ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អភិបាលខេត្តព្រះវិហារលើកឡើងថា ភាពជាថ្នាក់ដឹកនាំ គឺមិនត្រូវសប្បាយចិត្តពេកដែរនូវពាក្យសរសើរ ហើយក៏ មិនត្រូវខឹងសម្បារជាមួយនិងពាក្យរិះគន់នោះឡើយ
Sat,28 September 2024 (Time 01:08 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 29នាក់)

អភិបាលខេត្តព្រះវិហារលើកឡើងថា ភាពជាថ្នាក់ដឹកនាំ គឺមិនត្រូវសប្បាយចិត្តពេកដែរនូវពាក្យសរសើរ ហើយក៏ មិនត្រូវខឹងសម្បារជាមួយនិងពាក្យរិះគន់នោះឡើយ ដែលការថ្លែងរបស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិ បាលខេត្តព្រះវិហារ បែបនេះខណៈដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនអ្នកសារព័ត៏ មានជាច្រើនអង្គភាព ប្រចាំនៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

ជាការពិតណាស់ឯកឧត្តម ថាអ្នកសាព័ត៏មានគឺជាកញ្ចក់ដ៏សំខាន់សម្រាប់ឆ្លុះបញ្ចាំងពីតត្ថៈភាពសង្គមទន្ទឹម នឹង នោះឯកឧត្តមស្នើដល់បងប្អូនអ្នកសារព័ត៏មានធ្វើយ៉ាងណាប្រកាន់នូវវិជ្ជាជីវៈ និងក្រមសីលធម៌របស់ខ្លួនឲ្យបាន ខ្ជាប់ខ្ជួន មិនត្រូវបំផ្លើស ឬបំភ្លៃដែលនាំឲ្យមានកាយល់ច្រលំនេះទេ ។

បន្ថែមពីនោះឯកឧត្តមថាការសរសេរព័ត៏មានរឿងអ្វីមួយគឺត្រូវស្វែងយល់និងស្តាប់ភាគីទាំង២ហើយយើងជាអ្នក ផលិតព័ត៏មានគឺ ត្រូវនៅកណ្តាលដោយមិនលំអៀងហើយមិនក្បត់សច្ចៈភាពមិនក្បត់មនសិការ ឬក៏ក្រមសីល ធម៏វិជ្ជាជីវៈរបស់ខ្លួនដែលនាំឲ្យបាត់តំលៃ នឹងអស់គុណភាពព័ត៏មានដែលយើងផ្សាយទៅនោះផងដែរ។

ឯកឧត្តមបន្តទៀតថាចំពោះខ្លួនឯកឧត្តមផ្ទាល់ភាព ជាថ្នាក់ដឹកនាំឯកឧត្តមមិនចង់បាននូវពាក្យសរសើរហើយក៏ មិនខឹងសម្បារទៅនិងពាក្យរិះគន់នោះឡើយ។ ដែលក្នុងន័យនេះហើយគឺឯកឧត្តមចង់បានអ្នកសារព័ត៏មានដែល មានអាជីពច្បាស់លាស់ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនូវរាល់សកម្មភាពដឹកនាំ របស់ឯកឧត្តមរយះពេលជាង២ ឆ្នាំកន្លងមកក្នុងខេត្តព្រះវិហារនេះជាក់ស្តែង ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៏ត្រី កង សៅ គុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកាបានផ្តាំ ផ្ញើដល់បងប្អូនក្រុមអ្នកសារព័ត៏មានដែលមានសកម្មភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវគិតថា គឺគ្មានអ្វីខ្លាំង ពូកែជាងគុណធម៏ទាំង៥យ៉ាងនោះទេ ដែលបងប្អូនអ្នកសារព័ត៏មានយើងត្រូវដាក់ជាប់ខ្លួនជានិច្ចដែលក្នុងនោះគឺ ទី១ត្រូវធ្វើអំពើល្អ។ ទី២.គឺគុណធម៏ ទី៣.សីលធម៏ ទី៤.សច្ចះធម៏ និងទី៥.ចេះយោគយល់គ្នាមានធម៏ខន្តីក្នុងខ្លួន ដែលគុណធម៏ទាំង៥ខាងលើនេះ ហើយលោកមេបញ្ជាការថា វាគឺយ័ន្តកាពារយើងដ៏មានប្រសិទ្ធិភាពបើទោះបី យើងទៅដល់ទី ឬកន្លែងណាក៏ដោយចុះ។

ជាចុងក្រោយលោកស្រី ហែម សុគពិសី ប្រធានមន្ទីរព័ត៏មាខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារនិងលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជា ការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលជានិច្ចកាលឯកឧត្តមនឹងលោកមេបញ្ជាការ គឺតែងឆ្លៀតពេលដ៏មមា ញឹកផ្តល់កិត្តិយស់ឲ្យបងប្អូនអ្នកសារព័ត៏មាន ជាពិសេសគឺ បានចាត់ទុកបងប្អូនអ្នកជាសេនាធិការនឹងជា ដៃគូរ ដ៏សំខាន់បំផុតដោយមិនអាចខ្វះបាន ។

គួររលឹកផងដែរថា ជាចុងក្រោយឯកឧត្តម គីម រិទ្ធី អភិបាលនៃគណអភិបាលខេត្តព្រះវិហារក៏បានឧបត្ថម្ភ ថវិកា ដល់បងប្អូនអ្នកសារព័ត៏មានក្នុង១នាក់ ចំនួន២០ម៉ឺនរៀលក្នុងឧិកាសចូលរួមពិធីបុណ្យកាន់បិណ្ឌ ដោយឡែក លោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានឧបត្ថម្ភភេសជ្ជះគ្រុឌ ជូនដល់បងប្អូនអ្នកសារព័ត៏មាន ក្នុងឧិកាសនោះក្នុង១នាក់ៗចំនួន២កេះផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ