ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឡានសេរីទំនើបម៉ាក ហ្វត មួយគ្រឿងលួចដឹកឈើលោតឆ័ត្រ ឥឡូវជាប់ស្រេចធ្លាក់ចូលអន្ទាក់សមត្ថកិច្ចនៅស្រុក អូរគ្រៀងសែនជ័យ
Wed,11 September 2024 (Time 09:29 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 46នាក់)

ពាក្យចាស់លោកពោលពិតជាមិនខុសមែន លួចគេបានគ្រាន់ តែនៅពេលគេទាន់គឺអាសន្នធំវាក្រែលយ៉ាងចឹង រត់បាតជើងឲ្យសព្រាត អស់ទាំងលុយបាត់ទាំងរបស់ ឯម្ចាស់អាចនិងមានទោសទណ្ឌទៀតផង ប្រសិនបើជំនាញ រកឃើញ កំហុសពិតប្រាកដដោយផ្អែកលើច្បាប់ ព្រៃឈើ នៃព្រះព្រះរាជាណាចក្រកម្ពុជា ។

យើងទាំងអស់គ្នាដឹងហើយថា កន្លងមកប្រធានគណៈកម្មការគ្រប់គ្រងធនធានធម្មជាតិ ថ្នាក់ជាតិលោកប្រកាស ដាច់ខាតទប់ស្កាត់អោយបាននៅរាល់សកម្មភាពបទល្មើសព្រៃឈើ កន្លងមកក៍មានការដុតបំផ្លាញកំទេចចោល នៅមធ្យោបាយទ្រទ្រង់អោយបទល្មើសព្រៃឈើជាច្រើនគ្រឿង ព្រមទាំងចាត់វិធានការផ្លូវច្បាប់ទៅលើជនប្រព្រឹត្ត បទល្មើសមានមួយចំនួនធំរួចហើយផងដែរ ។ ដោយឡែកអី មកដល់ពេលនេះទៅហើយ តែមានក្រុមឈ្មួញបំ ផ្លាញធនធានធម្មជាតិទៀតទៅវិញ ពួកគេកំពុងតែមើលងាយច្បាប់ហើយទើបនៅតែបន្តរបំផ្លាញធនធានធម្ម ជាតិបែបហ្នឹង ។

ជាក់ស្តែងនៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០២៤ រដ្ថយន្ត សេរីទំនើបមួយគ្រឿង ម៉ាក ហ្វត ពាក់ផ្លាកលេខ ត្បូងឃ្មុំ ២ C7792 ដឹកឈើ រត់គេចពីបរិស្ថាន ស្រុកអូរគ្រៀងសែនជ័យ ចូលទៅពូនលាក់ខ្លួននៅក្នុងរបងផ្ទះពលរដ្ឌនៅភូមិ ស្រែរស្បូវ ឃុំ ក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ចៃដន្យអីដល់ថ្ងៃអន្សាហ៍ទេវតាអត់ជួយ ទីតាំងខាងលើនៅក្បែរ និងស្នាក់ការអាវុធហត្ថអាវុធហត្ថ ៧០៨ គួបផ្សំនិងបរិស្ថានតាមប្រម៉ាញ់ពីក្រោយផងនោះ ជំនាញទាំងពីរ សហការបង្ក្រាបបានដោយជោគជ័យ ធ្វើឲ្យមហាជនសារទរយ៉ាងកងរំពងផងដែរ ដែលជំនាញទាំងពីរសហការ គ្នាយ៉ាងរលូនបង្ក្រាបដោយជោគជ័យ ។

សូមបញ្ជាក់បន្ថែមផងដែរថា រថយន្តចាងលើ សមត្ថកិច្ចអូសទៅរក្សារទុកនៅ ខណ្ឌដ្ឋបាលព្រៃឈើ អូរគ្រៀងសែន ជ័យ បន្តនិតិវិធីនៃច្បាប់ព្រៃឈើ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ