ប៉ុន្មានថ្ងៃនេះ បណ្តាញសង្គមធ្វើការបង្ហោះរូបភាពជាច្រើនករណី ឡានកែឆ្នៃដឹកបារីដែលពួកគេលើកឡើងដូច គ្នាថា ជាឡានដឹកបារីសង្ស័យជាអាចនិងគិចពន្ធ ក្នុងសំណេទាំងនោះសូមអោយ លោកបងគយ អ្នកមីងគយ តាគយ យាយគយ ជួយពិនិត្យមើលផង ។ ក្រុមអ្នកលេងបណ្តាញសង្គមទាំងនោះថា បើបារីនោះបង់ពន្ធត្រឹមត្រូវមែន ចាំ បាច់អីខំប្រឹងដឹកតាមច្រករបៀងផ្លូវបែកផុកវ៉ល់ ធ្វើអីមេចក៏មិនចូលតាមច្រកទ្វារអន្តរជាតិធំ ទៅវាងាយស្រួលជាង មិនពិបាកចម្ងល់ទាំងនោះកាន់តែបង្ហាញអោយមានការសង្ស័យរួចទៅហើយ មហាជនបានត្រឹមតែឆ្ងល់ តែពុំអាចទទួលបាន ការបកស្រាយពីស្ថាប័នណាមួយនៅឡើយ សកម្មភាពបារីសង្ស័យអត់ពន្ធនេះរាប់ខែឆ្នាំមកហើយអត់មានជំនាញ រូបណាចេញមុខឈឺឆ្អាលទេ វាជារជំងីរាំរ៉ៃបាត់ទៅហើយ ។ប្រភពចេញពីខេត្តរតនៈគីរីបានបង្ហើបថា ច្រករបៀង(៦០១) ហៅភ្នំក្រហមនេះ គ្រប់គ្រងដោយលោក រិទ្ធីថាដា ច្រករបៀងមួយនេះនៅក្នុងភូមិសាស្ត្រ ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី ឯតំណាងម្ចាស់បារីវិញ ក៏ជានាយរងប៉ុស្តិ៍ម្នាក់ដែរ ឈ្មោះ លោក កយ នាយរងប៉ុស្តិ៍ភូមិ ឡុំ (៦០៣)ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ត រតនៈគីរី ។ប្រភពខាងលើបាបញ្ជាក់ច្បាស់ថា សកម្មភាពនេះកើតមានយូហើយ ឡានកែឆ្នៃធំៗដឹកតាមស្ពានដែកចូលទៅ លក់នៅវៀតណាមច្ររៀងភ្នំក្រហមជាប្រចាំតែម្តងមិនមានថ្ងៃខកខាននោះទេ បារីដែលសង្ស័យថាអត់បង់ពន្ធ នោះ មានតែពីរម៉ាកទេដែលខាងវៀតណាមទទួលទិញ គឺបារីហ្សិត បារី ៥៥៥ (ប្រាំរយហាប្រាំ) ។មហាជនរិៈគុណចំៗថា ប្រសិនជាបារីទាំងនោះអត់ពន្ធមែននោះចឹង មានន័យថាលោកនាយប៉ុស្តិ៍ភ្នំក្រហម និង លោកនាយរងប៉ុស្តិ៍ភូមិឡុំ កំពុងប្រើអំណាចតួនាទីប្រព្រឹតបទល្មើសផ្គើង និងប្រសាសន៍ថ្នាក់ដឹកនាំលួចលាក់ បង្កើតបទល្មើសដោយខ្លួនឯង ភ្លេចគិតតួនាទី សាងកំហុសខុសវិន័យកងកំលាំងបាត់ទៅហើយ ។អង្កភាពយើងផ្សព្វផ្សាយរិៈគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ មិនមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះបុគ្គលរូបណា និងស្ថាប័ន្តរដ្ឋមួយណានោះទេ យើងនិងរង់ចាំការបកស្រាយបំភ្លឺគ្រប់ម៉ោងធ្វើការតាមរយៈព័ត៍មានមួយនេះ សង្ឃឹមផងដែរថា ជ្រាបដល់ស្ថាប័នជំនាញ ពិសេសស្ថាប័នគយ សូមលោកមេត្តាជួយពិនិត្យមើលភាពមិនប្រក្រតី នាំ ដែលកំពុងមានមន្ទិលសង្ស័យយ៉ាងច្រើននេះ ផងទានម្ចាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ