ជម្លោះដ៏រ៉ាំរៃមួយដូចជំងឺមើលមិនជានៅអាស្រមដូនតី រវាង លោកស្រី សួនឃីម ហៅយាយ ខៃ ជាមួយហ្នឹង លោកតាបស់ ដែលនៅលើអាស្រមដូនតី ដែលស្ថិតនៅភូមិស្វាយ ឃុំស្រង់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ គឺអស់ រយៈពេលច្រើនឆ្នាំណាស់ហើយ ប៉ុន្តែមិនអាចទទួលដំណោះស្រាយអ្វីសោះតែម្តង ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជម្លោះដ៏រ៉ាំរ៉ៃមួយនេះដំណើរសាច់រឿងដោយលោកស្រី សួន ឃីម ហៅ យាយខៃ និងមេភូមិស្វាយ ដែលបានគៀងគរបងប្អូនលោកស្រី និងបងប្អូនបក្សពួកមេភូមិស្វាយ មួយក្តាប់តូច ដែលចង់លេបត្របាក់ដីនៅជើងភ្នំអាស្រមដូនតីដើម្បីចែកគ្នា ទើបក្លាយជាមូលហេតុដែលសំបូរការធ្វើទុក្ខបុក ម្នេញដល់រូបលោកតាបស់ ដែលគង់រង់ចាំព្រះវស្សាសំណាក់ធម៌នៅទីនោះ។ការធ្វើសកម្មភាពអុកឡុកបណ្ដេញលោកតាបស់ចេញ គឺកើតឡើងទៅលើអាស្រមនោះរាប់សិបឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បានដោះស្រាយបញ្ចប់ ឥឡូវនេះស្រាប់តែលោកយាយ សួន ឃីម ហៅ យាយខៃ បានធ្វើរបងបិទផ្លូវដាក់លួសសំណាញ់មិនឲ្យលោកតាបស់ឡើងទៅគង់នៅលើអាស្រមនោះបន្តទៀត បានឡើយ ។សេចក្តីរាយការណ៍បន្តថា ប្រជាពលរដ្ឋដែលធ្វើសកម្មភាពគឺមានចំនួនត្រឹមតែតិចតូចគ្នានោះទេ ដោយសារមាន ការលាបពណ៌ មានការបង្កាច់បង្ខូច ពេលលោកស្រី សួន ឃីម ហៅយាយខៃ និងមេភូមិស្វាយដែលជាមេភូមិស្រី ជាអ្នកនៅពីក្រោយ ក្នុងគោលបំណងតែមួយមិនចង់ឲ្យលោកតាបស់បានគង់នៅលើអាស្រម ។តាមដែលប្រភពព័ត៌មានជាច្រើនទម្លាយ ក៏ព្រោះតែពួកគាត់ចង់បានដីនីចំណុចជើងភ្នំ បានចែកគ្នាធ្វើជាកម្មសិទ្ធិ ផងដែរ ។ ជាក់ស្តែងលោកស្រី សួន ឃីម ហៅយាយខៃ គឺមានសភាពនៅក្មេង រូបគាត់មានប្តី មានកូន មានចៅ រូបគាត់មិនគួរណាឡើងទៅគ្រប់គ្រងអាស្រមនោះទេ យ៉ាងណាមិញយើងជាពុទ្ធបរិស័ទ ពាក្យថាអាស្រមគឺមាន តែព្រះសង្ឃគង់នៅ ឬក៏លោកតាបសគង់នៅ គ្រប់គ្រងតែប៉ុណ្ណោះ រីឯយើងជាប្រសក់ជើងវត្តឬជើងអាស្រម គួរ តែទៅធ្វើបុណ្យធ្វើទាននៅថ្ងៃសីល ឬជាថ្ងៃបុណ្យទានតែប៉ុណ្ណោះ យើងមិនគួរឡើងទៅគ្រប់គ្រងធ្វើជាប្រយោ ជន៍បុគ្គលបានទេ។ប្រជាពលរដ្ឋអ្នកដែលគោរពព្រះពុទ្ធសាសនាជាច្រើនបានសំណូមពរ សូមព្រះអង្គគ្រូសូត្រចាស់អនុគណ ស្រុក គងពិសី លោក ថនពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកគងពិសីថ្មី និងលោក សម សោភ័ណ្ឌ ប្រធានមន្ទីរ ធម្មការ និងសាសនា ខេត្តកំពង់ស្ពឺ ព្រះគ្រូ កែវចាន់ថាព្រះមេគណ ខេត្តកំពង់ស្ពឺ លោក ជៀម ចាន់សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាពិសេសសម្ដេចព្រះសង្ឃនាយក និងឯកឧត្តម ចៃ បូរិន្ទ រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា គួរតែដោះស្រាយរឿងនេះ គួរតែដោះស្រាយបញ្ចប់កុំទុកឲ្យរឿងនេះបានបន្តអូស បន្លាយរាប់សិទ្ធិឆ្នាំបន្តទៀត នេះជាការសំណូមពររបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលនៅជើងភ្នំអាស្រម ក្នុង ភូមិស្វាយ ឃុំស្រង់ស្រុកគង់ពិសីខេត្តកំពង់ស្ពឺ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ