ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ព្រះវិហារទទឹង១៩ម៉ែត្របណ្តោយ២៤ម៉ែត្រ កំពស់១ជាន់ ក្នុងភូមិភែត ឃុំស្រង់ ស្រុកគងពិសី បានកសាងប្រមាណ ៨០%ហើយ ព្រះគ្រូចៅអធិការវត្តសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធា ជ្រះថ្លា
Sat,07 September 2024 (Time 07:40 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 70នាក់)

ព្រះវិហារដ៏ស្រស់ស្អាតមួយ ដែលរៀបនឹងលេចឡើងនូវរូបរាងដ៏ស្រស់ស្អាត ដើម្បីបានក្លាយជាម្លប់ដ៏ត្រជាក់ជា ប្រយោជន៍បំភ្លឺនៃព្រះធម៌ ជាក់ស្តែងព្រះវិហារមួយខ្នងក្នុងវត្តអង្គភែត ដែលមានទទឹង១៩ម៉ែត្រ បណ្តោយ២៤ ម៉ែត្រ កំពស់១ជាន់ ស្ថិតភូមិភែត ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលត្រូវកសាងបានប្រមាណ៨០%ហើយ ព្រះគ្រូ ចៅអធិការវត្តសូមចម្រើនពរ ញាតិញោមពុទ្ធបរិស័ទ ចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗ ខ្លួន ។

បើតាមព្រះអង្គគ្រូ ព្រះវិសុទ្ធិធម្ម អ៊ំ សំអុល ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះចៅអធិការវត្តអង្គភែក ស្ថិតនៅភូមិភែទ ឃុំស្រង់ ស្រុកគងពិសី សូមអំពាវនាវដល់ញាតិ ញោមពុទ្ធបរិស័ទ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស សប្បុរសជន ក្នុងនិងក្រៅប្រទេស មេត្តាជួយកសាងព្រះវិហារ ដល់ព្រះអង្គគ្រូផង ។

ព្រះអង្គគ្រូបានមានសង្ឃដេកាថា បច្ចុប្បន្នកំពុងត្រូវបានកសាងជារៀងរាល់ថ្ងៃ នៅខ្វះសម្ភារះក្នុងការកសាងជា ច្រើនបន្តទៀត ដែលមានដូចជាស៊ីម៉ងតិ៍ ដែក ឈើ ខ្សាច់ ឥដ្ឋ និងបច្ច័យឈ្នួលជាង ។

ព្រះអង្គគ្រូ សូមអំពាវនាវ ដល់ញាតិញោមពុទ្ធបរិស័ទ ទាំងជិតទាំងឆ្ងាយ មេត្តាចូលរួមជាមួយព្រះអង្គគ្រូផង ដើម្បី តម្កល់ទុកក្នុងព្រះពុទ្ធសាសនាទុកជាអរិយទ្រព្យតម្កល់ក្នុងអនាគតជាតិបន្តទៀត ។

ព្រះវិហារដែលកំពុងបានកសាង នៅវត្តភែត ដែលមានទទឹង ១៩ម៉ែត្រ បណ្តោយ២៤ម៉ែត្រ កំពស់១ជាន់ តាមរចនា បទព្រះពុទ្ធសាសនា ធ្វើអំពើថ្ម ចាក់បេតុង ។ សព្វថ្ងៃនេះ ជាងកំពុងបានធ្វើរៀងរាល់ថ្ងៃ កំពុងតែប្រក់ក្បឿង និង ឆ្លាក់ក្បាច់ ទើបព្រះអង្គគ្រូសូមអំពាវនាវ ហើយអំពាវនាវទៀត ដល់ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទទាំងទីជិតឆ្ងាយ មេត្តាចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ