ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បន្ទាប់ពីអង្កភាពយើងផ្សាយកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ដែលខ្លឹមសារថាមន្ត្រីជលផលស្រុកសូទ្យនិគម ខ្ចីដៃពលរដ្ឌបិតភ្នៃកបណ្តាយអោយកើតបទល្មើសនោះ ខណៈពេលនេះ ធ្វើការបង្ក្រាបហើយ
Wed,18 September 2024 (Time 09:33 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 40នាក់)

រយះពេលកន្លងមកមកអង្កភាពយើងបានធ្វើការផ្សព្វផ្សាយដាក់ការសង្ស័យមន្ត្រី ជលផល ថាបណ្តាលឲ្យ កើតមានបទល្មើស លៀស ខ្ចៅ និងកូនត្រី ល្អិតៗ នៅក្នុងភូមិសាសន៍ភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុក សូទ្រនិគម ខេត្តសៀមរាប ក្រុមការងាររបស់អង្កភាពយើងចុះផ្តិតរូបភាពបទល្មើសនៅចំណុច កោះគ្រប បាយ ចំណុចចំការទាល់ ជាក់ស្តែងស្បៃក្រឡាញឹក ជាច្រើនរយម៉ែត្រពាសពេញផ្ទៃទឹក ដែលក្រុមបទល្មើស ទាំងនោះដាក់យកកូនត្រីល្អិតៗ ព្រមទាំងបានរាយការណ៍តាមប្រព័ន្ធតេឡេក្រាម ជំរាបជូនលោក សុខ សង់ មន្ត្រីជលផល ស្រុកសូទ្រនិគម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ លោកឆ្លើយតបវិញថា រូបលោកជាប់ រវល់ការងារផ្ទាល់ខ្លួន សុំដល់ថ្ងៃច័ន្ទ រូបលោកនិងចុះបង្ក្រាប ហើយជាក់ស្តែងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៤ ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម សហការជាមួយឧទ្យានុរក្ស បរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ស្នាក់ការកំពង់ឃ្លាំង ដឹកនាំដោយលោក ទៀវ ប៉េងលាប នាយរងផ្នែក រដ្ឋបាលជលផលដំដែក ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទពីចំណុច ទីតាំងខាងលើពិតប្រាកដមែន ចាប់ពីកោះគ្របបាយ ដល់កោះអាតាំង ក្នុងដែនសហគមន៍នេសាទកំពង់ឃ្លាំង

ជាលទ្ធផលបានចំនួន០២ ករណី មាននេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង ៣ សង្ទីម៉ែត្រ និងឧបករណ៍ស្បៃមុង ដោយបានកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ១-នេសាទដោយឧបករណ៍លប លូដែលមានក្រឡាតូចជាង ៣សង់ទីម៉ែត្រ -ក្បាលលបលូ ចំនួន ០៥គ្រឿង -របាំងសាច់អួន ប្រវែង ៥០០ម
-ចម្រឹង ចំនួន២០០ដើម ។ ២-នេសាទឧបករណ៍ស្បៃមុង -ក្បាលស្បៃមុង ចំនួន ០៩គ្រឿង -របាំងសាច់ស្បៃ មុង ប្រវែង៨០០ម -ចម្រឹង ចំនួន៣០០ដើម លែងត្រី ចំនួន៩០គក្រ កាណូតចំនួន០២គ្រឿង កម្លាំងចំនួន០៧ នាក់ ។

ក្នុងករណីបង្ក្រាបខាងលើដែរ ជំនាញដែនផលខាងលើ មើលទៅហាក់មិនសូវពេញចិត្តនិងសហការផ្តល់ទិន្ន ន័យជាក់លាក់ជាមួយអង្កភាពយើងនោះទេ ជាពិសេសលោក សុង សង់ តែម្តង អង្គភាពយើងព្យាយាមសុំរូប ភាពលទ្ធផលដែលទទួលបាន តែលោកបែរជាផ្តល់អោយអ្នកសារព័ត៍មានអង្កភាពផ្សេងដែលជាដៃគូ រូចអង្ក ភាពមួយនោះ ផ្ញើរបន្តមកអោយយើងបន្ត ។

នេះជាទង្វើក្រអឺតក្រទមរបស់មន្ត្រីមួយចំនួន អង្កភាពយើងព្យាយាមផ្យាយចែករំលែក និងសារទផងដែរ ចំពោះចំណាត់ការណ៍មួយនេះ ទោះបីជាសាម៉ីអង្កភាពមួយនេះមិនចង់បានការជួយលើកស្ទួយស្នាដៃក្នុង ការអនុវត្តច្បាប់ជំនាញក៏ដោយ យើងទៅតាមរបបនៃសារព័ត៍មាន ហើយក៍មិនចង់អោយមានការរិះគន់ថា ផ្សាយតែភាពអសកម្មត្រង់គេអនុវត្តន៍ច្បាប់មិនបានជួយលើកស្ទួយសាទរគាំទ្រជាមួយទង្វើរល្អៗរបស់ស្ថាបន្ត័ រដ្ឌមួយនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ