នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហួន ច័ន្ទថុន បានមានប្រសាសន៍ថា នៅក្នុងខែតុលា ខាងមុខ នេះរូបខ្ញុំនឹងចូលរួមជាមួយសមាគមអង្គការសង្គមស៊ីវិល បង្កើតជាទីតាំងសាកល្បងចិញ្ចឹមសត្វនៅតំបន់ភូមិភាគ ឥសាន្ត ដែលមានខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ក្នុងគោលបំណងបង្កើតជាទីតាំងសាកសល្បង ក្នុងការចិញ្ចឹមសត្វ ដើម្បីស្វែងរកមូលនិធិទ្រទ្រង់ជួយបង្កើតជំនាញជូនពលរដ្ឋសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតាម មូលដ្ឋាន ។ ឯកឧត្តម ហួន ច័ន្ទថុន មានប្រសាសន៍បែបនេះ ខណៈដែលរូបឯកឧត្តមជួបជាមួយក្រុមអ្នកសារព័ត៌មាន និង សមាគមអង្គមួយចំនួន នៅឧិកាសពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចពលរដ្ឋតំបន់ភូមិភាគឥសាន្ត នៅទីតាំងជំនួបមួយ ក្នុងទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ ។ឯកឧត្តម បានមានប្រសាសន៍ថា ជាការពិតណាស់ នៅក្នុងរយៈពេលកន្លងមកនេះ ចំណុចទីតាំងភូមិភាគឥសាន្ត គឺបានក្លាយជាតំបន់ក្តៅសម្រាប់ក្រុមអ្នកនយោបាយទាំងក្នុងនិងក្រៅប្រទេស ពាក់ព័ន្ធទៅនឹងអតីតទីតាំងសហ ប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហើយជាក់ស្តែងនៅពេលនេះថ្វីបើត្រូវបានរាជរដ្ឋាភិបាល សម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការក៏ដោយក្តី ប៉ុន្តែទីតាំងនេះក៏នៅតែជាតំបន់ក្តៅនៅឡើយ ។ឯកឧត្តមបានបញ្ជាក់ថា ជាការពិតណាស់ក្តីស្រឡាញ់ គឺជាការជួយគ្នា ហើយគោលបំណងដែលត្រូវការពារគឺជា ក្តីពេញចិត្តនិងថែរក្សា ដូច្នេះក្នុងនាមជាកូនខ្មែរមួយរូប ឯកឧត្តមមានបំណងចង់ឃើញនៅទីតាំងតំបន់ភូមិភាគ ឥសាន្ត គឺមានការអភិវឌ្ឍន៍កាន់តែរីកចម្រើន នោះរបងនៃការការពារក៏កាន់តែរឹងមាំ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ