម្បែងបង្កើនជីវភាពសមរម្យតែប៉ុណ្ណោះ ។ ទោះយ៉ាងណាយើងខ្ញុំនៅមិនទាន់ទទួលបានការ បញ្ជាក់ពីនាយខណ្ឌរដ្ឋបានព្រៃឈើនៅឡើយទេ ដោយមិនអាចរកលេខទូរស័ព្ទទំនាក់ទំនងបាន ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ