ថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្លាយជាការរិៈគន់ពីប្រជាពលរដ្ឋអ្នកធ្វើបុណ្យយ៉ាងសម្បើមលើក្រុមហ៊ុនម៉ៅការ ចាក់បេតុងក្នុងស្រុកបសេដ បានយកទីធ្លាវត្តរតនារាម ហៅវត្តតាភិន ធ្វើជាកន្លែងលាយស៊ីម៉ង់តិ៍ ហើយគេចវេសបន្សល់ទុកឲ្យទីធ្លាវត្តមាន សភាពខូចខាត ពិបាកក្នុងការធ្វើដំណើរកាន់បិណ្ឌ
Sun,22 September 2024 (Time 09:26 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 20នាក់)

មានសេចក្តីរាយការណ៍ថា នៅវត្តរតនារាម ហៅវត្តតាភិន ដែលមានទីតាំងស្ថិតនៅភូមិព្រៃគោកត្រប់ ឃុំ បសេដ ស្រុកបសេដ ខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋអ្នកទៅកាន់បិណ្ឌជាច្រើនបានលើកឡើងថា មិនគួរណាការ ធ្វើបុណ្យទានរបស់ពួកគាត់ បែរជាជួបនូវរឿងខូចចិត្តខូចថ្លើមសម្រាប់អ្នកដែលមានសទ្ធាជ្រះថ្លារបស់ពួកគាត់ យ៉ាងដូច្នោះឡើយ ជាក់ស្តែងព័ត៌មានយ៉ាងច្រើនបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនម៉ៅការធ្វើផ្លូវបេតុងពីរដ្ឋមួយ
នៅក្នុងស្រុកបសេដ បានយកទីធ្លារបស់វត្តធ្វើជាទីលានចាក់លាយស៊ីម៉ង់តិ៍ ចាក់ផ្លូវបេតុងនៅក្នុងស្រុកបសេដ ។

ការរិៈគន់នោះលើកឡើង ពិតជា មិនឲ្យពលរដ្ឋជាច្រើនមិនហួសចិត្តមិនបានមែន ក្រុមហ៊ុនម៉ៅការធ្វើផ្លូវបេ តុងដើម្បីកម្រៃផលចំណេញរបស់ខ្លួននៅក្នុងស្រុកបសេដ ក្រុមហ៊ុនម៉ៅការនោះបានយកបរិវេណទីធ្លាវត្ត រតនារាម ហៅវត្តតាភិន ធ្វើជាទីកន្លែងចាក់លាយស៊ីម៉ង់តិ៍ឲ្យយ៉ាងទ្រហឹងអ៉ឺងកងធ្វើសកម្មភាពចាក់បេតុង បានកម្រៃឲ្យយ៉ាងសម្បើមដាក់ចូលហោប៉ៅរួចហើយ ស្រាប់តែដកគ្រឿងចក្រ និងរថយន្តលាយស៊ីម៉ង់តិ៍ ព្រម ទាំងនាំគ្នីគ្នាទាំងអស់ចាកចេញពីវត្តតែម្តង ។

ការចាកចេញ របស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវបេតុង គឺមិនត្រឹមតែបានផលល្អជូនវត្តនោះទេ ប៉ុន្តែបែរជា ធ្វើផ្លូវនិងទីធ្លាក្នុងវត្តមានសភាពខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ធ្វើឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្នុងវត្តរតនារាម ហៅ វត្តតាភិន មានការក្តៅក្រហាយជាមួយក្រុមហ៊ុនម៉ៅការចាក់ផ្លូវបេតុងនេះជាខ្លាំង ។

ព័ត៌មានបន្តថា ព្រោះតែការព្រួយបារម្ភនិងមើលឃើញពីផលលំបាករបស់ញាតិញោមប្រជាពុទ្ធបរិស័ទទាំង អស់ក្នុងការចូលមកធ្វើបុណ្យកាន់បិណ្ឌ ព្រោះតែស្ថានផ្លូវក្នុងទីធ្លាមានផលលំបាកខ្លាំង ព្រះចៅអធិការវត្ត និងលោកតាអាចារ្យគណៈកម្មការវត្ត បានដកបច្ច័យថវិកាដែលទទួលបានមកពីការចាប់មគ្គផលជាមួយវត្ត ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ យកទៅទិញដីទិញខ្សាច់មកចាក់ក្នុងទីធ្លាវត្ត ដើម្បីជួយឲ្យញាតិញោមធ្វើដំណើរ បានស្រួល ប៉ុន្តែទោះជាយ៉ាងណាក្តី ផ្លូវក៏នៅតែមានសភាពពិការក្នុងការធ្វើដំណើរក្នុងបរិវេណវត្តដដែល ។

ទៅជាយ៉ាងណាក្តី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តរតនារាម ហៅវត្តតាភិន សូមសំណូមពរដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន សូមមេត្តាជួយមានចំណាត់ការជួយឲ្យក្រុមហ៊ុនម៉ៅការផ្លូវបេតុង ចេញមុខជួយដោះស្រាយ បរិវេណវត្តដែលកំពុងរងការខូចនេះផង ព្រោះពេលនេះគឺមានផលលំបាកសម្រាប់អ្នកធ្វើបុណ្យកាន់បិណ្ឌ ខ្លាំងណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ