នេះទើបសមដូចជាអ្វីដែលប្រជាពលរដ្ឋចង់បាន ពោលគឺជាឆន្ទៈអ្នកនយោបាយដែលធ្វើគ្រប់យ៉ាងដើម្បីប្រយោជន៍ ជាតិ យ៉ាងណាមិញប្រតិភូយ៉ាងច្រើនគ្រប់បណ្តាគណបក្សនយោបាយដែលស្ថិតនៅក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សា ជានិច្ចជាកាលតែងបានខិតខំប្រើនូវសមត្ថភាពរបស់ខ្លួនដែលមានរិៈរកគ្រប់វិធីសាស្ត្រដើម្បីប្រមូលមកតាក់តែងជា ទស្សនៈទានដាក់ជូនរាជរដ្ឋាភិបាល កែលំអររាល់ចំណុចអវិជ្ជមាន និងចំណុចអសកម្មនានា ជួយដល់ប្រយោជន៍រួម របស់ប្រជាពលរដ្ឋឃើញថា ទទួលបានលទ្ធផលជាបន្តបន្ទាប់គួរជាទីកោតសសើរ ។ដោយឡែកនៅពេលថ្មីៗនេះ លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើលិខិតគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន មក ធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ - វៀតណាម និងប្រទេសថៃ ក្នុង គោលបំណងរបស់ប្រតិភូឧត្តមក្រុមប្រឹក្សា សុំសិក្សាស្វែងយល់បន្ថែមឲ្យកាន់តែច្បាប់ ដើម្បីងាយស្រួលផ្សព្វផ្សាយជូន ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានបន្ត ។តាមរយៈលិខិតរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធាន ប្រតិភូឧត្តមក្រុមប្រឹក្សា នៃគណបក្សធម្មាធិបតេយ្យ បាន រៀបចំតាក់តែងគោរពស្នើសុំសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែសីហា ជាក់ស្តែងរំលងមិនប៉ុន្មានថ្ងៃ គឺនៅថ្ងៃទី ០៣ ខែកញ្ញា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំណាឯកភាពទៅលើអ្វីដែល ជាភាពចង់បានយ៉ាងចាំបាច់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ។ ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាថា យោងតាមព្រឹត្តិការ ណ៍នាពេលបច្ចុប្បន្ន ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ដែលមានមេខ្លោងជាជនក្បត់ជាតិ៣ជំនាន់ ដើម្បីធ្វើ ជាលេសក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ប្រតិភូគណបក្សធម្មាធិបតេយ្យ មានបំណងស្នើសុំ អញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជួយធ្វើបទបង្ហាញអំពីព្រំដែនស្រប ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាម និងថៃ ដែលរាជរដ្ឋាភិបាលបានធ្វើរួចហើយ ឱ្យប្រ តិភូយើងបានយល់កាន់តែច្បាស់ ដើម្បីជាចំណេះដឹងមូលដ្ឋានគ្រឹះ ងាយស្រួលយកទៅពន្យល់ប្រជាពលរដ្ឋខ្មែរ ឱ្យ ពួកគាត់បានយល់ច្បាស់ កុំជឿតាមល្បិចកលទុច្ចរិតរបស់ពួកក្រុមជ្រុលនិយមបន្តទៀត ។ទោះជាយ៉ាងណាក្តី លោកជំទាវប្រធានគណបក្សធម្មាធិបតេយ្យ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបង ប្អូនជនរួមជាតិខ្មែរយ៉ាងច្រើន ដែលមានជំនឿជឿជាក់មិនងាករ៉េលើរាជរដ្ឋាភិបាលកម្ពុជា ហើយមិនបានគាំទ្រការ ឃោសនា របស់មេក្លោងជនក្បត់ ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៊ី ដែលព្យាយាមភូតភរញុះញង់ដល់ពលរដ្ឋខ្មែរ ក្នុង គោលបំណងធ្វើយ៉ាងណាឲ្យប្រទេស និងជាតិសាសន៍ខ្មែរ កើតឡើងនូវភាពចលាចល ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ