មិនដឹងថាមកពីសមត្ថកិច្ចមិនបានដឹង ឬក៏ថាអស់លោកក្រុមឈ្មួញកាយដីភ្នំដើម្បីចំណេញលុយទាំងអស់នោះ លោកចង់ផ្គើនទៅនឹងក្រុមអ្នកសារព័ត៌មានថា ពួកគាត់នេះហ៊ានផ្គើនទៅនឹងអំណាចច្បាប់ឬក៏យ៉ាងណានោះទេ ប៉ុន្តែអ្វីដែលគេបានឃើញនោះ គឺក្រុមឈ្មួញកាយដីភ្នំ និងដឹកជញ្ជូនលក់យ៉ាងអាណាធិបតេយ្យ ក្បែរទៅនឹងទីតាំង ចាស់ដែលមានទីតាំងជាប់ទៅនឹងអាស្រមខ្លឹមខ្នុរ តែម្តង ។បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមគ្រឿងចក្រដែលធ្លាប់តែសប្បាយរីករាយជាមួយទៅនឹងសម្បត្តិដីភ្នំ របស់រដ្ឋ ស្រាប់តែឥឡូវក្រុមគ្រឿងចក្រ អេស្កាកាយដីភ្នំ និងឡានដឹកដីលក់ជាច្រើនគ្រឿង បានផ្អាកកាយដីពី អាស្រមខ្លឹមខ្នុរ ទៅកាយនៅខាងជើងអាស្រមខ្លឹមខ្នុរ ជាប់ទៅនឹងរោងចក្រថ្ម ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគង ពិសី ខេត្តកំពង់ស្ពឺ ដោយគេឃើញបានដឹកដីយ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗទទួលបានលុយរាប់ពាន់រាប់ម៉ឺនដុល្លា ចូលហោប៉ៅ ។សេចក្តីរាយការណ៍បានបន្តថា ប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភចំពោះផ្លូវថ្នល់ជាតិលេខ៤១ ដែលទើបនឹង ត្រូវបានកសាងថ្មីៗជាសមិទ្ធផលសម្រាប់ប្រទេសអាចនឹងត្រូវខូចខាតខ្ទេចខ្ទីដូចមុនមិនខាន ក៏ព្រោះតែសកម្មភាព ក្រុមឡានដឹកដីទាំងអស់នោះ កំពុងតែបង្កើនសកម្មភាពយ៉ាងគគ្រឹកគគ្រេងជាខ្លាំង ។ ការដែលអាចធ្វើឲ្យក្រុម ឈ្មួញកាយដីភ្នំ និងដឹកដីបានលក់យ៉ាងគគ្រឹកគគ្រេងបែបនេះ ប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ថាអាចមានការសមគំនិតណាមួយទេក៏មិនដឹង ទើបគេឃើញថា សកម្មភាពប្រមូលលុយ ចំណេញពីសម្បត្តិដីភ្នំរបស់រដ្ឋ គឺបានយ៉ាងរលូននឹងមានភ្លើងខៀវពីអាជ្ញាធរស្រុក ធ្វើឲ្យក្រុមគ្រឿងចក្រអេស្កាវ៉ា ទ័របន្តសកម្មភាពបានយ៉ាងសេរី ។ប្រជាពលរដ្ឋសំណូមពរថា ពួកគាត់ចង់ឃើញលោក ហម ពិសិទ្ធ អភិបាលស្រុកគងពិសី សូមមេត្តាមានចំណាត់ ការជួយទប់ស្កាត់ក្រុមគ្រឿងចក្រកាយដីភ្នំ និងការពារអភិរក្សភ្នំស្រង់ ទុកធ្វើជាសម្បត្តិរដ្ឋនិងជាគរុភ័ណ្ឌ ជូន សាសនា សម្រាប់ប្រជាពលរដ្ឋបានអនុវត្តន៍គោរពប្រតិបត្តិ ក៏ព្រោះថា សម្រាប់ប្រទេសកម្ពុជា ពលរដ្ឋស្ទើរតែ ប្រទេស អ្នកណាក៏សុទ្ធសឹងតែមានជំនឿលើភ្នំស្រង់ និងចង់បានទៅកំសាន្តនិងបួងសួងបន់ស្រន់គ្រប់ៗគ្នា ផ្ទុយទៅ វិញប្រសិនបើថ្ងៃខាងមុខ ភ្នំស្រង់ពិតជាបានខូចទ្រង់ទ្រាយនិងមានការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងសម្បើម គឺមិនយូរមិនឆាប់អាជ្ញាធរដែនដីមួយនេះ អាចនឹងមានការរិៈគន់ពីមហាជនកាន់តែច្រើនមិនខាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ