ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ទំនាស់ពាក្យសំដី ប្តីគិតខ្លី ក្លាយទៅជារឿងអត្តឃាតុខ្លួនឯងបានសម្រេច ក្នុង ចំការកៅស៊ួ ក្រុមហ៊ុនដុងភូ ខេត្តក្រចេះ
Fri,13 September 2024 (Time 10:31 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 46នាក់)

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤និង៣០នាទី មានករណីអត្តឃាត(ចងក) ស្លាប់មនុស្ស ០១នាក់ ជនរងគ្រោះឈ្មោះ លឹង គុណថា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទោង ឃុំរលួសមាន ជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កើតឡើងនៅចំណុចឡូទី៨៨ ក្នុងចំការកៅស៊ូក្រុមហ៊ុនដុងភូ ភូមិទោង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញនៃអធិការស្រុកអូរគ្រៀងសែនជ័យ សហការជាមួយ កម្លាំងជំនាញខេត្ត គ្រូពេទ្យមណ្ឌលសុខភាពរលួសមានជ័យ កម្លាំងប៉ុស្តិ៍រលួសមានជ័យ និងអាជ្ញាធរមូលដ្ឋាន បាន ចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព និងសួរបំភ្លឺជុំវិញរឿងហេតុ ។

តាមការបំភ្លឺពីឈ្មោះ ហុង ទ្រព្យ ភេទស្រី អាយុ៤១ មុខរបរកម្មករត្រូវជាប្រពន្ធសាក សព រស់នៅភូមិទោង ឃុំ រលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបំភ្លឺថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខ្លួននិងប្ដី ឈ្មោះ លឹង គុណថា បានឈ្លោះប្រកែកគ្នា ហើយប្ដីរបស់ខ្លួនបានចេញពីផ្ទះទៅនៅជាមួយកម្មករដូចគ្នាដែលនៅ ជិតគ្នាក្នុងក្រុមហ៊ុនតែមួយ លុះដល់ថ្ងៃទី១០ ខែឆ្នាំដដែល វេលាម៉ោង១៣និង០០នាទី កូនរបស់ខ្លួនបានមកប្រាប់ ថាប្ដីរបស់ខ្លួន រកលេបថ្នាំសម្លាប់ខ្លួន ខ្លួនក៏អោយកូនៗដើររក រហូតដល់វេលាម៉ោង១៥និង៣០នាទី ទើបកូនរបស់ ខ្លួនរកឃើញប្ដីរបស់ខ្លួនចង.ក នឹងខ្សែរអង្រឹងនៅក្នុងរោងចំការមួយកន្លែង នៅចំណុចឡូទី៨៨ ក្នុងចំការកៅស៊ូក្រុម ហ៊ុនដុងភូ ភូមិអូរអន្រ្តែង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ហើយខ្លួនក៏ប្រាប់អ្នកភូមិ និង រាយកាណ៏ទៅអាជ្ញាធម៌ភូមិតែម្តង។

សាកសពត្រូវបានសាច់ញាតិយកមកតំកល់នៅផ្ទះស្នាក់នៅរបស់កម្មករក្រុមហ៊ុនខាងលើ របាយការ របស់សមត្ថ កិច្ចពិនិត្យសាកសពថា មានស្នាមរិតជាំជុំវិញ.ក មានស្នាមទឹកកាមហូរតាមប្រដាប់ភេទ ក្រៅពីនេះពុំមានស្លាក ស្នាមអ្វីគួរអោយសង្ស័យករណីអ្វីផ្សេងគួរអោយកត់សម្គាល់ទេ។

ក្រោយពីការពិនិត្យសាកសព និងប្រមូលពត៌មានជុំវិញកន្លែងកើតហេតុ សមត្ថបញ្ជាក់ថា សាកសពពិតជាបាន ធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន)ពិតប្រាកដមែន ហើយសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសពអោយ ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ