ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ស្លាប់កម្មករម្នាក់ទៀតហើយនៅក្នុងរណ្តៅដីក្រុមហ៊ុនរ៉ែមាស ស៊ីងយ័ង គ័ងយៀក អូរត្រូន ភូមិអូរពោ ខេត្តក្រចេះ
Fri,13 September 2024 (Time 10:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

មិនមែនជាលើកទីមួយទេ រយះពេលកន្លងមកក៏ធ្លាប់មានកម្មករស្លាប់ ពីករណីមកហើយផងដែរ មិនដឹងមកពី កត្តាធ្វេសប្រហែសរបស់កមកម្មករទាំងនោះឬមួយក៏មកពីប្រព័ន្ធ សុវត្ថិភាពរបស់ក្រុមហ៊ុនមួយមួយនេះ រៀបចំ មិនបានគ្រប់គ្រាន់តាមស្តង់ដាបច្ចេកទេសនោះទេ ក្រសួងពាក់ព័ន្ធក្នុងខេត្តក្រចេះ គួរតែចូលរួមពិនិត្យរាល់កង្វះ ខាតផ្នែកប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុនខាងលើនេះ ជៀសវាងកើតរឿងអកុសល រហូតបាត់បង់ជីវិតមនុស្ស ផ្សេង ៗតទៀត ព្រោះតែការមិនយកចិត្តទុកដាក់ ឬធ្វេសប្រហែស ។

ករណីបាក់សង្កាត់ស្លាប់កម្មករក្នុងរណ្តៅដីនេះមាន២ករណីមកហើយ បូករួមទាំងអ្នកបក ប្រែភាសារចិនភេទ ស្រីម្នាក់ ឆក់ខ្សែរភ្លើងស្លាប់ គឺ៣ករណីទាំងលើកនេះ សរុបកម្មករស្លាប់ក្នុងក្រុមហ៊ុនខាងលើនេះចំនួន៣នាក់

គួរំលឹកថា កម្មកររ៉ែមាសម្នាក់ ក្នុងចំណោមកម្មករ៣នាក់ ករណីដ៏រន្ធត់នេះកើតឡើងនៅម៉ោង២និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងក្រុមហ៊ុន ស៊ីងយ័ងគ័ង យៀក អូរត្រូនស្ថិតនៅភូមិអូរពោរ ឃុំក្បាលដំរី ស្រុកអូរគ្រឿងសែនជ័យ ខេត្តក្រចេះ ។ កម្មករដែលស្លាប់ខាងលើឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិ ព្រែកទ្រព្យ ឃុំជលសា ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិអូរ ពោរ ឃុំក្បាលដំរី ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ដោយផ្អែកទៅលើសាក្សី នៅក្នុងហេតុការណ៍ផ្ទាល់ ឈ្មោះ ម៉ៃ តុលា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរកម្មករ បានអោយដឹងថា ក្រុមខ្លួនចុះក្នុងរណ្តៅរ៉ែ តាំងតែម៉ោង ២៣ និង០០នាទីយប់ ថ្ងៃ៩ កញ្ញា ២០២៤ មានគ្នា៦នាក់ តែឡើងទៅលើ ៣នាក់មុននៅសល់ ៣នាក់ នៅធ្វើការបន្តបន្តិចក្រោយមក មានថ្មមួយផ្ទាំងធ្លាក់ពីលើត្រូវចំ ឈ្មោះ ផុន សារ៉ាន់ ពួកគេជួយលើក ដាក់ធុងអូសតាមខ្សែរកាប ចេញពីរណ្តៅឡើងមកខាងលើ រួចទាក់ទងឈ្នោះ ម៉ាន់ គុណ ដឹកទៅព្យាបាល ។

ក្នុងរបាយការណ៍ខាងលើបានបញ្ជាក់ពីការពិនិត្យផងដែរថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ម៉ោង ៧ និង៣០ នាទី ស្ថានភាពសាកសពស្លេកស្លាំង មានស្នាមជាំត្រកៀក ស្តាំរបួសចំក្បាកជង្គង់ស្តាំ តាមស្ថានភាពជាក់ស្តែង ស្លាប់ដោយសារថ្មសង្កត់មែន ។ ធ្វើកំណត់ហេតុរួចប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី
ក្នុងរបាយការណ៍បានអោយដឹងទៀតថា កំលាំងជំនាញនៃអធិការស្រុកអូរក្រៀងសែនជ័យ សហការជាមួយ កម្លាំងជំនាញខេត្តក្រចេះ ក្រុមគ្រូពេទ្យមណ្ឌលសុខភាព ឃុំក្បាលដំរី ចុះដល់ទីកន្លែងកើតហេតុ និងបានសួរ បំភ្លឺជុំវិញករណីនេះរួចរាល់ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ