នេះទើបជាប្រទេសដែលកំពុងជ្រើសយកការប្រកួតប្រជែងលើវិស័យទេសចរ ដើម្បីអូសទាញការចំណាយលុយកាក់ ពីសំណាក់ភ្ញៀវជូនដល់មាតិប្រទេសបានច្រើន ដើម្បីជំរុញដល់ការចំណាយជាមធ្យមនៅក្នុងប្រទេសថៃ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីពេលថ្មីៗនេះ។ចាប់ផ្តើមពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ មក ប្រទេសថៃបានចាប់ផ្តើមដំណើរការទិដ្ឋាការ Destination Thailand ដែលអនុញ្ញាតឱ្យភ្ញៀវបរទេសមានសិទ្ធិស្នាក់នៅរហូតដល់១៨០ថ្ងៃ ហើយនឹងមានសុពលភាពរយៈពេល៥ឆ្នាំ។ ការចាប់ផ្តើមនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ប្រទេសសេដ្ឋកិច្ចធំទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ សម្រាប់ការទាក់ទាញភ្ញៀវទេសចរបរទេស ដែលស្នាក់នៅរយៈយូរជាងនេះ។ ត្បិតប្រទេសនៅជិតខាងរួមតំបន់ កាន់តែបន្ធូរបន្ថយគោលនយោបាយផ្តល់ទិដ្ឋាការ ដែលជំរុញឱ្យមានការប្រកួត ប្រជែងវិស័យទេសចរណ៍កាន់តែខ្លាំង។លោក Martin Koerner គណៈកម្មាធិការផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ EuroCham ប្រចាំប្រទេសវៀត ណាមបានប្រាប់សារព័ត៌មាន VnExpress ថា យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដាក់ចេញទិដ្ឋាការរយៈពេលវែង គឺមានគោលបំណងទាក់ទាញភ្ញៀវបរទេសដែលមានសក្តានុពលខ្ពស់ រួមទាំងអ្នកបម្រើការផ្នែកឌីជីថល បុគ្គលឯករាជ្យ និងអ្នកដែលចាប់អារម្មណ៍លើបទពិសោធន៍វប្បធម៌ដូចជា ការចម្អិនម្ហូបអាហារ និងសិល្បៈក្បាច់គុនជាដើម។បើទោះបីជាឈរជាប្រទេសអាស៊ីអាគ្នេយ៍ឈានមុខគេ នៅក្នុងការមកដល់របស់ភ្ញៀវទេសចរយ៉ាងណាក៏ដោយក៏ប្រទេសថៃកំពុងផ្តោតលើភ្ញៀវដែលស្នាក់នៅរយៈពេលវែង ដែលមានបំណងចំណាយកាន់តែច្រើន អំឡុងពេលស្នាក់នៅក្នុងប្រទេសនេះ។ លោកបានបន្តថា តាមរយៈការផ្តល់ការស្នាក់នៅបន្ថែម ប្រទេសថៃអាចទាក់ទាញអ្នកទេសចរដែលមានទ្រព្យសម្បត្តិច្រើនជាងមុន និងអ្នកជំនាញដែលអាចវិនិយោគបន្ថែមលើសេវាកម្មក្នុងស្រុក ការស្នាក់នៅ។ប្រទេសក្នុងតំបន់ដូចជា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មានគោលនយោបាយផ្តល់ទិដ្ឋាការពិសេស ដែលអនុញ្ញាតឱ្យជនបរទេសអាចស្នាក់នៅរហូតដល់១០ឆ្នាំ។ នៅត្រង់ចំណុចនេះ លោក Martin Koerner បាននិយាយថា វៀតណាមត្រូវពិចារណាលើការផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការរបស់ខ្លួន ដើម្បីរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារទេសចរណ៍ក្នុងតំបន់។ ជុំវិញនៃការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនេះ ដោយឡែកលោក ហួន ច័ន្ទថុន ដែលជាប្រតិឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ រូបលោកក៏បានដឹកនាំក្រុមការងារប្រតិភូរបស់ ខ្លួនចុះសិក្សាអំពីចំណុចអសកម្មនានានៅតាមរម្មណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណាបង្កើតជាយុទ្ធសាស្ត្រអូស ទាញភ្ញៀវទេសចរឲ្យមានកំណើនឡើងវិញ ។បើតាមលោក ហួន ច័ន្ទថុន បានឲ្យដឹងផងនោះ កន្លងមករូបលោកបានទំនាក់ទំនងសិក្សាស្វែងយល់នៅតាមរម្មណី យដ្ឋានដែលត្រូវបានចុះបញ្ជីបីតិកភ័ណ្ឌដោយអង្គការយូណេស្កូ ប៉ុន្តែឆាប់ៗនេះ ក្រុមប្រតិភូរបស់លោក និងធ្វើការ ចុះសិក្សានៅតាមតំបន់រម្មណីយដ្ឋានដែលមិនទាន់ចុះបញ្ជីបីតិកភ័ណ្ឌវិញម្តង ដើម្បីប្រមូលទិន្នន័យព័ត៌មាន ឲ្យ បានច្រើនដាក់ជូនរាជរដ្ឋាភិបាល ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ