ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មានការលើកឡើងថា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ទាមទាឲ្យអ្នកសារព័ត៌មានទាំងអស់នៅក្នុងខេត្ត រាយ ការណ៍រាល់សកម្មភាពដែលចុះយកព័ត៌មាន បើមិនដូច្នោះទេមន្ទីរព័ត៌មានមិនទទួលស្គាល់នោះឡើយ
Sat,28 September 2024 (Time 04:48 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 83នាក់)

ពិតជាក្លាយជារឿងលើកឡើងយកមកជជែកគ្នាមិនឈប់មិនឈរសោះ ខណៈដែលពួកគាត់បានលើកឡើងថា ថ្មីៗ នេះមានការលេចធ្លាយថាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ទាមទាឲ្យអ្នកសារព័ត៌មានដែលប្រើសមាសភាពបំ ពេញវិជ្ជាជីវៈនៅក្នុងខេត្តមួយនឹង ចាំបាច់ត្រូវរាយការណ៍រាល់សកម្មភាពរបស់ខ្លួនខណៈចុះយកព័ត៌មាននៅតាម ទីសាធារណៈជូនដល់មន្ទីរព័ត៌មានខេត្តបាត់ដំបង ប៉ុន្តែប្រសិនបើមិនដូច្នោះនោះទេគឺមន្ទីរព័ត៌មានមិនទទួល ទទួលស្គាល់ នោះឡើយ ។

ទាក់ទិនទៅនឹងការលេចធ្លាយនេះ អ្នកសារព័ត៌មានក្នុងស្រុកជាច្រើន បានលើកយកមកនិយាយថា ជាការពិត ណាស់កន្លងមកអ្នកសារព័ត៌មានតែងបានចុះយកព័ត៌មានរាល់ភាពអសកម្មមន្ត្រីរាជការរបស់ស្ថាប័នរដ្ឋ ដែល តែងតែកើតមាន ព្រោះតែការធ្វេសប្រហែសលើការងារ។ ជាក់ស្តែងព័ត៌មានមួយចំនួនសុទ្ធសឹងតែជាព័ត៌មានស៊ើប អង្កេត និងជាព័ត៌មានស្រាវជ្រាវអត្តសញ្ញាណមេក្លោងបទល្មើស ដើម្បីផ្សាយជូនសង្គមស្វែងរកការកែលំអរពីថ្នាក់ ដឹកនាំ ផ្ទុយទៅវិញប្រសិនបើ រាល់គោលបំណងចុះស្រាវជ្រាវយកព័ត៌មានគឺត្រូវបានជម្រាបជូនដំណឹងទៅប្រធាន មន្ទីរព័ត៌មានខេត្ត នោះមិនខុសអី្វ ការចុះបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ធៀបទៅនឹងជាការដើរបង្អួតគេ ឯង រូបភាពជាការសំដែងឲ្យសង្ហាល្អមើលប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ អង្កភាពអាយធីវីអនឡាញ ត្រូវទទួលបានសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋ ដោយស្នើសុំឲ្យក្រុមអ្នកសារព័ត៌មានចុះទៅស្រាវជ្រាវប្រមូលព័ត៌មានអំពីអត្តសញ្ញាណទីតាំងបទល្មើស នេសាទខុសច្បាប់ផ្សព្វផ្សាយជូនសង្គមជ្រាប ក៏ព្រោះតែពលរដ្ឋជាច្រើនងឿងឆ្ងល់ថា បច្ចុប្បន្នមន្ត្រីជំនាញកំពុង បានកើតឡើងឲ្យស្អេកស្កះពាសពេញផ្ទៃទឹក ប៉ុន្តែគេមិនដឹងថា មកពីមូលហេតុអ្វីបានជាបទល្មើសកាន់តែកើត ឡើងកាន់តែគគ្រឹកគគ្រេងច្រើនហួសនឹងថ្លែង ទើបប្រភពចង់ឲ្យក្រុមអ្នកសារព័ត៌មានចុះយកភាពច្បាស់ការណ៍ ផ្សព្វផ្សាយ ជូនសង្គមជ្រាប ។

ជាក់ស្តែងកន្លងទៅនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ លោកអភិបាល នៃគណៈអភិបាលរងស្រុកសង្កែ លោកគ្រឿម រដ្ឋា តំណាងឲ្យលោក នាង ចាន់ថារ៉ា អភិបាលនៃគណៈអភិបាលស្រុកសង្កែ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកសង្កែ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសជលផល នៅភូមិសាស្ត្រឃុំកំពង់ព្រះ ស្រុកសង្កែ បង្ក្រាបបទល្មើសជលផលសរុបចំនួន៣ករណី ។ ដោយចំណុចទី១ អន្សងអើត ភូមិអណ្ដូងត្រាច ថ្ងៃទី២៥ ខែ៩ ឆ្នាំ២០២៤ ជាលទ្ធផលសមត្ថកិច្ចបានកាប់បំផ្លាញសាច់អួនមានប្រវែង៤០០ម៉ែត្រ បង្គោលសរុប១៥០ដើម ឡុក ចាប់ត្រីចំនួន២គ្រឿង ។ ចំណុចទី២ខាងជើងកន្ធាយតារួត ជាលទ្ធផលសមត្ថកិច្ចទទួលបានមានៈ របាំងសាច់អួន ប្រវែង៣០០ម៉ែត្រ បង្គោលសរុប១២០ដើម ឡុកចាប់ត្រីចំនួន២គ្រឿង នៅក្នុងបេសកកម្មនេះ សមត្ថកិច្ចបានប្រើ កម្លាំងរបស់ខ្លួនសរុបចំនួន១៨នាក់ ដែលរួមផ្សំជាមួយការណូតស្មាច់ចំនួន៦គ្រឿង ។

បើតាមក្រុមអ្នកសារព័ត៌មានជាច្រើនបានលើកឡើងទៀតថា លទ្ធផលទាំងអស់នេះ គឺជាសមត្ថភាពរបស់ក្រុម អ្នកសារព័ត៌មានបានព្យាយាមជាមួយព័ត៌មានស៊ើបអង្កេត យកចំណុចភាពអសកម្មទាំងឡាយ របស់សមត្ថកិច្ច ក៏ដូចជាភាពរីករាលដាល នៃសកម្មភាពបទល្មើសផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ នោះទើបជាលទ្ធផលនៃការចូល រួមចំណែកក្នុងអភិវឌ្ឍន៍សង្គមតាមរយៈផ្លូវច្បាប់ ។

ទាក់ទិនទៅនឹងការលើកឡើងនេះក្រុមអ្នកសារព័ត៌មានក៏បានលើកផងដែរថា កន្លងមក ឯកឧត្តម ខៀវ កាញារិទ្ធ អតីតជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់មានប្រសាសន៍ក្នុងអម្លុងដែលរូបឯកឧត្តមជាមេកើយ អ្នកសារព័ត៌មាន ឯកឧត្តមថា ជោគជ័យរបស់អ្នកសារព័ត៌មានគឺជាសិល្បៈក្នុងការចុះយកព័ត៌មាន ដូចព័ត៌មានក្នុងសង្គ្រាម ព័ត៌មាន ស្រាវជ្រាវ ព័ត៌មានស៊ើបអង្កេត អ្នកសារព័ត៌មានចាំបាច់ណាស់ត្រូវមានសិល្បៈក្នុងការប្រមូលព័ត៌មាន នោះទើប ជាជោគជ័យ យ៉ាងពិតប្រាកដ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ