ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពលរដ្ឋ ក្រីក្រ៨០គ្រូសារទទួលបានអំណោយពីក្រុមហ៊ុនស៊ី អរ ស៊ី ខេ
Sun,22 September 2024 (Time 06:06 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 37នាក់)

ស្របពេលដែលសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះ ពលរដ្ឋជាច្រើនកំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ស្របពេលនេះ ដែរដោយមើលឃើញទុក្ខលំបាកក៏ដូចជាចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកស្ទូយសេដ្ឋកិច្ច ក្នុងនាមជាអ្នក វិនិយោគចាំបាច់ណាស់ ត្រូវតែគិតផលប្រយោជន៍ជាតិជាធំ មិនមែនគិតតែពីផលចំណេញនោះទេ ប្រទេសដែល រីកចម្រើនផ្តោតសំខាន់លើកអ្នកវិនិយោគ លំហូរនៃវិនិយោគកាន់តែច្រើន អត្រាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ពលរដ្ឋមានបាន តាមរយៈកាងារសម្បូរណ៍បែប ។

ប៉ុន្តែក្នុងអំឡុងពេលនេះ សេដ្ឋកិច្ចសកលកំពុងធ្លាក់ចុះ ដោយមើលឃើញការលំបាករបស់ពលរដ្ឋក្រុមហ៊ុន ស៊ី អរ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូជាមួយសហគមន៍បានពាំនាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ នៅភូមិ ពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៨០គ្រួសារ ដោយក្នុងនោះមួយគ្រូសារទទួលអង្កមួយការ៉ុងទឹកត្រីមួយយូរ ទឹកស៊ីអុីវ ១យួរ និងម៉ីមួយកេះ ផងដែរ ។ អំណោយទាំងនោះតាមរយះលោក ឡេ ជុងគាន អគ្គនាយករងតំណាងឲ្យក្រុមហ៊ុន ព្រមទាំងអស់លោក ប្រធានការដ្ឋាន ក្នុងនោះក៏មានការចូលរួចពីលោកមេឃុំ ឈ្មោះ កែវ នន លោកឧត្តម សេនីយ៍ ឡុង សុខវង្ស ព្រមទាំងអ្នកមុខអ្នកការជាច្រើនចូលរួមផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ក៏មានការរួមពិភាក្សា រវាងតំណាងក្រុមហ៊ុន និងតំណាងពលរដ្ឋក្នុងសហគមន៍ទាំងប្រាំបី ភូមិក្នុងឃុំពពក អ្នកមុខអ្នកការអាជ្ញារធរមូលដ្ឋានទាំងមូល ដើម្បីផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗសំរាប់ ឆ្នាំង២០២៥ ចូលមកដល់ឆាប់ៗនាពេលខាងមុខនេះ ក្រុមហ៊ុនមានផែនការមេ ជាក់លាក់ពង្រីកទុំហ៊ុំ ចង្វាក់ ផលិតកម្ម ដើម្បីពលរដ្ឋទទួលបានការងារសមស្របធ្វើកាន់តែច្រើន កាត់បន្ថយចំណាក់ស្រុក ក្នុងនោះខាងក្រុម ហ៊ុន មិនភ្លេចដែរក្នុងការធ្វើមនុស្សធម៌ ចែករំលែកធនធានដែលមានខ្លះៗជូនដល់ ជនក្រីក្រកចាស់ជរា បន្តទៀត ផងដែរ ចូលរួមចំណែកអភិវត្តមូលដ្ឋាន ក៏ដូចជាសង្គមទាំងមូលដូចឃើញស្រាប់ក្នុងពេលនេះស្រាប់ ។

ទោះអំណោយលើកនេះមិនច្រើនក្តី ក៏អាចជួយសំរួលជីវភាពខ្វះខាត បងប្អូនបានមួយរយៈដែរ ការពិភាក្សាផ្តោត លើសន្តិសុខសុវត្ថិភាពការពារផលប្រយោជន៍ រួមក្នុងសហគមន៍ទាំងក្រុមហ៊ុនបញ្ចប់ ដោយជោគជ័យនិងពោ ពេញដោយស្នាមញញឹមយ៉ាងរស់រាយសារទរក្រៃលែង ។

លទ្ធផលជាផ្លែរផ្កា ក្នុងកិច្ចពិភាក្សារបានឯកភាពចំណុចមួយដែលសំខាន់ហើយចាំបាច់ កំណត់ឲ្យពលរដ្ឋក្នុង សហគមន៍គ្រួសារដែលមានគោយន្តកន្តៃ្រ តម្រូវអោយមានផ្លាកលេខសំគាល់ សំរាប់ចេញចូលឆ្លងកាត់ក្រុមហ៊ុន ដោយកំណត់យកក្បាលលេខផ្តើមអក្សរ អេឧទាហរណ៍ A 106 A 104 A105 ជាដើម ដោយខាងក្រុមហ៊ុនទទួល បន្ទុកធ្វើជូនពលរដ្ឋ ដោយមិនគិតកំរ៉ៃ គឺហ្វ្រីជូនតែម្ដង ។

ចំណុចនេះជាការប្រសើរណាស់ អត្តសញ្ណាណបុគ្ញលសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋដែលប្រើប្រាស់ផ្លាកលេខឆ្លង កាត់ចេញចូលក្នុងក្រុមហ៊ុនបានយ៉ាងរលូន មានភាពជឿរជាក់ប្រាកដប្រជាក្នុងការគ្រប់គ្រងផលប្រយោជន៍រួម ទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ