តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញទិញត្រីបទល្មើសជលផលដុះស្លែម្នាក់ ឈ្មោះខ្លឹង ជាកូន តាប្រហ៊ីត ចែល័ក្ខ បានបណ្ដាក់ទុនឲ្យកូនកញ្ច្រែងរបស់ខ្លួន ឱ្យប្រព្រឹត្តបទល្មើសជលផល នៅរដូវបិទនរសាទ ជាពេលវេលាដែលត្រីពងកូន ខ្លួនជាអ្នកទទួលទិញនៅចំណុចកន្ធាយតារួត ក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ ស្រុក សង្កែខេត្តបាត់ដំបង ។ដោយមានការស្នើសុំឲ្យអង្កភាពសារព័ត៌មាន អាយ ធី វីអនឡាញ ចុះទៅយកព័ត៌មានផ្សាយចែករំលែកជូន មហាជនក៏ជាថ្នាក់ដឹកនាំពិសេសជំនាញជលផលតែម្តង សូមឲ្យលោកទទួលទានជ្រាប ក៏ដូចជម្រុញឲ្យមានការ បង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ។នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំងដែលពលរដ្ឋរាយការណ៍ថា មានឈ្មួញដុះស្លែរចាំទទួលទិញត្រីពី បទល្មើសជលផល ដែលច្បាប់កំណត់ហើយបានហាមឃាត់ ដើម្បីផ្តល់ឱកាសឲ្យមច្ឆាជាតិពងកូននោះ ជនណា ប្រជានេសាទណានេសាទអំឡុងពេលនេះ គឺខុសច្បាប់ ត្រូវតែទទួលទោសតាមច្បាប់ដែលបានកំណត់រូចមក ហើយ ។ ជាក់ស្តែងទីតាំងដែលពលរដ្ឋបានរាយការណ៍ខាងលើ ពិតជាមានសកម្មភាពបទល្មើសជលផលរដូវ ត្រីពងកូន ដែលជារដូវបិទនេសាទមែន ភ្នាក់ងារយើងបានឃើញរូបភាពជាក់ស្ដែងតែម្តងឈ្មួញដុះស្លែជើងខ្លាំង ម្នាក់ឈ្មោះខ្លឹង នេះកំពុងតែថ្លឹងត្រីរាប់សិបកាណូត ត្រង់ចំណុចកន្ធាយតារួត នោះពិតមែន ។ មហាជនបានរិះគន់ចំៗថា លោក ជួង សុភា ជានាយខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តបាត់ដំបង ជាយូរឆ្នាំមក ហើយនោះ ក្នុងនាមលោកជានាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង ពួកគាត់មិនដែលឃើញលោក ជួង សុភា ចុះបង្ក្រាបនៅទីតាំងបទល្មើសជលផលដោយផ្ទាល់បានម្ដងសោះឡើយ ដូចជាឈ្មួញទិញត្រីដុះស្លែឈ្មោះ ខ្លឹង ដែលជាមេកញ្ច្រែងទិញត្រីបទល្មើសជលផលច្រើនឆ្នាំមកហើយដែរ ក៏មិនដែលឃើញលោក ជួង សុភា ដែលជានាយខណ្ឌប្រចាំខេត្តបាត់ដំបង ចុះបង្ក្រាបបានម្តងណានោះដែរ ។ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាលោកនាយខណ្ឌជលផលម្នាក់នោះចូលរួមសាងកំហុសជាមួយ ឈ្មួញដុះស្លែរឈ្មោះខ្លឹង ហើយមើលទៅទើបមិនមានការបង្ក្រាប ឬមួយលោកមិនបានដឹងពីសកម្មភាពបទ ល្មើសទាំងនេះតែថា ច្រើនឆ្នាំកន្លងមកហើយទីតាំងមួយនេះតែងតែមានបទល្មើសទាំងនេះ គ្រប់រដូវបើលោកជា មន្ត្រីអនុវត្តន៍ច្បាប់ល្មមដឹងហើយបង្ក្រាបបានខ្លះ តែនេះមិនមានសោះតែម្តងនៅចំណុចខាងលើនេះ ចំពោះ ឈ្មួញចាស់វស្សារមួយនេះ ។ដើម្បីភាពស្អាតស្អំនិងស្រាយចំណោទពលរដ្ឋដែលចោទ ហើយមិនមានចំឡើយនោះអង្កភាពយើងសង្ឃឹមថា ក្រោយពីផ្សាយចែករំលែកព័ត៍មានមួយនេះ ហើយសង្ឃឹមថាមានការចុះបង្ក្រាបទីតាំងខាងលើ ក៏ដូចជាដាក់ ទោសទណ្ឌឈ្មួញចាស់វស្សាខាង ដើម្បីសាងភាពស្អាតស្អំ និងស្រាយចំងល់មហាជនអស់ចម្ងលផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ