ជាការពិតណាស់មហាគ្រួសារខ្មែរ ក្នុងនាមជាកូនខ្មែរកាន់សាសនាព្រះពុទ្ធ និងទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ទោះ បីទៅដល់ទីណា ស្រុកណាក៏ដោយក្តី ក៏ឈាមខ្មែររមែងតែងតែស្រលាញ់ជាតិសាសន៍ខ្លួនឯងមិនអាចកាត់ថ្លៃ បាន នេះហើយគឺជាចរិកខ្មែរដែលតែងតែមាន ភាពទន់ភ្លន់ប៉ុន្តែរមិនទន់ជ្រាយ។ជាក់ស្តែនៅពេលថ្មីៗនេះ លោក អ៊ុត គឹមអាង ប្រធានស្តីទី សមាគមព័ត៌មានមិត្តក្រោមមេឃ បានពាំនាំអំ ណោយមនុស្សធម៌របស់ម្ចាស់អាជីវកម្មរោងម៉ាស៊ីនកូនស្រូវមួយកន្លែងក្នុងខេត្តស្ទឹងត្រែង យកទៅចែកជូនដល់ ពលរដ្ឋទីទាល់ក្រ និងពលរដ្ឋចាស់ជរា ។អំណោយមនុស្សធម៌របស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងស្រូវ និងភរិយា ព្រមទាំងកូនចៅ ត្រូវបានចែកជូន ពលរដ្ឋហើយ នៅក្នុងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានសារ៉ុងចំនួន៤០ និងថវិកាចំនួន២សែនរៀល ។បើតាមលោក អ៊ុត គឹមអាង ប្រធានស្តីទី សមាគមព័ត៌មានមិត្តក្រោមមេឃ បានបញ្ជាក់ផងនោះ អំណោយ ទាំងអស់នេះ ថ្វីបើមិនមែនជាអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ដូចជាការជួយរបស់ថ្នាក់ដឹកនាំកំពូលៗក៏ដោយ ក្តី ក៏ប៉ុន្តែនេះគឺជាទឹកចិត្តយ៉ាងស្មោះរបស់ម្ចាស់រោងម៉ាស៊ីនកីនស្រូវ និងភរិយា ដែលបានចំណាយទ្រព្យធន ផ្ទាល់ខ្លួនសម្រាប់បងប្អូនទីទាល់ក្រ ដែលកំពុងខ្វះខាត ហើយក៏សង្ឃឹមថា ក្តីស្រឡាញ់ទាំងអស់នេះ អាចនឹងជា សកម្មភាពមួយបោះជំហាននាំមុខមួយ ដែលធ្វើសកម្មភាពរបស់ខ្មែរជាច្រើនទៀត អាចនឹងចូលរួមជួយគ្នាឲ្យ កាន់តែច្រើនឡើងៗ ដើម្បីជាប្រយោជន៍ខ្មែរយើងទាំងអស់គ្នា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ